ទូរស័ព្: 0274 383 347
ពុធ, 9-9-26 18:07:15

បណ្តុះ "ពន្លក" ខាងវិស័យសិល្បៈ

ប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្ត Cà Mau មិនត្រឹមតែបាន "ផ្លាស់ប្តូរមុខមាត់" ផ្នែកខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបានបញ្ជាក់ពីការអភិវឌ្ឍយ៉ាងសកម្មនៃប្រពៃណីចលនាវប្បធម៌នៅមូលដ្ឋានទៀតផង។ ដែលលេចធ្លោក្នុងលំហូរនោះ គឺការស្តារឡើងវិញនូវវិស័យសិល្បៈប្រពៃណីរបស់ជនរួមជាតិ Khmer ជាមួយ "សួនបណ្តុះ" ទេពកោសល្យដែលពោរពេញដោយការយកចិត្តទុកដាក់នៅតាមគ្រប់បណ្តាភូមិស្រុក។

លោក Hữu Văn Kel នៅភូមិ Cây Khô ឃុំ Hồ Thị Kỷ គឺជាអ្នកពោរពេញដោយការតាំងចិត្ត "បន្តបំភ្លឺប្រទីប" ដល់ជំនាន់ក្រោយ។

ប្រឈមមុខជាមួយហានិភ័យនៃការសាបរលាបវប្បធម៌ប្រពៃណីក្នុងសម័យទំនើប សហគមន៍ Khmer នៅ Cà Mau បានអនុវត្តដំណើរការប្រកបដោយការតាំងចិត្តយ៉ាងមុតមាំ ដើម្បីអភិរក្សអត្តសញ្ញាណរបស់ខ្លួន។ ក្លឹបសិល្បៈ របាំប្រពៃណី ត្រូវបានបង្កើតឡើងមួយថ្ងៃកាន់តែច្រើន និងមានរបៀបរៀបរយទៀតផង។ បរិយាកាសហ្វឹកហាត់យ៉ាងសកម្ម មិនត្រឹមតែមាននៅកន្លែងដែលមានលក្ខណៈអំណោយផលប៉ុណ្ណោះទេ ថែមទាំងបានរីកសាយភាយយ៉ាងខ្លាំងក្លានៅតាមតំបន់ឆ្ងាយដាច់ស្រយាល ព្រមទាំងតំបន់ដែលមានជនរួមជាតិ Khmer រស់នៅច្រើនកុះករផងដែរ។

បន្ទាប់ពីថ្នាក់រៀនរាំនេះ ក្មួយៗជាច្រើនអាចចូលរួមរាំលេងកម្សាន្តដោយភាពជឿជាក់សម្រា់ក្នុងឱកាសបុណ្យទានប្រពៃណី។

បណ្តាវត្តអារាម Khmer ទាំងឡាយ សុទ្ធសឹងជាមជ្ឈមណ្ឌលនៃសកម្មភាពវប្បធម៌ សាសនារបស់សហគមន៍ ឥឡូវនេះបានក្លាយទៅជា "ប្រភព" សម្រាប់បណ្តុះបណ្តាខាងវិស័យសិល្បៈ។ ដែលជាឧទាហរណ៍ដ៏ជាក់ស្ដែងមួយដូចជាក្រុមសិល្បៈនៅវត្តសូរិយារាម វត្តបុប្ផារាម (Cái Giá Chót) ឃុំ Hưng Hội វត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ឬ វត្តព្រែកជ្រៅ (Xiem Cán) សង្កាត់ Hiệp Thành…។ នៅទីនេះ សំឡេងភ្លេងពិណពាទ្យដ៏ពីរោះរណ្តំ រួមជាមួយរបាំ ចំរៀងរាំវង់ សារ៉ាវ៉ាន់ដ៏ទន់ភ្លន់បានក្លាយជា "ចំណី" សម្រាប់ខាងស្មារតីដែលមិនអាចខ្វះបាន។

អ្វីដែលគួរឱ្យស្ងើចសរសើរបំផុតនោះ គឺស្មារតីជម្នះលំបាក ដើម្បី "រក្សាប្រទីប" នៃវិជ្ជាជីវៈរបស់អ្នកជំនាន់មុន។ ឧទាហរណ៍ដូចជា លោក Hữu Văn Kel នៅភូមិ Cây Khô ឃុំ Hồ Thị Kỷ ។ ទោះបីមានការជួបលំបាកច្រើនយ៉ាងណាក៏ដោយ ក៏គាត់នៅតែប្តេជ្ញាចិត្តបង្កើតក្រុមរបាំ ច្រៀងរាំប្រជាប្រិយ Khmer ក្នុងផ្ទះរបស់ខ្លួន ដោយមានសមាជិកជាង ៥០ នាក់ចូលរួម ភាគច្រើនសយទ្ធសឹងជាប្អូនៗសិស្សានុសិស្ស។

យុវវ័យជំនាន់ក្រោយ គឺជាអ្នកស្នងបន្តវេនក្នុងការរួមចំណែកអភិរក្ស អត្តសញ្ញាណវប្បធម៌ជាតិ។

លោក Kel បាន ឱ្យដឹង៖ “ខ្ញុំបង្កើតក្រុមចំរៀងរាំ និងរបាំប្រជាប្រិយនេះឡើង ដើម្បីជួយឱ្យបងប្អូនប្រជាជនអាចចូលរួមរាំកម្សាន្តក្នុងពិធីបុណ្យទានប្រពៃណីនៅវត្ត ឬក៏ក្នុងភូមិ ស្រុករបស់ខ្លួន។ ជាពិសេស គឺក្មួយៗតូចៗ ដើម្បីរួមចំណែកអភិរក្សវប្បធម៌របស់ជនជាតិយើង”។

គោលដៅនៃការ "បណ្តុះបណ្តាល" នេះមិនគ្រាន់តែសម្រាប់បម្រើការសម្តែងក្នុងឱកាសបុណ្យទាន ដូចជា៖ បុណ្យចូលឆ្នាំថ្មី សែនដូនតា បុនិងណ្យកឋិនទាន។ល។ នោះទេ ថែមទាំងជាភារកិច្ចសម្រាប់ជំនាន់ក្រោយស្នងបន្តវេន និងកាន់តែមានមោទនភាពចំពោះវិស័យសិល្បៈរបស់បុព្វបុរសរបស់ខ្លួនទៀតផង។

ជនជាតិ Khmer មានរបាំជាច្រើន ទាំងអាជីព និងមិនមែនអាជីព អាចចូលរួមរាំលេងកម្សាន្តជាមួយគ្នាក្នុងឱកាសបុណ្យទានប្រពៃណីផ្សេងៗបាន។ (ក្នុងរូប៖ របាំបាចផ្ការបស់ក្រុមសិល្បៈ Khmer ខេត្ត Cà Mau)។

បណ្តា "គ្រាប់ពូជ" ផ្នែកខាងសិល្បៈទាំងនេះ កំពុងត្រូវបានដាំបណ្តុះនៅកាម៉ាវនាពេលបច្ចុប្បន្ន សង្ឃឹមថានឹងដុះរីកសាយភាយ រួមចំណែកធ្វើឱ្យកាន់តែសម្បូរបែបខ្លាំងថែមទៀតនូវផ្ទាំងគំនូរវប្បធម៌ចម្រុះពណ៌នៃទឹកដីចុងជ្រោយបង្អស់របស់ប្រទេសជាតិទៀតផង៕

Đờ Ni - Danh Điệp

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក