ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:55:55

វប្បធម៌ Khmer Cà Mau:

ជីវភាពថ្មីផ្តើមពីការផ្សារភ្ជាប់និងការវិនិយោគជាយុទ្ធសាស្ត្រ

នៅតំបន់ដែនដីចុងជ្រោយបង្អស់របស់ប្រទេស បណ្តាម្លៃវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់ជនរួមជាតិ Khmerខេត្ត Cà Mau មិនត្រឹមតែទទួលបានការអភិរក្សប៉ុណ្ណោះទេ ថែមទាំងបានអភិវឌ្ឍយ៉ាងខ្លាំងក្លា និងរីកសាយភាយទៀតផងសម្រាប់ខាងជីវភាពថ្មី។ ជាមួយការរួមកម្លាំងពីសហគមន៍ និងការជំនួយឧបត្ថម្ភផ្តើមពីគោលនយោបាយរបស់បក្ស និងរដ្ឋ ព្រមទាំងការផ្សារភ្ជាប់វប្បធម៌ប្រវត្តិសាស្ត្រដ៏ពិសេស បានបើកចេញនូវលំហនៃការអភិវឌ្ឍន៍ដ៏ធំទូលាយផងដែរ។

ក្លឹបសិល្បៈប្រជាប្រិយ Khmer ជាច្រើននៅខេត្ត Cà Mau បានបង្កើតឡើងក្នុងគោលបំណងដើម្បីអភិរក្សអត្តសញ្ញាណវប្បធម៌របស់ជនជាតិ។ ក្នុងរូបថត៖ ក្លឹបរបាំប្រជាប្រិយ Khmer វត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng)។

កម្លាំងផ្ទៃក្នុងរបស់សហគមន៍

គ្រឹះស្ថាននៃការអភិវឌ្ឍនេះមានប្រភពផ្តើមចេញពីជីវភាពរស់នៅរបស់សហគមន៍ដោយផ្ទាល់ ដោយមានវត្តអារាម Khmer ជាមជ្ឈមណ្ឌលផងដែរ។ វត្តអារាមជាច្រើនតែងមានការអភិវឌ្ឍន៍មិនឈប់ឈរដើម្បីឆ្ពោះទៅក្លាយជាទីតាំងទេសចរណ៍វប្បធម៌ខាងផ្លូវចិត្ត។ ជាក់ស្តែងដូចជានៅវត្តសូរិយារាម ឃុំ Hưng Hội ក្រៅពីការរួមកម្លាំងថែរក្សាក្រុមភ្លេងពិណពាទ្យ និងក្រុមរបាំ ច្រៀង រាំប្រពៃណី វត្តក៏បានវិនិយោគសាងសង់សំណង់ផ្សេងៗសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរណ៍ និងរៀបចំពិធីបុណ្យទានដែលផ្សារភ្ជាប់នឹងសកម្មភាពនៃការល្បងពិសោធ ដូចជាពិធីប្រណាំងទូក.ងជាដើម។ ទន្ទឹមនឹងនោះ ការអភិរក្សនូវភាសាជាតិក៏ទទួលបានការយកចិត្តទុកដាក់ ដោយមានបើកបង្រៀនអក្សរ Khmer ជាច្រើនថ្នាក់មិនគិតប្រាក់នៅតាមបណ្តាវត្តអារាមនាឱកាសវិស្សមកាលជារៀងរាល់ឆ្នាំ។

ជំនួយកម្លាំងផ្តើមពីគោលនយោបាយ

ការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ មានតួនាទីជាពលភាពដ៏សំខាន់ខ្លាំងណាស់។ ឆ្នាំ២០២៤ វត្តគម្ពីរសាគរ ព្រែកជ្រៅ​ (Xiêm Cán ទទួលបានការវិនិយោគវេទិកឆាក សូរសព្ទតន្ត្រី ភ្លើងព័ណ៌ទំនើប ព្រមទាំងសម្លៀកបំពាក់ប្រពៃណីសម្តែងពីគម្រោងលេខទី៦។ ជាពិសេស ឆ្នាំ២០២២ "សិល្បៈប្រជាប្រិយ សិល្បៈភ្លេងស្គរធំរបស់ជនជាតិ Khmer " នៅឃុំ ធើយបិញបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ ដល់ឆ្នាំ២០២៥ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ក៏បានវិនិយោគថវិកាចំនួន ៥០០ លានដុង ដើម្បីពង្រឹង និងអភិវឌ្ឍក្រុមភ្លេងនេះទៀតផង។

ដោយមានការវិនិយោគជាយុទ្ធសាស្ត្រ បែបបទពីបក្ស និងរដ្ឋ តម្លៃបេតិកភណ្ឌរបស់ជនរួមជាតិខ្មែរនៅខេត្ត Cà Mau បាននិងកំពុងបានអភិរក្ស និងពង្រីកយ៉ាងខ្លាំងក្លា រួមចំណែកធ្វើឱ្យសម្បូណ៌បែបថែមទៀតនូវអត្តសញ្ញាណវប្បធម៌នៃតំបន់ដែនដីចុងជ្រោងបំផុតរបស់ប្រទេស។

នៅវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng ឃុំ Hồ Thị Kỷ ក្លឹបសិល្បៈរបាំប្រជាប្រិយ Khmer ក្លឹបទូក.ង និងក្លឹបភ្លេងពិណពាទ្យប្រពៃណីក៏បានបង្កើតដែរ ក្នុងគោលបំណងដើម្បីអភិរក្សអត្តសញ្ញាណវប្បធម៌ជាតិ។ ឆ្នាំ២០២៣ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ បានឧបត្ថម្ភឧបករណ៍ភ្លេងពិណពាទ្យមួយឈុតប្រគេនវត្ត ព្រមទាំងចាត់តាំងបើកថ្នាក់បង្រៀនភ្លេងដល់ប្អូនៗសិស្សសាលានៅភូមិភាគទៀតផង។

ជាមួយកម្លាំងផ្ទៃក្នុងរបស់សហគមន៍ និងការវិនិយោគជាយុទ្ធសាស្ត្រមានបែបបទពីបក្ស និងរដ្ឋ តម្លៃបេតិកភណ្ឌរបស់បងប្អូនជនរួមជាតិខ្មែរកាម៉ាវ បាននិងកំពុងត្រូវបានអភិរក្ស និងពង្រីកយ៉ាងសកម្ម រួមចំណែកធ្វើឱ្យសម្បូណ៌បែបថែមទៀតនូវអត្តសញ្ញាណវប្បធម៌សម្រាប់តំបន់ដែនដីចុងជ្រោយបំផុតរបស់ប្រទេសជាតិ៕

 Thia Ni –  Chanh Đa

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក