ទូរស័ព្: 0274 383 347
ពុធ, 9-9-26 18:07:14

អត្ថន័យនៃនិមិត្តសញ្ញាសត្វកំណាន់លើទូក.ង

ទូក.ងជាប្រភេទទូកប្រពៃណីរបស់ជនរួមជាតិ Khmer Nam Bộ ជាធម្មតាតែងមានវត្តមានតែម្តងគត់ក្នុងមួយឆ្នាំ គឺនៅក្នុងពិធីបុណ្យអុកបុក សំពះព្រះខែ ដែលប្រារព្ធឡើងនៅថ្ងៃពេញបូណ៌មី ខែកក្តិកជារៀងរាល់ឆ្នាំ។ នេះមិនត្រឹមតែជាឧបករកីឡាប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណផងដែរ ដែលជាប់ទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងជំនឿ សិល្បៈ និងអត្តសញ្ញាណ Khmer ។

សត្វពស់នាគរាជនិមិត្តសញ្ញាដែលតែងបានឃើញគូរនៅតាមទូក.ង Khmer។

រាល់ទូក.ង Khmer នីមួយៗសុទ្ធតែមានរូបសត្វកំណាន់ដែលប្រកបដោយអត្ថន័យដោយឡែករៀងខ្លួន។

ទូក.ងមានប្រវែងពី ២៥ ទៅជាង ៣០ ម៉ែត្រ។ ទូកនីមួយៗត្រូវបានចាត់ទុកជាអាទិទេពថែរក្សាភូមិស្រុក។ អាស្រ័យដូច្នេះហើយ ការតុបតែងទូក.ងគឺពោរពេញទៅដោយភាពពិសិដ្ឋ និងនិមិត្តរូប។ នៅខាងក្បាល និងដងខ្លួនរបស់ទូក.ង ធម្មតាត្រូវបានឆ្លាក់ និងគូររូបភាពសត្វកំណាន់តាមទេវកថាក្នុងវប្បធម៌ Khmer។ សត្វនីមួយៗមានអត្ថន័យខុសៗគ្នា ដែលតំណាងឱ្យកម្លាំង ភាពវៃឆ្លាត និងជំនឿខាងវិញ្ញាណ។ ថ្វីត្បិតតែរាងទូក.ងវែងហាក់បីដូចជាសត្វពស់កំពុងលូនក៏ដោយ តែរាល់ទូកនីមួយតែងមានចម្លាក់ឬគូរសត្វផ្សេងៗគ្នានៅលើក្បាលទូក។ ក្នុងចំណោមសត្វទាំងនោះ និមិត្តសញ្ញាពស់នាគរាជមានប្រជាប្រិយភាពខ្លាំងជាងគេ។ ប្រជាជនខ្មែរជឿថា សត្វនាគ នឹងជួយទូកឱ្យអណ្តែតហើយស្ទុះទៅមុខយ៉ាងលឿនតាមដងទន្លេ ជៀសវាងរាលើគ្រោះអាក្រក់ទាំងពួង និងនាំមកនូវសំណាងល្អដល់ក្រុមប្រណាំងផងដែរ។ ក្រៅពីនិមិត្តសញ្ញាណាសត្វនាគ ទូក.ងនីមួយៗក៏ប្រើនិមិត្តសញ្ញា ដូចជា៖ សេះស ខ្លា ដំរី គ្រុឌ... គ្រុឌ គឺជាសត្វពាក់កណ្តាលមនុស្ស ពាក់កណ្តាលសត្វស្លាប ដែលជាគូប្រជែងដ៏គ្រប់ជាតិរបស់សត្វពស់នាគរាជក្នុងទេវកថា Ấn Độ - Khmer។

រាល់និមិត្តសញ្ញាលើទូក.ងមួយៗត្រូវបានចាត់ទុកជាសត្វកំណាន់ដែលតមណាងឱ្យកម្លាំងដ៏ខ្លាំងខ្លាសម្រាប់ពេលប្រណាំង។ (ទូក.ងវត្តព្រះបួនព្រះភក្ត្រ (Bốn Mặt) ទីក្រុង Cần Thơ មានសត្វគ្រុឌជាតំណាង)។

និមិត្តសញ្ញាសត្វក្ងោកមាសរបស់ទូក.ងវត្តបឹងក្រចាប់ចាស់ (Cần Thơ)។

រូបសត្វកំណាន់គ្រុឌ តំណាងឱ្យកម្លាំងដ៏ខ្លាំងខ្លា និងឆន្ទៈក្នុងការយកឈ្នះលើរាល់ភាពលំបាកទាំងឡាយ។ និមិត្តសញ្ញាគ្រុឌ ដែលមានស្លាបលាតសន្ធឹង និងអាចហោះហើរបាន តំណាងឱ្យបំណងប្រាថ្នារបស់សហគមន៍សម្រាប់សិទ្ធិសេរីភាព និងស្មារតីនៃជ័យជំនះទាំងពួង។ ការឆ្លាក់ និងការតុបតែងរូបសញ្ញាគ្រុឌនៅលើទូក.ង Khmer មិនត្រឹមតែជាសិល្បៈប្រជាប្រិយប៉ុណ្ណោះទេ ថែមជាពិធីសម្រាប់អធិស្ឋានសុំសន្តិភាពផងដែរ។ ទូក.ងនីមួយៗត្រូវបានចាត់ទុកថាជា "ព្រះអាទិទេព្យរស់" ហើយពិធីមួយត្រូវបានរៀបចំឡើងដើម្បី "ហៅព្រលឹងទូក" និង "បើកភ្នែកទូក" មុនពេលចេញទៅប្រណាំង៕

Danh Điệp

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក