ទូរស័ព្: 0274 383 347
ពុធ, 9-9-26 18:07:11

លក្ខណៈពិសេសនៃពិធីបុណ្យអកអំបុក

រៀងរាល់ឆ្នាំ ពេលរដូវខ្យល់បូព៌ាធ្លាក់មកដល់ ក៏ជាពេលដែលជនរួមជាតិ Khmer Nam Bộ នាំគ្នាប្រារព្ធពិធីបុណ្យអកអំបុក សំពះព្រះខែ។ ពិធីបុណ្យប្រពៃណីកសិកម្មនេះ បង្កប់នូវតម្លៃផ្នែកខាងស្មារតី វប្បធម៌ និងស្មារតីសាមគ្គីរវាងសហគមន៍ទៀតផង។

ពិធីបុណ្យសំពះព្រះខែរបស់ជនជាតិ Khmer ដើម្បីបួងសួងសុំឱ្យភ្លៀងធ្លាក់តាមរដូវ បានផលច្រើន ភូមិស្រុកសុខសាន្ត។

ពិធីបុណ្យអកអំបុក សំពះព្រះខែ ​ត្រូវបានជនរួមជាតិ Khmer ប្រារព្ធឡើងនាថ្ងៃ ១៥ កើត ខែកក្ដិក ជារៀងរាល់ឆ្នាំ ក្នុងអត្ថន័យដើម្បីសម្តែងនូវការដឹងគុណ។

តាមជំនឿព្រះពុទ្ធសាសនា Khmer ព្រះចន្ទត្រូវបានចាត់ទុកដូចជាអាទិទេពគ្រប់គ្រងអាកាសធាតុ រដូវភោគផលផ្សេងៗ និងផ្តល់ប្រភពទឹក ប្រទានពរឱ្យមានភ្លៀងធ្លាក់តាមរដូវកាល ជួយឱ្យផលដំណាំស្រូវលូតលាស់ល្អ និងនាំមកនូវជីវភាពធូរធារជូនប្រជាជន។ ដូច្នេះហើយ ក្រោយពេលប្រមូលផល ជនរួមជាតិ Khmer ក៏នាំគ្នាប្រារព្ធពិធីសំពះព្រះខែ ដោយដង្វាយនូវផលិតផលដើមរដូវ (ជាពិសេសគឺអំបុកដែលធ្វើពីស្រូវដំណើបថ្មី) ដើម្បីថ្លែងអំណរគុណដល់ព្រះច័ន្ទដែលបានជួយឱ្យរដូវកាលទទួលបានភោគផលល្អនិងបួងសួងសុំឱ្យរដូវកាលសម្រាប់ឆ្នាំបន្តបានផលថែមទៀត មនុស្សម្នាមានសុខភាពល្អ សព្វសារពើបានបង្កើត ផល។ អត្ថន័យនៃពិធីបុណ្យនេះ កាន់តែមានភាពលេចធ្លោតាមរយៈរឿងព្រេងនិទានព្រះពុទ្ធសាសនាដ៏ជ្រាលជ្រៅ។  រឿងនិទានថា៖ ក្នុងអតីតជាតិ ព្រះពុទ្ធ យោងកំណើតជាសត្វទន្សាយ (ព្រះពោធិសត្វទន្សាយ)។ ដើម្បីសាកល្បងព្រះទ័យព្រះពោធិសត្វ ព្រះឥន្ទ្របានបំប្លែងព្រះកាយជាតាចាស់ម្នាក់កំពុងស្រេកឃ្លាន សុំអាហារពីទន្សាយ។ ដោយគ្មានអ្វីជាទាន ព្រះពោធិសត្វទន្សាយក៏បានតាំងចិត្តលោតចូលក្នុងភ្នក់ភ្លើង ក្លាយជាអាហារជូនតាចាស់។ ដោយក្តីជ្រះថ្លាចំពោះទឹកព្រះទ័យមេត្តាករុណា និងស្មារតីលះបង់ដ៏ខ្ពង់ខ្ពស់នោះ ព្រះឥន្ទ្របានបង្ហាញរូបរាងពិត ជួយសង្គ្រោះទន្សាយ និងបានគូររូបទន្សាយនៅលើព្រះច័ន្ទ ដើម្បីជាគំរូដល់សត្វលោកទាំងពួង។ ពេលមើលព្រះច័ន្ទនៅថ្ងៃពេញបូណ៌មីជនជាតិ |Khmer ជឿជាក់ថាពួកគាត់មើលឃើញរូបទន្សាយយ៉ាងច្បាស់។ ដូច្នេះ ការសំពះព្រះ ខែក៏ជាការរំឭកដល់ការលះបង់ដ៏ខ្ពង់ខ្ពស់របស់ព្រះពោធិសត្វទន្សាយ ដើម្បីដាស់តឿនខ្លួនឯងអំពីទឹកចិត្តមេត្តាករុណា។

ឱកាសពិធីបុណ្យអកអំបុកថែមទាំងមានសកម្មភាពពិសេសៗជាច្រើន បង្ហាញយ៉ាងច្បាស់ពីអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិ Khmer ។

ក្នុងពិធីបុណ្យអកអំបុក ផ្នែកពិធីសាសនាប្រព្រឹត្តទៅយ៉ាងអធិកអធមនៅទីធ្លាវត្ត ឬទីធ្លាផ្ទះរបស់គ្រួសារនីមួយៗ។ គ្រឿងដង្វាយ តុសែន បានរៀបចំយ៉ាងស្តុកស្តម្ភ បែរមុខទៅរកព្រះច័ន្ទ រួមមានកសិផលដូចជា៖ អំបុក (ជាដង្វាយសំខាន់) ត្រាវ ដំឡូង ចេក ដូងខ្ចី នំចំណី។ល។ មនុស្សគ្រប់គ្នានឹងអង្គុយរង់ចាំ ពេលព្រះច័ន្ទរះចំកណ្តាលមេឃ អាចារ្យនៅវត្ត ឬមនុស្សចាស់ជាងគេក្នុងគ្រួសារ នឹងអុជធូប ទៀន និងសែនព្រេន បួងសួង ថ្លែងអំណរគុណដល់ព្រះច័ន្ទ ព្រះធរណី ព្រះគង្គា។

ពណ៌ចម្រុះដ៏ត្រចះត្រចង់នៃពន្លឺប្រទីបក្នុងពិធីបុណ្យអកអំបុក សំពះព្រះខែ។

ក្រោយពេលពិធីសែនព្រេនបានបញ្ចប់ គឺជានិធីអកអំបុក។ ម្ចាស់ពិធីនឹងហៅក្មេងៗក្នុងផ្ទះមក ចាប់អំបុកមួយទូកដៃ (ដែលបានលាយជាមួយដូង ចេក) បញ្ចុក ព្រមទាំងទះខ្នងថ្នមៗ ហើយសួរក្មេងៗថាតើគេចង់បានអ្វីនៅឆ្នាំថ្មី។ ទំនៀមទម្លាប់នេះមានអត្ថន័យអប់រំយ៉ាងជ្រាលជ្រៅ តំណាងឱ្យព្រះច័ន្ទប្រទានពរជ័យដល់កូនចៅ។បំណងប្រាថ្នារបស់ក្មេងៗ (ជាធម្មតាគឺ "រៀនពូកែ" "សុខភាពល្អ" "ក្មេងល្អ") ត្រូវបានចាត់ទុកជាពាក្យសន្យា ពាក្យដាស់តឿនដល់ក្មេងៗត្រូវតែខិតខំប្រឹងប្រែង រស់នៅឱ្យបានល្អ និងរក្សាប្រពៃណីរបស់ជីដូនជីតា។

ពេលដែលព្រះច័ន្ទរះពេញវង់លើផ្ទៃមេឃ ជាពេលដែលបងប្អូនប្រជាជនរួមគ្នានិមន្តព្រះសង្ឃសម្តែងព្រះបរឹត្ត និងប្រសិទ្ធពរជ័យ បួងសួងសុំសេចក្តីសុខចម្រើនក្នុងឆ្នាំ។

 ពិធីអកអំបុកក្នុងបុណ្យថ្វាយព្រះចន្ទ័របស់ជនជាតិ Khmer Nam Bộ។

ក្រៅពីនេះ ក្នុងឱកាសពិធីបុណ្យអកអំបុក ក៏មានសកម្មភាពវប្បធម៌ សិល្បៈ កីឡា ដូចជា៖ បណ្តែតប្រទីប ប្រណាំងទូក.ង។ល។ ក្នុងអត្ថន័យដេញឧបទ្រពចង្រៃ។ សម្តែងល្ខោនយូកេ របាំ ធ្វើឱ្យបរិយាកាសពិធីបុណ្យកាន់តែអធិកអធមគ្រប់ទិសទីក្នុងភូមិស្រុក។ ដោយអត្ថន័យខាងលើ ពិធីបុណ្យអកអំបុកមានតម្លៃជាបេតិកភណ្ឌវប្បធម៌អរូបីដ៏មានតម្លៃ បង្កប់នូវទស្សនៈពិភពលោក ទស្សនៈជីវិត និងទស្សនវិជ្ជាជីវិតរស់នៅចុះសម្រុងនឹងធម្មជាតិរបស់ជនជាតិ Khmer ។ ឆ្លងកាត់រាប់រយឆ្នាំ ពិធីបុណ្យនៅតែរក្សាតម្លៃដដែល ជាឱកាសដើម្បីឱ្យមនុស្សគ្រប់រូបវិលត្រឡប់ទៅរកឫសគល់ ថ្លែងអំណរគុណដល់មេឃដី និងរឹតចំណងសាមគ្គីភាពសហគមន៍ រួមចំណែកធ្វើឱ្យកាន់តែសម្បូរបែបនូវរូបភាពវប្បធម៌ចម្រុះពណ៌របស់ជនជាតិ Việt Nam ៕

Đờ Ni - Danh Điệp

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក