ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:55:55

បំពេញកតញ្ញូធម៌ចំពោះបុព្វការីជន

រៀងរាល់ឆ្នាំ ឱ្យតែចូលដល់ខែភទ្របទ ជនរួមជាតិ Khmer នៅតំបន់ Nam Bộ តែងអំណរទទួលបុណ្យសែនដូនតា ឬហៅថា (បុណ្យភ្ជុំ) ដែលជាពិធីបុណ្យដ៏ធំមួយក្នុងឆ្នាំដើម្បីរំឭកនឹកគុណ និងតបស្នងសងគុណដល់ឪពុកម្តាយ ជីដូនជីតា និងបុព្វការីជន។ ក្នុងបរិយាកាសដ៏អធិកអធមនោះ ពិធី “ភ្ជុំបិណ្ឌ” ឬក៏ហៅ ពិធីដាក់បាយបិណ្ឌ បានក្លាយជាលក្ខណៈវប្បធម៌ជំនឿដ៏វិសេសវិសាល សំដែងនូវគុណធម៌ “ផឹកទឹកនឹកប្រភព”។

ពិធីកាន់បិណ្ឌនិងបោះបាយបិណ្ឌក្នុងរដូវបុណ្យភ្ជុំបិណ្ឌ សែនដូនតា។

ក្រោកពេញមួយយប់ដើម្បីរៀបចំស្ពកសែនដូនតា

បរិយាកាសនៃរដូវបុណ្យដូនតាបានរសាត់អណ្តែតចូលដល់ចង្ក្រានបាយគ្រប់ផ្ទះ គ្រប់ភូមិស្រុក។ តាំងពីព្រលឹមស្រាងៗ ពេលដែលសន្សើមកំពុងនៅធ្លាក់ ចង្ក្រានបាយរបស់គ្រួសារខ្មែរជាច្រើនបានបំភ្លឺឡើងដោយពន្លឺអណ្តាតភ្លើង។ មនុស្សគ្រប់រូបមមាញឹករៀបចំសម្រាប់ពិធីកិច្ចដ៏សំខាន់ៗមានដូចជាពិធីបោះបាយបិណ្ឌជាដើម។

​ក្នុងផ្ទះមួយនៅភូមិមួយក្នុងឃុំហ្វាប៊ិញ អ្នកមីង Sơn Thị Quành Na (អាយុ ៦២ ឆ្នាំ) ជាមួយកូនចៅកំពុងយកចិត្តទុកដាក់ពូតបាយបិណ្ឌជាពំនូតៗយ៉ាងស្មើ។ អង្ករដែលយកមកប្រើត្រូវជាប្រភេទអង្ករដំណើបដែលឈ្ងុយឆ្ងាញ់ជាងគេ ដោយដាំឱ្យឆ្អិនល្មម និងទន់។ ចំពោះលោកយាយ បាយបិណ្ឌមួយដុំៗគឺតំណាងឱ្យទឹកចិត្តដ៏ជ្រះថ្លាដែលបញ្ជូនទៅដល់បុព្វការីជន។

“ឱ្យតែដល់រដូវបុណ្យដូនតា គឺគ្រួសារគាត់តែងក្រោកពីម៉ោង ៣-៤ ទៀបភ្លឺ ដើម្បីរៀបចំដាំបាយដំណើប ពូតជាបាយបិណ្ឌ ឱ្យបានទាន់ពេលយកទៅវត្តមុនពេលព្រះអាទិត្យរះ” លោកយាយ វណ្ណា ចែករំលែក។

“ចាស់ៗតែងបាននិទានតៗគ្នាថា នេះគឺជាពេលដែលទ្វារនរកបើក ដើម្បីដោះលែងឱ្យពួកប្រេតទាំងឡាយបានវិលត្រឡប់ទៅឋានមនុស្សស្វែងរកកូនចៅនិងញាតិសន្តានទាំងខ្លួនពោរពេញដោយសេចក្តីស្រេកឃ្លាន។ ហើយដល់រដូវបុណ្យសែនដូនតារាល់ឆ្នាំ យើងដែលត្រូវជាកូនជាចៅនាំគ្នាចូលវត្តកាន់បិណ្ឌ និងនិមន្តព្រះសង្ឃដារឧទ្ទិសជូនដួងវិញ្ញាណក្ខន្ធនៃបុព្វការីជនទាំងឡាយឱ្យបានបរិភោគពេញលេញ និងជួថែរក្សាកូនចៅឱ្យមានក្តីសុខ សុភមង្គល”។

ស្ពកសំណែនមិនមែនមានតែបាយបិណ្ឌប៉ុណ្ណោះទេ ថែមទាំងមាននំចំណី ផ្លែឈើ កសិផលប្រចាំក្នុងភូមិស្រុកទៀតផង។ គ្រប់យ៉ាងត្រូវបានរៀបចំយ៉ាងហ្មត់ចត់ បង្ហាញពីការគោរពដឹកគុណរបស់កូនចៅចំពោះអ្នកដែលបានចែកឋាន។

ជនរួមជាតិ Khmer នាំគ្នាទៅវត្តតាំងពីព្រលឹមដើម្បីប្រាព្ធពីធីកាន់បិណ្ឌ និងបោះបាយបិណ្ឌ។

ពិធីកិច្ចដ៏អធឹកអធមនៅតាមវត្ត

នៅពេលដែលបាយបិណ្ឌត្រូវបានរៀបចំរួចរាល់ គ្រួសារនីមួយៗ តាំងពីមនុស្សចាស់រហូតដល់ក្មេងៗ ស្លៀកសម្លៀកបំពាក់ប្រពៃណី រួមគ្នាយកបាយម្ហូបរួមទាំងបាយបិណ្ឌផងដែរសម្រាប់ទៅវត្តដារឧទ្ទិសជូនដួងវិញ្ញាណក្ខន្ធរបស់បុព្វការីជនទាំងឡាយ។

បន្ទាប់មក បាយបិណ្ឌដ៏សស្អាតទាំងនោះ ត្រូវបានដាក់ដោយក្តីគោរពនៅលើថាសធំៗដែលគេរៀបចំទុកជាស្រេចនៅជុំវិញបរិវេណនៃព្រះវិហារ ឬក៏ដាក់នៅជុំវិញគល់ឈើបុរាណធំៗ និងតាមរបងវត្ត។ ជនជាតិ Khmer ជឿថា តាមរយៈពិធីកិច្ចនេះ វិញ្ញាណក្ខន្ធរបស់ពពួកប្រេតដែលត្រូវជាសាច់ញាតិ នឹងទទួលបាននូវទានដែលកូនចៅឧទ្ទិសជូន។

អត្ថន័យដ៏ជ្រាលជ្រៅសម្រាប់រដូវតបស្នងគុណ

ពិធីបោះបាយបិណ្ឌ គឺគ្រាន់តែជាចំណុចមួយក្នុងចំណោមសកម្មភាពដ៏មានអត្ថន័យជាច្រើនដទៃទៀតនៃពិធីបុណ្យសែនដូនតាប៉ុណ្ណោះ។ យោងតាមលោកអាចារ្យ Sơn Thành នៅចំណុះវត្តពុតធ្លេថ្មី (Hoà Bình Mới) ឃុំ Hoà Bình  បានឱ្យង៖ បុណ្យសែនដូនតា គឺបង្កប់នូវអត្ថន័យនៃទឹកចិត្តមនុស្សធម៌យ៉ាងជ្រាលជ្រៅ ហើយក៏មានខ្សែរយៈទាក់ទងខាងវិញ្ញាណរ និងមនុស្សគ្រប់ជំនាន់ផងដែរ។

“បុណ្យសែនដូនតា ជាពិធីសែនព្រេនសម្រាប់រំលឹកនឹកគុណជីដូនជីតា ក៏ជាឱកាសដើម្បីឱ្យកូនចៅបានតបស្នងសងគុណដល់បុព្វការីជនរបស់ខ្លួនផងដែរ” លោកអាចារ្យ Sơn Thành បានពន្យល់ដូច្នេះ។ “យោងតាមទ្រឹស្តីនៃព្រះពុទ្ធសាសនា និងជំនឿរបស់ជនរួមជាតិ Khmer យើងខ្ញុំជឿជាក់ថា មនុស្សយើងពិតជាមានវិញ្ញាណ។ ពិធីនេះគឺដើម្បីប្រកាសអញ្ជើញដួងវិញ្ញាណក្ខន្ធរបស់បុព្វការីជនទាំង ៧ សន្តាន ឱ្យវិលត្រឡប់ មកជួបជុំជាមួយកូនចៅវិញ។ កូនចៅនឹងរៀបចំបាយស្ពកដែលមានមុខម្ហូបដ៏ឆ្ងាញ់បំផុត ដើម្បីបង្ហាញពីទឹកចិត្តដឹងគុណ។ នេះគឺជាទំនាក់ទំនងរវាងអ្នកដែលនៅរស់ និងអ្នកដែលត្រូវបានចែកឋាន ហើយក៏ជាការសម្រាប់រំឭកដល់មនុស្សគ្រប់គ្នាឱ្យចងចាំពីឫសគល់របស់ខ្លួន ត្រូវរស់នៅឱ្យបានល្អរក្សាកិត្តនាមដូនតារបស់ខ្លួន”។

ជនរួមជាតិ Khmer ទៅវត្តកាន់បិណ្ឌដោយចិត្តជ្រះថ្លាដើម្បីឧទ្ទិសជូនដួងវិញ្ញាណក្ខន្ធបុព្វការីជនរបស់ខ្លួនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ​សែនដូនតា។

នៅពេលព្រះអាទិត្យរះឡើងខ្ពស់ចែងចាំងគ្រប់អន្លើនៃបរិយាកាសដ៏ស្ងៀបស្ងាត់ បន្ទាប់ពីព្រះសង្ឃធ្វើកិច្ចដារឧទ្ទិសរួចរាល់ មាមីងប្រជាពុទ្ធបរិស័ទទាំងឡាយក៏នាំគ្នាវិលត្រឡប់មកផ្ទះវិញ ដោយទឹកមុខយ៉ាងជ្រះថ្លា។ រដូវបុណ្យសែនដូនតានឹងកន្លងផុតទៅ ប៉ុន្តែតម្លៃនៃទឹកចិត្តកត្តញ្ញូ និងការដឹងគុណចំពោះបុព្វការរីជនទាំងឡាយរបស់បងប្អូនជនរួមជាតិខ្មែរ នឹងឋិនៅជារៀងរហូត។ ពិធីកាន់បិណ្ឌដោយអត្ថន័យខ្ពង់ខ្ពស់ បាននិងកំពុងរួមចំណែកបំប៉ននិងបន្តនូវតម្លៃវប្បធម៌ដ៏ល្អប្រពៃទាំងនោះដើម្បីបង្កើតឡើងជាអត្តសញ្ញាណដ៏វិសេសវិសាលរបស់ជនរួមជាតិ Khmer នៅខេត្ត Cà Mau៕

Thạch Đờ Ni

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក