ទូរស័ព្: 0274 383 347
ពុធ, 9-9-26 18:07:16

អភិវឌ្ឍប្រពៃណីកីឡាមហាជនក្នុងជនរួមជាតិភាគតិច

ប៉ុន្មានឆ្នាំកន្លងមកនេះ ប្រពៃណីកីឡាមហាជនលើភូមិសាស្ត្រខេត្តនិយាយរួម តំបន់ជនជាតិភាគតិចនិយាយដោយឡែក មួយថ្ងៃកាន់តែមានការអភិវឌ្ឍយ៉ាងសកម្ម ក្លាយជាលក្ខណៈវប្បធម៌ ដែលជាសកម្មភាពសម្រាប់ខាងស្មារតីមិនអាចខ្វះបានក្នុងជីវភាពសហគមន៍។

កន្លងមកនេះ អាស្រ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ ប្រពៃណីកីឡានៅតាមតំបន់ជនរួមជាតិភាគតិចកាន់តែមានការអភិវឌ្ឍ។

អនុវត្តតាមដំបូន្មានរបស់លោកប្រធាន Hồ Chí Minh “រក្សាលទ្ធិប្រជាធិបតេយ្យ កសាងប្រទេសជាតិ និងជីវិតថ្មី អ្វីៗត្រូវការមានសុខភាពទើបអនុវត្តបានជោគជ័យ” បណ្តាគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ និងអង្គការគ្រប់លំដាប់ថ្នាក់តែងយកចិត្តទុកដាក់ និងវិនិយោគលើឧបករសម្ភារៈផ្សេងៗ។ល។ ផ្តើមពីនោះ អង្គការក៏មានចាត់តាំងច្រើនសកម្មភាពកីឡាប្រពៃណី និងមានការសមស្របជាមួយទំនៀមទម្លាប់ប្រពៃណីជនជាតិទៀតផង។

បងប្អូនជនរួមជាតិ Khmer ចូលរួមលេងល្បែងប្រជាប្រិយក្នុងឱកាសបុណ្យទានប្រពៃណី។

បាល់ទះ ជាប្រភេទ​កីឡា​មួយ​ដែលកំពុង​មាន​ការ​អភិវឌ្ឍ​យ៉ាងសកម្ម​នៅ​តាម​តំបន់​ជនជាតិ​ភាគតិច។

នៅតាមភូមិភាគជាច្រើន បណ្តាកីឡាប្រពៃណីប្រជាប្រិយផ្សេងៗ​ដូចជា៖ ទាញព្រ័ត្រ បាល់ទះ បញ្ចូលទឹកដាក់ដប ប្រណាំងទូកសំបក ទូក.ង ជាដើម មិនត្រឹមតែជាល្បែងកំសាន្ដក្នុងឱកាសបុណ្យទានប៉ុណ្ណោះទេ ថែមទាំងជាឱកាសតភ្ជាប់រវាងសហគមន៍ទៀតផង។ អាស្រ័យហេតុនេះ ក៏បានបង្ហាញពីស្មារតីសាមគ្គីភាព រួមកម្លាំងសមូហភាព និងអត្តសញ្ញាណវប្បធម៌គ្រប់ទូទាំងតំបន់ និងជនជាតិផងដែរ។

ល្បែង​ប្រណាំង​កង់​យឺត​សម្រាប់ប្អូនៗ​សិស្សានុសិស្សជា​ជនជាតិ​ភាគតិច​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ ឆ្នាំ​២០២៥ នៅ​វត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng)។

ជាពិសេស ពិធីបុណ្យវប្បធម៌ និងកីឡាត្រូវបានប្រារព្ធឡើងជាប្រចាំ បានក្លាយជាពិធីបុណ្យដ៏ធំ ប្រមូលផ្តុំជនរួមជាតិយ៉ាងច្រើនកុះករ ចូលរួមអំណរសាទរ ផ្លាស់ប្តូរ និងរៀនសូត្រពីគ្នាទៅវិញទៅមក។

បងប្អូនជនរួមជាតិរីករាយជាមួយល្បែងប្រជាប្រិយ បញ្ចូលទឹកដាក់ដប។

ទន្ទឹមជាមួយការបន្តចលនា​នូវលក្ខណៈប្រពៃណីនេះ មានតំបន់ភូមិភាគចាច្រើនថែមទាំងបានពង្រីករាល់វញ្ញាសាកីឡាសមស្របជាមួយភូមិភាគ និងមុខសញ្ញាចូលរួម។ អាស្រ័យហេតុនេះហើយ ប្រពៃណីចលនា “ទូទាំងប្រជាជនលត់ដំកាយសម្បទាតាមគំរូ Bác Hồ ដ៏ឧត្តុង្គឧត្តម” មួយថ្ងៃកាន់តែមានភាពរីករាលដាលយ៉ាងទូលំទូលាយ រួមចំណែកលើកកម្ពស់សុខភាព និងពង្រឹងស្មារតីសាមគ្គីភាព ជំរុញចលនាកសាងជីវភាពវប្បធម៌នៅតំបន់ភូមិភាគទៀតផង៕

Danh Điệp

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក