ដោយប្តេជ្ញាចិត្ត "ធានាថាគ្មានសិស្សណាម្នាក់ត្រូវបង្ខំឱ្យឈប់រៀនដោយសារស្ថានភាពលំបាក" សមាគមជំរុញការសិក្សាគ្រប់លំដាប់ថ្នាក់ និងសាលារៀនទូទាំងខេត្តបាននិងកំពុងធ្វើចលនា ឧបត្ថម្ភរាល់ករណីចាំបាច់ដើម្បីជំនួយដល់សិស្សសាលា។ តាមរយៈការចលនាសង្គម អាហារូបករណ៍ មធ្យោបាយទៅសាលា និងសិក្ខូបករណ៍ជួយសម្រាលក្តីបារម្ភសម្រាប់គ្រួសារដែលជួបលំបាក បង្កលក្ខណៈឱ្យសិស្សានុសិស្ស ជម្នះការលំបាក ដើម្បីបន្តការសិក្សារបស់ខ្លួនដោយទំនុកចិត្ត។
តាមរយៈការចលនារបស់សមាគមជំរុញសិក្សាខេត្តកាម៉ាវ សប្បុរសជនទាំងក្រៅខេត្តក៏បានជំនួយឧបត្ថម្ភអំណោយយ៉ាងច្រើនចំណែក មានទាំងកង់ផងដែរសម្រាប់ជូនសិស្សក្រីក្រ ដែលសង្វាតរៀនសូត្រ។
ពីដើមឆ្នាំសិក្សា ២០២៦-២០២៧ ឆ្លងកាត់២លើកចលនា សមាគមជំរុញការសិក្សាខេត្តកាម៉ាវបានទទួលការឧបត្ថម្ភដោយទម្រង់ជាប្រាក់ និងអំណោយសម្ភារៈពីក្រុមហ៊ុនអាជីវកម្ម និងសប្បុរសជនទាំងក្នុង និងក្រៅខេត្ត ដោយទឹកប្រាក់សរុបជាង ២,១ ពាន់លានដុង។
ខណៈពេលទទួលបានការជំនួយឧបត្ថម្ភ សមាគមក៏បានជូនកង់ ១២០ គ្រឿង និងអាហារូបករណ៍ ១២០ ចំណែកដល់សិស្សរៀនពូកែមានជីវភាពលំបាកលើភូមិសាស្ត្រខេត្ត។ សិស្សម្នាក់ៗទទួលបានកង់ ១ គ្រឿង និងអាហារូបករណ៍ ១ ចំណែកដោយតម្លៃ ១ លានដុង។
អំណោយទាំងនេះមិនត្រឹមតែមានតម្លៃផ្នែកខាងសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាប្រភពលើកទឹកចិត្តដ៏ខ្លាំងខ្លា ជួយសម្រាលទុក្ខលំបាកដែលប្រឈមមុខ និងបង្កើនទំនុកចិត្តឱ្យសិស្សានុសិស្សឱ្យបន្តការសិក្សារបស់ខ្លួន។
លោក ង្វៀនត្រុងញឹន ជាសិស្សថ្នាក់ទី ៩A៧ នៃអនុវិទ្យាល័យ ថាញ់ទុង ឃុំថាញ់ទុង ចែករំលែកថា៖ «អំណោយពីសមាគមជំរុញសិក្សាជួយខ្ញុំបំពាក់ឧបករណ៍ និងទូទាត់ក្នុងការចំណាយសិក្សារៀនសូត្រ។ ខ្ញុំពិតជាដឹងគុណខ្លាំងណាស់ចំពោះការឧបត្ថម្ភនេះ ហើយនឹងចាត់ទុកជាកម្លាំងចិត្តដើម្បីខិតខំទទួលបានលទ្ធផលល្អថែមទៀតក្នុងឆ្នាំសិក្សា»។
មិនត្រឹមកម្រិតថ្នាក់ខេត្តប៉ុណ្ណោះទេ ភាពម្ចាស់ការរីកសាយតាមសាលា និងភូមិភាគនានាទៀតផង។ ឆ្នាំសិក្សា២០២៦-២០២៧ អនុវិទ្យាល័យ វឿងហ៊ឺវញើន ឃុំភឿកឡុង មាន ៥៦ ថ្នាក់ដោយមានសិស្សជាង ២.២០០ នាក់។ ទោះជាស្ថានភាពសេដ្ឋកិច្ចជាទូទៅរបស់គ្រួសារសិស្សមានស្ថេរភាពក៏ដោយ ក៏នៅតែមានលក្ខណៈជួបលំបាកមួយចំនួនដែលត្រូវការជំនួយផងដែរ។
«ដើម្បីឧបត្ថម្ភសិស្សានុសិស្សបានឆាប់រហ័ស និងទប់ស្កាត់ហានិភ័យបោះបង់ចោលការសិក្សាដោយសារជីវភាពជួបលំបាក សាលាក៏បានប្រមូលផ្តុំប្រភពធនធានសង្គមយ៉ាងសកម្មពីអាជីវកម្ម អង្គការ និងបុគ្គល ដោយចលនាទឹកប្រាក់បានជាង ១០០ លានដុង។ ថវិកានេះបានប្រើសម្រាប់អាហារូបករណ៍ និងទិញសិក្ខូបករណ៍។ លើសពីនេះ សាលាក៏បានប្រមូលផ្តុំកង់ដើម្បីជូនដល់សិស្សដែលមានផ្ទះឆ្ងាយពីសាលា និងខ្វះមធ្យោបាយធ្វើដំណើរផងដែរ» លោក ង្វៀនថាញគីវ ចាងហ្វាងសាលាអនុវិទ្យាល័យ វឿងហ៊ឺវញើន មានប្រសាសន៍ដូច្នេះ។

សប្បុរសជនផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រនៅឃុំភឿកឡុង។
នៅឃុំដឹកមូយ ការឧបត្ថម្កសិស្សក្រីក្រក៏កំពុងបានអនុវត្តយ៉ាងសកម្មដែរ។ លោក វ៉ជីយុង ប្រធានប្រឹក្សាភិបាលតំណាងវិទ្យាល័យ វៀនអាន និងជាប្រធានសមាគមជំរុកសិក្សាឃុំ ដឹកមូយ ចែករំលែកថា៖ «ផ្តោតលើភាពជាក់ស្តែង ភូមិសាស្ត្រនៅតែមានសិស្សជាច្រើនកំពុងប្រឈមមុខនឹងការលំបាក សមាគមជំរុញសិក្សាឃុំបានលើកផែនការមួយដើម្បីពង្រឹងការខិតខំចលនាប្រភាពទឹកប្រាក់ដើម្បីផ្តល់ឧបត្ថម្ភទាន់ពេលវេលា ដោយប្តេជ្ញាចិត្តដើម្បីធានាថាគ្មាននរណាម្នាក់ត្រូវទុកចោលខាងក្រោយឡើយ»។
«មិនទុកឱ្យសិស្សណាម្នាក់ចោលនៅពីក្រោយ គ្មានអនាគតណានឹងត្រូវបញ្ឈប់ដោយសារតែបន្ទុករកប្រាក់ចិញ្ចឹមជីវិតនោះទេ» នោះជាការប្តេជ្ញាចិត្ត និងក៏ជាគោលដៅដែលទូទាំងប្រព័ន្ធនយោបាយកំពុងខិតខំសម្រេចឱ្យបាន។ ពេលដែលគ្រប់ស្ថាប័ន អង្គភាព អាជីវកម្ម និងបុគ្គលម្នាក់ៗ រួមចំណែកទទួលខុសត្រូវ និងផ្តល់ឱកាស នឹងបង្កើតធនធានដ៏ធំមួយដើម្បីគិតគូរដល់យុវជនជំនាន់ក្រោយ។ ផ្តើមពីនោះ ក៏ជួយប្អូនៗឱ្យមានលក្ខណៈដើម្បីបំពេញនូវក្តីស្រមៃ ក្តីប្រាថ្នា និងស្មារតីរៀនសូត្ររបស់ខ្លួន៕
អត្ថបទនិងរូប៖ ថាញ់ហាយ
