ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 09:41:56

ក្បាច់ភ្ញីភ្លើងក្នុងស្ថាបត្យកម្មវត្ត Khmer

សោភ័ណភាពដ៏ត្រចះត្រចង់នៃវត្តអារាម Khmer នៅតំបន់ Nam Bộ មិនត្រឹមតែមានទំហំដ៏ធំប៉ុណ្ណោះទេ ថែមទាំងផ្តើមពី “ភាសា” និងវណ្ណកម្មចម្លាក់ដ៏វិចិត្រដែលបានប្រើប្រាស់នៅលើផ្នែកនីមួយៗផងដែរ។ ក្នុងនោះ ក្បាច់ភ្ញីភ្លើង មានតួនាទីជាស្នូល។ នេះគឺជាកត្តាស្នូល បញ្ចូលនូវជីវភាពនិងអត្ថន័យផ្នែកខាងវិញ្ញាណទៅក្នុងស្ថាបត្យកម្ម ធ្វើឱ្យសំណង់មានភាពរស់រវើកទៀតផង។

ចំពោះក្បាច់ភ្ញីភ្លើង យើងតែងបានឃើញជារឿយៗនៅតាមវត្ត Khmer Nam Bộ។

លក្ខណៈពិសេសរបស់ក្បាច់ភ្ញីភ្លើង គឺជាខ្សែបន្ទាត់ដ៏ទន់ភ្លន់របស់ផ្កាភ្ញី និងជារូបរាងដ៏ខ្លាំងក្លានៃអណ្តាតភ្លើង។ សិប្បករខ្មែរបានប្រើប្រាស់ក្បាច់នេះយ៉ាងប៉ិនប្រសប់ ដើម្បីផ្លាស់ប្តូរមុខងារនៃផ្នែកនីមួយៗរបស់ស្ថាបត្យកម្ម។ បើពីមុន ការតុបតែងលម្អវត្តអារាមច្រើនតែឆ្លងកាត់សិល្បៈផ្នែកគំនូរ ឬការចាក់ពុម្ពសម្រាប់ក្បាច់ភ្ញីផ្សេងៗ ឥឡូវនេះដោយការច្នៃប្រឌិត សិប្បករ Khmer បានបង្កើតផលិតផលប្លែកៗជាច្រើនដោយស្នាដៃរបស់ខ្លួន។ អាស្រ័យហេតុនេះ បច្ចុប្បន្ន សិប្បករ មិនសូវប្រើពុម្ពសម្រាប់បោះក្បាច់នោះទេ ជាមួយស្នាដៃដ៏ប៉ិនប្រសប់ ពួកគាត់ឆ្លាក់ដោយដៃផ្ទាល់នូវក្បាច់ភ្ញីភ្លើងតាមលើជញ្ជាំងថ្មឬឈើជាដើម ដើម្បីធានានូវភាពជាប់ធន់បានយូរអង្វែង។

នៅលើផ្នែកហោជាង ក្បាច់ភ្ញីភ្លើងបានបង្ហាញជាញឹកញាប់ដូចជាចម្លាក់ដ៏ធំសម្បើម ដែលមានលក្ខណៈសមល្មមតំណាងឱ្យរស្មីនៃបញ្ញាព្រះពុទ្ធ។ នៅតាមបណ្តោយសម្យាបទាំងឡាយ ក្បាច់ភ្ញីភ្លើងបានធ្វើជារំយោលបង្កើតអារម្មណ៍នៃចលនាឥតឈប់ឈរ។ ការតុបតែងបែបនេះធ្វើឱ្យដំបូលដ៏ធំសម្បើមមានសភាពស្រាល ហាក់ដូចជាកំពុងហោះហើរក្នុងលំហអាវកាស។

យោងតាមសិប្បករ Khmer ជាច្រើន ក្បាច់ភ្ញីភ្លើងគឺពិបាកទាំងក្នុងការគូរ និងឆ្លាក់ ប៉ុន្តែដោយដៃដ៏ប៉ិនប្រសប់ ពួកគាត់បានបង្កើតផលិតផលដ៏ចម្លែកៗដែលប្រកបដោយអត្តសញ្ញាណវប្បធម៌ប្រពៃណីជាតិ។

មិនត្រឹមតែសម្រាប់ផ្នែកខាងលើប៉ុណ្ណោះទេ ក្បាច់ភ្ញីភ្លើងថែមទាំងបានកំណត់រូបរាងលំហនៅក្នុងកម្រិតភ្នែកសម្រាប់អ្នកទស្សនាផងដែរ។ ក្បាលសសរនីមួយៗបានឆ្លាក់យ៉ាងវិចិត្រ ធ្វើឱ្យសសរមើលទៅហាក់បីដូចជា “បង្គោលចក្រវាឡ” ដែលកំពុងដុះដាល ដើម្បីទ្រទ្រង់ដំបូលវត្តដ៏ពិសិដ្ឋ។ ក្របទ្វារចេញចូល និងបង្អួចក៏ត្រូវបានហ៊ុំព័ទ្ធដោយក្បាច់ភ្ញីភ្លើងផងដែរ។ ទាំងនេះបានប្រែក្លាយទៅជាច្រកទ្វារនៃវិញ្ញាណ ដែលកំណត់ព្រំដែនរវាងលោកិយ និងពុទ្ធភូមិ។ សូម្បីតែបល្ល័ង្កព្រះពុទ្ធ ដែលជាទីតាំងដ៏ពិសិដ្ឋបំផុត ក៏ត្រូវបានតុបតែងដោយក្បាច់នេះដែរ ដែលតំណាងឱ្យដែនដីដ៏ពិសិដ្ឋដែលបានបំភ្លឺដោយប្រទីបនៃព្រះធម៌។

ពីមុន ការតុបតែងលម្អវត្តអារាមច្រើនតែឆ្លងកាត់សិល្បៈគំនូរ ឬការចាក់ពុម្ពសម្រាប់ក្បាច់ភ្ញីផ្សេងៗ ឥឡូវនេះដោយការច្នៃប្រឌិត សិប្បករ Khmer ទាំងឡាយបានបង្កើតផលិតដ៏ចម្លែកៗជាច្រើនទៀតផង។

ដូច្នេះ ក្បាច់ភ្ញីភ្លើងមិនមែនជារចនាបថតុប​តែងដាច់ដោយឡែកនោះទេ។ វាជាប្រព័ន្ធភាសានៃចក្ខុវិស័យតែមួយដែលហូរភ្ជាប់ពីគ្រឹះរហូតដល់ដំបូលនៃវត្តខ្មែរ។ តាមរយៈការប្រើប្រាស់ក្បាច់ដែលមានលក្ខណៈជានមិត្តរូបនេះ វិចិត្រករ Khmer បានបង្រួបបង្រួមស្ថាបត្យកម្ម និងចម្លាក់បញ្ចូលគ្នាមួយ។ រចនាបថនៃការតុបតែងនេះបង្កើតបានជាសំណង់ដែលមិនត្រឹមតែរឹងមាំខាងសម្ភារៈប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យរំជួលដល់ជីវិតស្មារតី និងនាំមកនូវថាមពលដ៏ខ្លាំងក្លាទៀតផង៕

Đờ Ni - Danh Điệp

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក