ទូរស័ព្: 0274 383 347
ច័ន្ទ, 23-11-26 07:53:10

សង្ឃឹមស្រូវរដូវប្រាំងបានផលពេញបរិបូរណ៍

ក្នុងប៉ុន្មានថ្ងៃនេះ នៅតាមវាលស្រែនៃតំបន់ទឹកសាបស្ថិរភាព នៃឃុំ Hồng Dân កសិករកំពុងមមាញឹកចុះពូជស្រូវរដូវប្រាំងសម្រាប់ឆ្នាំ ២០២៥-២០២៦។ ដើម្បីលើកកម្ពស់ទិន្នផល តាំងពីដើមរដូវ រដ្ឋអំណាចភូមិភាគបានដាក់ចេញនូវការចង្អុលការផលិត បង្ការទប់ស្កាត់ជំងឺ ធានាឱ្យកសិករទទួលបានរដូវអំណោយផល សប្បាយរីករាយទទួលអំណរឆ្នាំថ្មី និងបុណ្យ Tết។

កសិករភូមិ Bà Hiên ឆ្លូកស្រូវ។

លោក Danh Trường នៅភូមិ Bà Hiên បានឱ្យដឹងថា៖ រដូវនេះលោកសាបព្រោះ ១៥ កុង ជាមួយពូជស្រូវ OM ១៨ និង Đài Thơm ៨)។ បច្ចុប្បន្ន ស្រូវកំពុងស្ថិតក្នុងដំណាក់កាលបែកគុម្ព លូតលាស់ល្អ។ គ្រួសារលោក ទ្រឿង ផ្ដោតលើការយកចិត្តទុកដាក់ថែទាំ សង្ឃឹមថាអាកាសធាតុនឹងមានអំណោយផល តិចមានសត្វល្អិតបំផ្លាញ ស្រូវទទួលបានទិន្នផលខ្ពស់ និងលក់បានតម្លៃខ្ពស់ទៀតផង។

“ការចុះពូជប្រមូលផ្តុំ និងស្រុះគ្នា មិនត្រឹមតែជួយឱ្យដំណាំស្រូវលូតលាស់ អភិវឌ្ឍបានងាយស្រួលប៉ុណ្ណោះទេ ថែមទាំងរួមចំណែកកាត់បន្ថយសត្វល្អិតបំផ្លាញ កាត់បន្ថយចំណាយផលិតកម្ម លើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចទៀតផង។ រដ្ឋអំណាចភូមិភាគ និងវិស័យជំនាញបានចាត់តាំងឱ្យកសិករចូលរៀនថ្នាក់បំប៉ន ក៏ដូចជាជួយឧបត្ថម្ភចំណាយផលិតកម្ម បងប្អូនកសិករសប្បាយចិត្តខ្លាំងណាស់” លោក Danh Trường ចែករំលែក។

ឆ្នាំនេះ បរិមាណទឹកភ្លៀងធ្លាក់ច្រើន គួបផ្សំនឹងទឹកម្ហាចអូសបន្លាយ ហេតុនេះ ដីល្បាប់ ពីប្រភពទន្លេហូច ហូរមកមានភាពសម្បូរបែបណាស់ នេះក៏ជាលក្ខណៈសម្រាប់ស្រូវស្រូបយកសារធាតុចិញ្ចឹមបំប៉ន និងលូតលាស់ល្អផងដែរ។ មកទល់ពេលនេះ កសិករតំបន់ទឹកសាបនៃឃុំ Hồng Dân ចុះពូជបានជិត ៣.២០០ ហិកតា/៣.៩០០ ហិកតាសម្រាប់ស្រូវរដូវប្រាំង។ បណ្ដាពូជស្រូវគុណភាពខ្ពស់ដូចជា៖ OM១៨ Đài Thơm ៨  RVT ត្រូវបានបងប្អូនកសិ្របន្តជ្រើសរើសយកមកផលិត ដើម្បីឆ្លើយតបតម្រូវការប្រើប្រាស់ក្នុងស្រុក និងនាំចេញ។

ឆ្ពោះទៅរកការផលិតសុវត្ថិភាព ស្ថេរភាព ព្រមៗគ្នានោះដែរក៏លើកកម្ពស់គុណភាពស្រូវតាមទិសដៅសរីរាង្គ និងបន្សាំទៅនឹងការប្រែប្រួលនៃអាកាសធាតុ រដ្ឋអំណាចឃុំ Hồng Dân ជំរុញការងារឃោសនា ចលនាកសិករចូលរួមក្នុងបណ្ដាទម្រង់សេដ្ឋកិច្ចសមូហភាព តាមរយៈក្រុមសហការ និងសហករណ៍។

ពិសេស ដោយប្រភពទុនជាង ១០,៣ ពាន់លានដុង ដែលមជ្ឈិមបានបំពេញបន្ថែម ក្នុងនោះមានគោលដៅឧបត្ថម្ភការផលិត និងការពារដីដាំស្រូវឆ្នាំ ២០២៥ តាមក្រឹត្យលេខ ១១២ របស់រដ្ឋាភិបាល ឃុំហុងយ៉ឹង បានឧបត្ថម្ភផ្ទាល់ដល់អ្នកផលិត ដោយផ្ទៃដី ១.២៥០ ហិកតា ក្នុងមួយហិកតាជាង ៤ លានដុង និងកំពុងបន្តអនុវត្ត។ ទន្ទឹមនឹងនោះ វិនិយោគជួសជុល ថែទាំសំណង់ហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ជនបទ ដើម្បីបម្រើឱ្យមានប្រសិទ្ធភាពដល់ការផលិតរដូវស្រូវប្រាំង ២០២៥-២០២៦ និងឆ្នាំបន្តបន្ទាប់។

លោក Danh Suôl នៅភូមិ Bà Hiên ឃុំ Hồng Dân ឱ្យដឹងថា៖ “កសិករបានផ្តល់ពូជ និងបានក្រុមហ៊ុនធានារ៉ាប់រងការប្រមូលទិញ តម្លៃប្រមូលទិញខ្ពស់ជាងបើប្រៀបធៀបនឹងតម្លៃទីផ្សារ។ ហេតុនោះហើយ រដូវស្រូវខែប្រាំងឆ្នាំនេះ បងប្អូនកសិករមានចិត្តស្ងប់ជាង មិនសូវព្រួយបារម្ភដូចមុន ដែលត្រូវរកម៉ូយលក់ចេញខាងក្រៅដោយខ្លួនឯង”។

កម្មាភិបាលកសិកម្ម និងការិយាល័យសេដ្ឋកិច្ចឃុំ Hồng Dân ចុះពិនិត្យស្ថានភាពលូតលាស់របស់ស្រូវ។

“ទន្ទឹមនឹងការឧបត្ថម្ភពូជ អនុវត្តផលិតធានាសុវត្ថិភាពតាមទិសដៅ “បន្ថយ៣ បង្កើន៣​” ឃុំបានផ្សព្វផ្សាយដល់ ១៥ សហករណ៍ ១៤ ក្រុមសហការ អនុវត្តការបូមទឹកចូលស្រែជូនបងប្អូនកសិករចុះពូជ” លោក Danh Diệp នៃការិយាល័យសេដ្ឋកិច្ចឃុំ Hồng Dân ឱ្យដឹងដូច្នេះ។

ដោយគោលនយោបាយឧបត្ថម្ភពីមជ្ឈិម និងមូលដ្ឋាន រួមនឹងស្មារតីម្ចាស់ការ ជំនះការលំបាក កសិកររំពឹងទុក និងជឿជាក់ថា ស្រូវរដូវ​​ប្រាំង ២០២៥-២០២៦ នឹងទទួលបានជោគជ័យ រួមចំណែកបង្កើនប្រាក់ចំណូល ធានាសន្តិសុខស្បៀងអាហារ ឆ្ពោះទៅរកការអភិវឌ្ឍស្ថេរភាពវិស័យស្រូវអង្ករក្នុងឆ្នាំបន្តទៀត៕

Thanh Hải - Hoàng Đăng

Tags:

និទាឃរដូវឆាប់មកដល់ភូមិចម្ការ

នៅបណ្តាថ្ងៃចុងឆ្នាំ ពេលមកកាន់តំបន់ដីផ្នោរ សង្កាត់ Hiệp Thành ខេត្ត Cà Mau ជំនោរខ្យល់បូព៌ាបាននាំមកនូវរសជាតិប្រៃនៃសមុទ្រ និងសញ្ញាដ៏កក់ក្ដៅនៃនិទាឃរដូវ ដ៏សម្បូរសប្បាយ។ នៅលើវាលស្រែនៃអនុសង្កាត់ Biển Đông A បរិយាកាសពលកម្មមានភាពមមាញឹក ដោយសារប្រជាជននៅទីនេះតែងប្រាប់គ្នាថា៖ “ទទួលបុណ្យចូលឆ្នាំធំឬតូច គឺអាស្រ័យលើរដូវផលដំណាំនេះទាំងអស់”។

សង្ឃឹមស្រូវរដូវប្រាំងបានផលពេញបរិបូរណ៍

ក្នុងប៉ុន្មានថ្ងៃនេះ នៅតាមវាលស្រែនៃតំបន់ទឹកសាបស្ថិរភាព នៃឃុំ Hồng Dân កសិករកំពុងមមាញឹកចុះពូជស្រូវរដូវប្រាំងសម្រាប់ឆ្នាំ ២០២៥-២០២៦។ ដើម្បីលើកកម្ពស់ទិន្នផល តាំងពីដើមរដូវ រដ្ឋអំណាចភូមិភាគបានដាក់ចេញនូវការចង្អុលការផលិត បង្ការទប់ស្កាត់ជំងឺ ធានាឱ្យកសិករទទួលបានរដូវអំណោយផល សប្បាយរីករាយទទួលអំណរឆ្នាំថ្មី និងបុណ្យ Tết។

បំភ្លឺដងផ្លូវភូមិស្រុក

មកកាន់ឃុំហុងយឹន នាពេលសព្វថ្ងៃនេះ យើងនឹងបានឃើញផ្លូវបេតុងដ៏ធំទូលាយស្អាត ព្រមទាំងមានពន្លឺភ្លើងអាគ្គិសនីបំភ្លឺ ធ្វើឱ្យទេសភាពជនបទកាន់តែមានភាពស្រស់បំព្រង និងផ្លាស់ប្តូរមុខមាត់ថ្មី។ នៅពីក្រោយការផ្លាស់ប្តូរនេះ គឺមានការឯកភាពគ្នារវាងរដ្ឋអំណាចភូមិភាគ និងប្រជាជន ចាប់ពីការបរិច្ចាគដីដោយស្ម័គ្រចិត្តសម្រាប់ការសាងផ្លូវ រហូតដល់កិច្ចសហការដំឡើងប្រព័ន្ធភ្លើងបំភ្លឺ។ ស្មារតីនៃ «ឆន្ទៈបក្ស​និងទឹកចិត្តប្រជាជន» ត្រូវបានបង្ហាញយ៉ាងច្បាស់គ្រប់តាមបណ្តាភូមិស្រុក និងគេហដ្ឋាននីមួយៗផងដែរ ផ្តល់ក្តីសុខក្សេមក្សាន្ត និងភាពងាយស្រួល សុវត្ថិភាពសម្រាប់បងប្អូនប្រជាជន។

ទូទាំងប្រជាជនបានថែទាំសុខភាព

ដល់អស់ខែ តុលា ឆ្នាំ២០២៦ ខេត្តកាម៉ាវបានសុក្រឹតពិនិត្យសុខភាព ពិនិត្យជម្រើសជំងឺជាង ២,១ លាននាក់ សម្រេចជាង ៩៩% ​ជាភូមិភាគដែលនាំមុខទូទាំងប្រទេសអំពីអត្រាគ្របដណ្តប់ពិនិត្យសុខភាពជាប្រចាំជូនប្រជាជន។ ចំណុចគួរឱ្យកត់សម្គាល់គឺក្រៅពីការផ្សព្វផ្សាយ​យុទ្ធនាការពិនិត្យជំងឺជាវិសាលភាពច្រើនលើក ភូមិភាគក៏បានម្ចាស់ការសហការពិនិត្យជំងឺផ្តល់ឱសថដោយឥតគិតថ្លៃជូនគ្រួសារក្រ គ្រួសារជួបលំបាក គ្រួសារគោលនយោបាយ។ យោងតាមនោះ ក៏​រួមចំណែកអនុវត្តយ៉ាងមានប្រសិទ្ធភាពគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋស្តីពីការថែទាំ ការពារ បង្កើនសុខភាពប្រជាជន។

ដើម្បីធានាកុមារគ្រប់រូបបានទៅរៀន

ដោយប្តេជ្ញាចិត្ត "ធានាថាគ្មានសិស្សណាម្នាក់ត្រូវបង្ខំឱ្យឈប់រៀនដោយសារស្ថានភាពលំបាក" សមាគមជំរុញការសិក្សាគ្រប់លំដាប់ថ្នាក់ និងសាលារៀនទូទាំងខេត្តបាននិងកំពុងធ្វើចលនា ឧបត្ថម្ភរាល់ករណីចាំបាច់ដើម្បីជំនួយដល់សិស្សសាលា។ តាមរយៈការចលនាសង្គម អាហារូបករណ៍ មធ្យោបាយទៅសាលា និងសិក្ខូបករណ៍ជួយសម្រាលក្តីបារម្ភសម្រាប់គ្រួសារដែលជួបលំបាក បង្កលក្ខណៈឱ្យសិស្សានុសិស្ស ជម្នះការលំបាក ដើម្បីបន្តការសិក្សារបស់ខ្លួនដោយទំនុកចិត្ត។

រួមគ្នាការពារបរិស្ថាន

រយៈពេលកន្លង ប៉ុស្តិ៍ការពារព្រំដែនលើភូមិសាស្រ្តខេត្តកាម៉ាវ បានសហការជាមួយរដ្ឋអំណាចភូមិភាគ និងអង្គការនានា បានអនុវត្តទម្រង់ "ប្តូរសំរាមយកអំណោយ" រួមចំណែក បង្កើនការយល់ដឹងអំពីបរិស្ថានក្នុងសហគមន៍។ ជាមួយនឹងវិធីសាស្រ្តជាក់ស្តែងរបស់ខ្លួន ទម្រង់នេះបានទាក់ទាញសមាជិកសម្ព័ន្ធយុវជន យុវជន និងប្រជាជនយ៉ាងច្រើនចូលរួម សន្សឹមៗបង្កើតទម្លាប់នៃការប្រមូល និងតម្រៀបសំរាមនៅនឹងកន្លែងទៀតផង។

ម្ចាស់ការលើបច្ចេកវិទ្យាឌីជីថល

ការបំផុសស្មារតីស្រាវជ្រាវស្វែងយល់ដោយខ្លួនឯង អនុវត្តបច្ចេកវិទ្យាឌីជីថល និងបញ្ញាសប្បនិម្មិត (AI) ដោយសុវត្ថិភាព មានភារកិច្ចជាគោលដៅស្នូលបានសាលាវិទ្យាល័យកាម៉ាវ ផ្សព្វផ្សាយស៊ីជម្រៅក្នុងសប្តាហ៍គាំទ្រការសិក្សាអស់មួយជីវិតឆ្នាំ ២០២៦ ក្រោមប្រធានបទ៖ “រៀនពិត អនុវត្តពិត ម្ចាស់ការលើបច្ចេកវិទ្យាឌីជីថល និង AI ដើម្បីកសាងសង្គមរៀនសូត្រ ជំរុញការសិក្សាអស់មួយជីវិត”។

សហកណ៍ធ្វើជាបង្អែកជូនជនរួមជាតិខ្មែរ

ផ្តើុមពីការផលិតដាច់ដោយឡែក ផ្តោតលើឈ្មួញ គ្រួសារបងប្អូនជនរួមជាតិខ្មែរជាច្រើននៅឃុំហឹងហូយ បានប្តូរមកចងសម្ព័ន្ធផលិតកម្មតាមរយៈសហករណ៍ ផលិតកម្ម និងសេវាកម្មកសិកម្មអានហឹងផាត ភូមិសុកដូន។ តាមរយៈការភ្ជាប់សម្ព័ន្ធផលិតកម្ម ជំនួយទព្វសម្ភារៈបច្ចេកទេស និងការធានាទិញកសិផល សហករណ៍កំពុងក្លាយជាទីបង្អែកជួយដល់សមាជិកកាត់បន្ថយការចំណាយ ស្ថិរភាពទីផ្សារលក់ចេញ លើកកម្ពស់ប្រសិទ្ធភាពការដាំដុះ និងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពផងដែរ។

ផ្តល់សិទ្ធិជូននារីក្នុងផលិតកសិកម្ម

​វិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករអន្តរជាតិ (IRRI) មជ្ឈមណ្ឌលដំឡូងបារាំងអន្តរជាតិ (CIP) និងសម្ព័ន្ធសមាគមវិស័យស្រូវអង្ករវៀតណាម សហការជាមួយមន្ទីរកសិកម្ម និងបរិស្ថានខេត្តកាម៉ាវ បានរៀបចំថ្នាក់បណ្តុះបណ្តាលស្តីពី “ការគួបផ្សំគ្របដណ្តប់ភេទ និងយកកសិករជាមជ្ឈមណ្ឌលក្នុងការគ្រប់គ្រងជីជាតិត្រឹមត្រូវ” នៅឃុំហុងយ៉ឹន។

វិនិយោគព្រមគ្នានូវប្រព័ន្ធបង្គន់អនាម័យ ទឹកស្អាតបរិភោគនៅតាមសាលារៀន

ធានាលក្ខណៈអនាម័យ ទឹកស្អាតបរិភោគជូនសិស្សានុសិស្ស គឺជាភារកិច្ចសំខាន់ដែលត្រូវបានខេត្តកាម៉ាវយកចិត្តទុកដាក់អនុវត្ត សំដៅលើកកម្ពស់គុណភាពអប់រំ និងថែទាំសុខភាពសាលារៀន។ តាមរយៈគម្រោងកសាងថ្មី កែជួសជុលបង្គន់អនាម័យ និងវិនិយោគប្រព័ន្ធទឹកស្អាតបរិភោគ សំណង់សាលារៀនជាច្រើនត្រូវបានលើកកម្ពស់កម្រិត ឆ្លើយតបជាបណ្ដើរៗនូវតម្រូវការបង្រៀននិងរៀនផងដែរ។

សហគ្រាស - ម៉ាក