ធានាលក្ខណៈអនាម័យ ទឹកស្អាតបរិភោគជូនសិស្សានុសិស្ស គឺជាភារកិច្ចសំខាន់ដែលត្រូវបានខេត្តកាម៉ាវយកចិត្តទុកដាក់អនុវត្ត សំដៅលើកកម្ពស់គុណភាពអប់រំ និងថែទាំសុខភាពសាលារៀន។ តាមរយៈគម្រោងកសាងថ្មី កែជួសជុលបង្គន់អនាម័យ និងវិនិយោគប្រព័ន្ធទឹកស្អាតបរិភោគ សំណង់សាលារៀនជាច្រើនត្រូវបានលើកកម្ពស់កម្រិត ឆ្លើយតបជាបណ្ដើរៗនូវតម្រូវការបង្រៀននិងរៀនផងដែរ។
សមមិត្ត ង្វៀនមិញល្វឹន (ទីបីគិតពីស្តាំ) សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ រួមជាមួយក្រុមការងារត្រួពិនិត្យសំណង់បង្គន់អនាម័យនៅសាលាបឋមសិក្សាកៃនឿកកាលពីចុងខែកញ្ញា ឆ្នាំ២០២៦។១/សមមិត្ត ង្វៀនមិញល្វឹន (ទីបីគិតពីស្តាំ) សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ រួមជាមួយក្រុមការងារត្រួពិនិត្យសំណង់បង្គន់អនាម័យនៅសាលាបឋមសិក្សាកៃនឿកកាលពីចុងខែកញ្ញា ឆ្នាំ២០២៦។
ទូទាំងខេត្តបានផ្សព្វផ្សាយអនុវត្តសំណង់បង្គន់អនាម័យចំនួន ៧៤៤ សំណង់ រួមមានសំណង់កសាងថ្មី ២០៣ សំណង់ ជួសជុល ៥៤១ សំណង់ ថវិកាជាង ១៧២,៣៨ ពាន់លានដុង។ គិតមកដល់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៦ មាន ៧១៥ សំណង់សម្រេចរួចរាល់ សម្រេច ៩៦,១%។ ចំពោះទឹកស្អាតបរិភោគ ខេត្តអនុវត្តបាន ៥៧៩ ប្រព័ន្ធ រួមមានប្រព័ន្ធថ្មី ៣៤១ ប្រព័ន្ធ និងប្រព័ន្ធកែជួសជុល ២៣៨ ប្រព័ន្ធ ដោយសរុបថវិកាជិត ១២៦ ពាន់លានដុង។ ក្នុងនោះ មាន ៥១០ ប្រព័ន្ធសម្រេចរួចរាល់ សម្រេច ៨៨,០៨%។ ក្រៅពីថវិការដ្ឋ គ្រប់បណ្ដាភូមិភាគថែមទាំងចលនាប្រភពកម្លាំងសង្គមូបនីយកម្ម រួមចំណែកសុក្រឹតមូលដ្ឋានសម្ភារ បង្កលក្ខណៈងាយស្រួលដល់បណ្ដាសាលារៀនចាត់តាំងការបង្រៀន ២ ពេល/ថ្ងៃ និងពាក់កណ្ដាលអន្តេវាសិក។
ឆ្នាំសិក្សា ២០២៦-២០២៧ សាលាបឋមសិក្សាកៃនឿក (ឃុំកៃនឿក) មានចំណុចកណ្ដាល ១ និងសាខាសាលា ៣ ដោយមានសិស្សានុសិស្សសរុប ៣.០២៩ នាក់។ ដើម្បីឆ្លើយតបតម្រូវការប្រើប្រាស់ សាលាត្រូវបានជួសជុលតំបន់បង្គន់អនាម័យ ៤ កន្លែង និងកសាងថ្មី ២ កន្លែង កែលម្អលក្ខណៈជីវភាព រក្សាអនាម័យក្នុងបរិវេណសាលា។
លោក ទ្រឿងវុំាងអី នាយកសាលាបឋមសិក្សាកៃនឿក បានដឹង៖ «សំណង់ត្រូវបានជួសជុល កសាងថ្មី ជួយកែលម្អលក្ខណៈជីវភាព កសាងបរិស្ថានសាលារៀនស្អាតបាត។ សាលានឹងបង្កើនការគ្រប់គ្រង ដាស់តឿនសិស្សានុសិស្សរក្សាអនាម័យរួម ដើម្បីឱ្យសំណង់ត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព»។
ទន្ទឹមនឹងបង្គន់អនាម័យ ប្រព័ន្ធទឹកស្អាតបរិភោគក៏នាំមកនូវលក្ខណៈជីវភាពកាន់តែងាយស្រួលសម្រាប់សិស្សានុសិស្ស។ នៅពេលដែលទទួលបានការវិនិយោគសមស្របនិងប្រើប្រាស់ត្រឹមត្រូវ សំណង់ចាំបាច់ទាំងនេះបានរួមចំណែកកសាងទម្លាប់រក្សាអនាម័យផ្ទាល់ខ្លួន លើកកម្ពស់ស្មារតីការពារសុខភាពក្នុងបរិស្ថានសាលារៀន។

សិស្សសាលាប្រើប្រាស់ប្រព័ន្ធទឹកស្អាតបរិភោគនៅសាលា ឆ្លើយតបតម្រូវការនៃទឹកបរិភោគ និងខុសភាពក្នុងដំណើរការសិក្សារៀនសូត្រ។
ដើម្បីជំរុញល្បឿន និងលើកកម្ពស់ប្រសិទ្ធភាពអនុវត្ត គណៈកម្មាធិការប្រជាជនខេត្តបានបង្កើតគណៈចង្អុលការ និងក្រុមការងារ ៣ ក្រុម ដើម្បីតាមដាន ត្រួតពិនិត្យការកសាង ជួសជុលបង្គន់អនាម័យ និងវិនិយោគប្រព័ន្ធទឹកស្អាតបរិភោគ។ បណ្ដាអង្គភាព មូលដ្ឋានត្រូវបានតម្រូវឱ្យរួសរាន់សម្រេចបណ្ដាផ្នែកការងារដែលនៅសេសសល់ អនុវត្តការបើកផ្ដល់ទុន ទូទាត់និងទូទាត់ផ្ដាច់តាមការកំណត់ផងដែរ៕
ប្រអប់ព័ត៌មាន
«បណ្ដាភូមិភាគ អង្គភាពត្រូវកំណត់ច្បាស់ការទទួលខុសត្រូវរបស់អ្នកដឹកនាំ ប្រមូលផ្តុំចង្អុលការយ៉ាងប្តូរផ្តាច់ ត្រួតពិនិត្យដិតដល់ល្បឿន និងគុណភាពនៃសំណង់នីមួយៗ រួសរាន់ដោះស្រាយការលំបាក សម្រេចបណ្ដាផ្នែកការងារនៅសេសសល់តាមផែនការ។ ពិសេស ត្រូវចាត់ទុកជាសំខាន់ប្រសិទ្ធភាពជាក់ស្ដែង ជៀសវាងការវិនិយោគបែបមិនស្បាស់លាស់។ ក្រោយពីវិនិយោគ បណ្ដាសាលារៀនគប្បីមានវិធីសាស្ត្រគ្រប់គ្រង ជួសជុលថែទាំជាក់ស្ដែង ឧស្សាហ៍ត្រួតពិនិត្យគុណភាពទឹកបរិភោគ ធានាសុវត្ថិភាពដល់សិស្សានុសិស្ស។ បណ្ដាអង្គភាពយឺតយ៉ាវ ខ្វះការទទួលខុសត្រូវ ឬបណ្ដោយឱ្យកើតមានសំណង់ខ្វះគុណភាព ត្រូវធ្វើស្វ័យរិះគន់ ចាត់ការតាមការកំណត់» សមមិត្ត ង្វៀនមិញល្វឹន សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ បានសង្កត់ធ្ងន់បែបនេះ៕
អត្ថបទនិងរូប៖ ទ្រុកលិញ
