ទូរស័ព្: 0274 383 347
ពុធ, 9-9-26 18:07:12

រាត្រីដ៏កក់ក្តៅ “រីករាយបុណ្យសំពះព្រះខែ - បំភ្លឺក្តីប្រាថ្នា”

រួមជាមួយបរិយាកាសអបអរសាទរយ៉ាងឱឡារិកនៃបុណ្យអកអំបុកប្រពៃណី Khmer គ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យជនជាតិអន្តេវាសិក Bạc Liêu បានរៀបចំយ៉ាងមហោឡារិកនូវរាត្រីបុណ្យក្រោមប្រធានបទ “រីករាយបុណ្យសំពះព្រះខែ - បំភ្លឺក្តីប្រាថ្នា”។រាត្រីបុណ្យនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏មហោឡារិកតាមបែបប្រពៃណី ទាំងប្រកបដោយភាពកក់ក្តៅ និងពោរពេញដោយទឹកចិត្តភក្តីរវាងគ្រូ និងសិស្ស។

ប្អូនៗសិស្សថ្នាក់ទី ១១X១ នៃសាលាជនជាតិអន្តេវាសិក រៀបតុបតែងគ្រឿងសក្ការៈសម្រាប់ថ្វាយព្រះចន្ទ។

ក្រៅពីពិធីសំពះព្រះខែតាមបែបប្រពៃណី ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័ជនជាតិអន្តេវាសិក Bạc Liêu ក៏ទទួលបានបទពិសោធន៍ ពីសកម្មភាពដ៏ផុសផុល និងមានអត្ថន័យជាច្រើនទៀត។បណ្តាសាខាសម្ព័ន្ធយុវជន បានចូលរួមប្រកួតប្រជែងតុបតែងថាសគ្រឿងដង្វាយសែនព្រះខែយ៉ាងពុះពោរ ដោយបង្ហាញពីភាពប៉ិនប្រសព្វ គំនិតច្នៃប្រ តិដ្ឋ និងការយល់ដឹងអំពីវប្បធម៌ជាតិរបស់ខ្លួន។ បរិយាកាសកាន់តែអ៊ូអរ ដោយការប្រឡងឆ្លើយសំណួរ ដូចជា៖ អានអក្សរ Khmer មានរង្វាន់ បេះផ្កាប្រជាធិបតេយ្យ និងសម្តែងសិល្បៈ ដ៏ពិសេស និងរីករាយដោយសិស្សានុសិស្សផ្ទាល់។

វិទ្យាល័យជនជាតិអន្តេវាសិក Bạc Liêu ចាត់តាំងរាត្រីកម្សាន្តសប្បាយថ្វា ក្រោបបធានបទ “រីករាយបុណ្យអកអំបុក - បំភ្លឺក្តីប្រាថ្នា”។

 ប្អូនៗសិស្សសាលាចូលរួមតុបតែងដង្វាយសម្រាប់ថ្វាយព្រះខែ និងបង្ហាញពីស្នសដៃដ៏ប៉ិនប្រសព្វរបស់ខ្លួន។

លោកគ្រូ Dư Quốc Kiệt នាយកសាលាមានប្រសាសន៍ថា៖ “សាលាតែងរៀបចំពិធីបុណ្យប្រពៃណីនានា ដើម្បីជួយសិស្សានុសិស្សឱ្យយល់ដឹង និងចេះឱ្យតម្លៃ ថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិរបស់ខ្លួន"។ ឆ្នាំនេះ សាលាបានផ្លាស់ថ្មីជាពិសេស អំពីទម្រង់ ដោយផ្សារភ្ជាប់នឹងវ័យ ព្រមទាំងលើកទឹកចិត្តស្មារតីរៀនសូត្រ តាមរយៈប្រធានបទ “រីករាយបុណ្យសំពះព្រះខែ - បំភ្លឺក្តីប្រាថ្នា”។

គណៈមេប្រយោគឱ្យពិន្ទុសម្រាប់ផលិតផលរបស់ថ្នាក់ទាំងឡាយ។

ជាសិស្សថ្នាក់ចុងបញ្ចប់ ប្អូន Thạch Ni Chanh Đi ថ្នាក់ទី ១២X១ បានរំភើបចិត្ត ចែករំលែកថា៖ “ប្អូនរៀននៅសាលានេះតាំងពីថ្នាក់ទី ៧ ឆ្នាំនេះជាឆ្នាំចុងក្រោយ ដូច្នេះពិធីបុណ្យនេះនឹងបន្សល់ទុកនូវការចងចាំដ៏ជ្រាលជ្រៅចំពោះប្អូន។ នេះនឹងក្លាយជាទុន ជាកម្លាំងចិត្តសម្រាប់ប្អូន នៅដំណើរការស្វែងរកចំណេះដឹងនៅពេលខាងមុខ”។

ប្អូនៗសិស្សសាលាអឹកធឹកចូលរួមពិធីបុណ្យអកអំបុក សំពះព្រះខែដែលសាលាបានចាត់តាំង។

រាត្រីបុណ្យអកអំបុកបានបិទបញ្ចប់ ប៉ុន្តែអនុស្សាវរីយ៍ អំពីពិធីបុណ្យដ៏ពោរពេញដោយអត្តសញ្ញាណ និងក្តីប្រាថ្នាឈានឡើង នៅតែដក់ជាប់ក្នុងចិត្ត។ នេះមិនត្រឹមតែជាសកម្មភាពអភិរក្សវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងជាមធ្យោបាយរបស់សាលាវិទ្យាល័យអន្តេវាសិកជនជាតិបាកលីវបំភ្លឺប្រទីបនៃក្តីសុបិន បណ្តុះស្មារតី និងបន្ថែមកម្លាំងចិត្ត ដើម្បីប្អូនៗកាន់តែមានទំនុកចិត្ត និងស្មារតីរឹងមាំឆ្ពោះទៅអនាគតទៀតផង៕

Đờ Ni - Danh Điệp

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក