ទូរស័ព្: 0274 383 347
ពុធ, 9-9-26 18:07:13

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

សព្វថ្ងៃនេះ ការអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌របស់ជនជាតិភាគតិចនៅខេត្ត Cà Mau មិនបញ្ឈប់ត្រឹមការបង្ការការពារហានិភ័យនៃការសាបរលត់ប៉ុណ្ណោះទេ ថែមទាំងមានការឆ្ពោះទៅកាន់ទិសដៅធ្វើឱ្យវប្បធម៌កាន់តែមានភាពរីករាលដាល រួមចំណែកកែលម្អជីវភាពរស់នៅរបស់បងប្អូនប្រជាជន។ នេះត្រូវបានបញ្ជាក់ដោយលទ្ធផលជាក់ស្តែងនៃការអនុវត្តគម្រោងទី ៦ "អភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិចដែលផ្សារភ្ជាប់ នឹងការអភិវឌ្ឍទេសចរណ៍" លើភូមិសាស្ត្រខេត្ត ក្រោមកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ជនជាតិភាគតិច និងតំបន់ភ្នំក្នុងដំណាក់កាល ២០២១-២០២៥។

ភ្ញៀវទេសចរណ៍ទស្សនា និងស្វែងយល់ពីស្ថានបត្យកម្មវត្តគម្ពីរសាគរ ព្រែកជ្រៅ (Xiêm Cán) ។

មិនត្រឹមធ្វើឱ្យសម្បូរបែបខាងអត្តសញ្ញាណវប្បធម៌នៃតំបន់ដែនដីចុងជ្រោយបំផុតរបស់ប្រទេសនោះទេ ឃ្លាំងទ្រព្យនៃតម្លៃវប្បធម៌របស់ជនជាតិភាគតិចក៏ជាប្រភពធនធានដ៏មានតម្លៃណាស់ដែរសម្រាប់ក្នុងការបង្កើតផលិតផលទេសចរណ៍ដ៏ទាក់ទាញទៀតផង។ កន្លងថ្មីៗនេះ មជ្ឈិម និងខេត្តបានចេញសារាចរណ៍និងច្រើនកម្មជាបន្ទាន់ ដើម្បីបបង្កើនន្ថែមនូវប្រភពធនធានសម្រាប់អនុវត្តគោលដៅពីររួមគ្នាតែមួយដើម្បីអភិរក្សវប្បធម៌ជនជាតិភាគតិច និងលើកកម្ពស់សក្តានុពលខាងវិស័យនៃការអភិវឌ្ឍទេសចរណ៍វប្បធម៌។

ក្នុងការអនុវត្តគម្រោងទី៦ Cà Mau បានដាក់ពង្រាយខ្លឹមសារវិនិយោគជាច្រើន ដោយជំនួយ ផលិតផលទេសចរណ៍វប្បធម៌ជនជាតិភាគតិចលើភូមិសាស្ត្រខេត្តឱ្យមានភាពប្រសើរឡើង និងបង្កើនគុណភាពបន្តិចម្តងៗ។ យោងតាមនោះ ផ្តើមពីប្រភពថវិការបស់គម្រោងការ វត្តគម្ពីរសាគរ ព្រែកជ្រៅ (Xiêm Cán) សង្កាត់ Hiệp Thành បានវិនិយោគលើការដំឡើងឆាក និងតុបតែងតំបន់សម្តែងកម្មវិធីសិល្បៈ ព្រមទាំងទិញឧបករណ៍សម្ភារៈសម្រាប់បម្រើក្នុងការសម្តែងឡើងវិញនូវបណ្តាពិធីបុណ្យទានប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer។ ក្រុមសិល្បៈរបស់វត្តត្រូវបានវិនិយោគលើវង់ភ្លេងពិណពាទ្យ និងសំលៀកបំពាក់ថ្មី ព្រមទាំងទទួលបានជំនួយការគាំទ្រថវិកាសម្រាប់ឱ្យការហ្វឹកហាត់ និងការចូលរួមសម្តែងដើម្បីកសាងបណ្តាកម្មបិធីសិល្បៈបម្រើដល់អ្នកទស្សនា។

ក្រុមវង់ភ្លេងពិណ្យពាទ្យរបស់វត្តគម្ពីរសាគរ ព្រែកជ្រៅ (Xiêm Cán) ទទួលបានការវិនិយោគសម្រាប់បម្រើឱ្យការសម្តែងក្នុងឱកាសបុណ្យទានវប្បធម៌ និងភ្ញៀវទេសចរណ៍ចូលរួមទស្សនា។

ផ្តើមពីការវិនិយោគលើកដំបូងនៃគម្រោងនេះបាននាំមកនូវសញ្ញាជាវិជ្ជមាន វត្តគម្ពីរសាគរ ព្រែកជ្រៅ (Xiêm Cán) មានការទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកចូលរួមទស្សនា។ ប្រសិនបើកាលពីមុន ភ្ញៀវទេសចរណ៍អញ្ជើញមកវត្តគ្រាន់តែដើម្បីកោតសរសើរសម្រស់ស្ថាបត្យកម្មដ៏ពិសេស និងសិក្សាស្វែងយល់អំពីតម្លៃនៃស្នាដៃវប្បធម៌ Khmer ប៉ុណ្ណោះ តែឥឡូវនេះដែមទាំងបានចូលរួមកម្មវិធីសិល្បៈដ៏ពិសេសៗ និងបណ្តែតអារម្មណ៍ជាមួយចង្វាក់របាំ ច្រៀងរាំ និងបរិយាកាសរីករាយនៃពិធីបុណ្យផងដែរ។

អ្នកមីង Nguyễn Thị Mỹ Hạnh ជាអ្នកទេសចរម្នាក់មកពីទីក្រុង Hồ Chí Minh បានចែករំលែកថា៖ “ខ្ញុំពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងគោលដៅទេសចរណ៍របស់ខេត្ត Cà Mau បន្ទាប់ពីការរួមបញ្ចូលគ្នា ជាពិសេសវត្តគម្ពីរសាគរ ព្រែកជ្រៅ ដែលប្រកបដោយស្ថាបត្យកម្មដ៏អស្ចារ្យ និងអាថ៌កំបាំងបំផុត ដែលធ្វើឱ្យអ្នកទេសចរគ្រប់រូបចង់មកសិក្សាស្វែងយល់។ លើសពីនេះ កម្មវិធីសិល្បៈ Khmer នៅវត្តត្រូវបានរៀបចំយ៉ាងប្រណិត ទាក់ទាញ និងសម្តែងសម្រាប់អ្នកទេសចរ ដែលជួយខ្ញុំឱ្យមានដំណើរកម្សាន្តដ៏ចំណាប់អារម្មណ៍ទៀតផង”។

ក្រៅពីនោះ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ បានសហការផលិតខ្សែភាពយន្តឯកសារចំនួន ២ រឿងស្តីពីពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិភាគតិច ក្នុងគោលបំណងដើម្បីលើកកម្ពស់ និងអប់រំទឹកចិត្តមោទនភាព និងស្មារតីទទួលខុសត្រូវរបស់បងប្អូនប្រជាជនក្នុងការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ។

ភ្ញៀវទេសចរណ៍បណ្តែតអារម្មណ៍ជាមួយចង្វាក់រាំប្រពៃណី Khmer។

លោក Lý Vĩ Triều Dương នាយករងនៃមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ បានមានប្រសាសន៍ថា៖ “គម្រោងទី ៦ បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់បក្ស និងរដ្ឋ ក្នុងការអភិរក្សអត្តសញ្ញាណវប្បធម៌របស់ជនជាតិភាគតិច លើកកម្ពស់តម្លៃនៃបេតិកភណ្ឌវប្បធម៌អរូបី ដែលផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។ សម្រាប់ខេត្ត Cà Mau បន្ទាប់ពីបានរួមបញ្ចូលគ្នា ការអនុវត្តគម្រោងទី ៦ មានសារៈសំខាន់ខាងនយោបាយ វប្បធម៌ និងសង្គមយ៉ាងជ្រាលជ្រៅ ដែលមានគោលបំណងជំរុញមោទនភាពជាតិ លើកកម្ពស់ការយល់ដឹងអំពីការអភិរក្សបេតិកភណ្ឌនៅក្នុងសហគមន៍ បង្កើតឱកាសចិញ្ចឹមជីវភាពតាមរយៈផ្សារភ្ជាប់វប្បធម៌ប្រពៃណីជាមួយសកម្មភាពទេសចរណ៍សហគមន៍។ ក្នុងពេលជាមួយគ្នានេះដែរ។ ផ្តើមពីនោះពង្រឹងមហាសាមគ្គីភាពរវាងបណ្តាជនជាតិជាបងប្អូន កសាងជីវភាពវប្បធម៌ដ៏សម្បូរបែប ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពទាំងផ្នែកសេដ្ឋកិច្ច និងប្រជាជនគ្រប់រូបផងដែរ”។

យោងតាមបណ្តាខ្លឹមសារដែលបានផ្សព្វផ្សាយ គម្រោងទី ៦ បានបញ្ជាក់ប្រសិទ្ធភាព មិនត្រឹមអនុវត្តល្អការអភិរក្សលក្ខណៈវប្បធម៌រាល់បណ្តាជនជាតិភាគតិចលើភូមិសាស្ត្រខេត្តប៉ុណ្ណទេ ថែមទាំងញាុំងឱ្យផលិតផលទេចរណ៍កាន់តែមានការចំណាប់អារម្មណ៍ថែមទៀត។

Hữu Thọ

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក