ទូរស័ព្: 0274 383 347
ពុធ, 9-9-26 18:07:10

ផ្សព្វផ្សាយវប្បធម៌អរូបីជូនបងប្អូនជនជាតិ ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

អនុវត្តគម្រោងទី ៦ "អភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់បងប្អូនជនជាតិភាគតិច ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍" ស្ថិតក្នុងកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ ឆ្នាំ ២០២៥ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ បានសហការជាមួយសាលាមហាវិទ្យាល័យបាកលីវ បើកវគ្គបណ្តុះបណ្តាល ជំនាញ វិជ្ជាជីវៈ ផ្សព្វផ្សាយវប្បធម៌អរូបីជូនបងប្អូនជនរួមជាតិ Khmer និងជនជាតិ Hoa ទូទាំងខេត្តផងដែរ។

របាំប្រពៃណីរបស់បងប្អូនជនជាតិ Khmer ។ 

វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តឡើងរយៈពេលពីរខែ ដោយមានការចូលរួមបង្រៀនពីសិល្បករ សាស្ត្រាចារ្យដែលមានបទពិសោធន៍ក្នុងវិស័យវប្បធម៌ជនជាតិ និងទេសចរណ៍។

កម្មវិធីបណ្តុះបណ្តាលផ្តោតលើជំនាញសំខាន់ៗជាច្រើនដូចជា៖ សក្តានុពល និងទិសដៅអភិវឌ្ឍន៍ទេសចរណ៍ខេត្ត Cà Mau ។ ស្វែងយល់អំពីប្រភពដើម ប្រវត្តិសាស្ត្រនៃការកកើត និងតម្លៃនៃទម្រង់សិល្បៈបុរាណ Khmer និង Hoa ។ វិធីសាស្ត្រអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។ល។

ឈុតសម្តែងរបាំ Khmer នៅវត្តព្រែកជ្រៅ (Xiêm Cán) សង្កាត់ Hiệp Thành។ 

មិនបង្អង់ត្រឹមទ្រឹស្តី សិក្ខាកាមថែមទាំងបានចូលរួមសកម្មភាពអនុវត្តជាក់ស្តែងយ៉ាងរស់រវើកដូចជា៖ រៀបចំអត្ថបទណែនាំទេសចរណ៍ ទស្សនកិច្ចជាក់ស្តែងនៅតាមវត្តអារាម Khmer និង Hoa ព្រមទាំងអនុវត្តសម្តែងឧបករណ៍តន្ត្រី របាំប្រពៃណីជនជាតិទៀតផង។

សិល្បករដែលចូលរួមបង្រៀនបានសម្តែងនូវមោទនភាពខណៈពេលបានរួមចំណែកផ្សព្វផ្សាយសេចក្តីស្រឡាញ់វប្បធម៌ប្រពៃណី និងបង្រៀនបន្តនូវតម្លៃដ៏ល្អឯករបស់ជនជាតិខ្លួនដល់យុវជនជំនាន់ក្រោយ។ តាមរយៈនោះ បានរួមចំណែកបណ្តុះក្តីស្រឡាញ់ ស្មារតីថែរក្សាកេរដំណែលនៅក្នុងសហគមន៍មូលដ្ឋាន។

របាំសឹង-តោ-នាគ ជាលក្ខណៈដ៏ស្រស់ស្អាតមួយនៃវប្បធម៌របស់ជនជាតិ Hoa ។

យោងតាមលោក Lý Vĩ Triều Dương នាយយករងនៃមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ សិល្បៈប្រពៃណីរបស់បងប្អូន Khmer និង Hoa ជាគ្រាប់ពេចន៍ដ៏មានតម្លៃនៃឃ្លាំងវប្បធម៌របស់ខេត្ត Cà Mau ផងដែរ។ ចំពោះបងប្អូនជនជាតិ Khmer ទម្រង់សិល្បៈដូចជា៖ របាំ ល្ខោនយូកេ វង់ភ្លេងពិណពាទ្យ របាំប្រជាប្រិយ បុណ្យទានប្រណៃណីផ្សេងៗ​ដូចជា៖ អកអំបុកប្រណាំងទូក.ង និងស្ថាបត្យកម្មវត្ត Khmer… ។ មិនត្រឹមតែឆ្លុះបញ្ចាំងពីជីវភាពស្មារតីដ៏សម្បូណ៌បែប ថែមទាំងជាផលិតផលទេសចរណ៍ដ៏វិសេស ផ្ទុកនូវស្មារតីឆ្ពោះទៅរកភាពល្អ ចិត្តមេត្តាករុណា និងភាពស្អិតរមួតក្នុងសហគមន៍ របស់ជនជាតិ Khmer Nam Bộ ។ ចំពោះបងប្អូនជនជាតិ Hoa តម្លៃវប្បធម៌ដូចជា៖ របាំសឹង-តោ-នាគ ចម្រៀងបុរាណ សិល្បៈក្បាច់ របាំប្រជាប្រិយ ម្ហូបអាហារ បុណ្យទានផ្សេងៗ បង្ហាញពីភាពស្រស់ស្អាតនៃវប្បធម៌បូព៌ា រួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតរូបភាពវប្បធម៌ចម្រុះពណ៌ នៃដែនដីកាម៉ាវ។ នេះគឺជាមូលដ្ឋានគ្រឹះដ៏មានតម្លៃ ដើម្បីអភិវឌ្ឍទេសចរណ៍វប្បធម៌ - ស្មារតី - ពិធីបុណ្យ រួមចំណែកផ្សព្វផ្សាយរូបភាពរបស់ភូមិភាគ។

ប្រគុំភ្លេងពិណពាទ្យក្នុងវត្តនាឱកាសបុណ្យទានប្រពៃណី។ 

ឈុតសម្តែងសិល្បៈដ៏ពិសេសរបស់ជនជាតិ Hoa នៅក្នុងវគ្គបណ្តុះបណ្តាល។

ហេតុដូច្នេះហើយ វគ្គបណ្តុះបណ្តាលនេះមិនត្រឹមតែបណ្តុះបណ្តាលចំណេះដឹងផ្នែកវប្បធម៌ - ទេសចរណ៍ ថែមទាំងបង្រៀន បង្កើននូវសេចក្តីស្រឡាញ់ និងភារកិច្ចក្នុងការអភិរក្សតម្លៃសិល្បៈជនជាតិ ដើម្បីឱ្យតម្លៃដ៏ល្អឯកទាំងនោះ បន្តរស់រានមានជីវិតក្នុងជីវភាពទំនើប និងរួមចំណែកជំរុញទេសចរណ៍ខេត្ត Cà Mau ឱ្យអភិវឌ្ឍចីរភាព៕

Hoàng Lam - Hữu Thọ

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក