ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 20:23:08

សិល្បៈយូកេរ

ចំណុចខំខាន់សម្រាប់អភិវឌ្ឍទេសចរណ៍

នៅតំបន់ដែនដីចុងជ្រោយបង្អស់របស់ប្រទេសជាតិ ដែលសម្បូរដោយបឹងទន្លេ និងព្រៃស្មាច់ កោងកាង សិល្បៈយូកេររបស់បងប្អូនជនរួមជាតិ Khmer Cà Mau កំពុងស្ងៀមស្ងាត់ពង្រីកសាយភាយក្លាយជាចំណុចដ៏សំខាន់នៃលក្ខណៈវប្បធម៌ដ៏ល្អប្រពៃផងដែរ។ មិនចាំចាប់មានឆាកធំទូលាយនោះទេ សិល្បៈយូកេរបានទាក់ទាញអ្នកទស្សនាដោយយោងតាមលក្ខណៈប្រពៃណី និងចំណងឮចំណូលចិត្តទាំងចង្វាក់ភ្លេងផងនិងទាំងកាយវិការក្នុងការសម្តែងផង។

រាល់វណ្ណកម្មខ្នាតតូចក្នុងសាច់រឿងនៃសិល្បៈយូកេរ “រឿងព្រេងនៃព្រះមហាក្សត្រ” សម្តែងដោយសិល្បករ សិល្បការិនីនៃក្រុមសិល្បៈ Khmerចម្រុះ - រោងមហោស្រព Cao Văn Lầu ចូលរួមសម្តែង។

ក្នុងជីវិតខាងវិញ្ញាណរបស់ប្រជាជន Khmer មិនត្រឹមតែជាទម្រង់នៃការកម្សាន្តបង្ហែអារម្មណ៍ប៉ុណ្ណោះទេ ថែមទាំងជាកន្លែងមួយដើម្បីបង្ហាញពីតម្លៃសីលធម៌ និងក្តីសង្ឃឹមសម្រាប់ជីវិតផងដែរ។ សម្រាប់ភ្ញៀវទេសចរណ៍ ជាពិសេសអ្នកដែលបានមកទស្សនាខេត្ត Cà Mau ជាលើកដំបូង ទម្រង់សិល្បៈនេះបានបើកទ្វារសម្រាប់ឱ្យការសិក្សាស្វែងយល់ពីវប្បធម៌ដ៏ជ្រាលជ្រៅ និងរបស់បងប្អូនជនរួមជាតិខ្មែរណាមបូថ្វីត្បិតតែមានសភាពសាមញ្ញ​ តែសម្បូរទៅដោយការរីកសាយ ភាយ។

សិល្បៈយូកេរ មានសាច់រឿងពេញលេញ ស្រដៀងនឹង សិល្បៈកៃលឿង Nam Bộ ផងដែរ ប៉ុន្តែវាត្រូវបានរៀបរាប់តាមរយៈបទចម្រៀង។ តួសម្តែងមិននិយាយស្តី តែបែជាប្រើប្រើតន្ត្រីចំណុះដើម្បីព័ណ៌នាអំពីសាច់រឿង បង្ហាញពីអារម្មណ៍ និងជួយទស្សនិកជនឱ្យងាយយល់និងងាចទទួលយកបាន។ ឆ្លងតាមរយៈកាល យូកេរតែងមានការផ្លាស់ថ្មីគ្រប់វិស័យក្នុងការសម្តែង។ ដែលផ្តោតសំខាន់លើរឿងព្រេងបុរាណ សាច់រឿងជាច្រើនឥឡូវនេះត្រូវបានឆ្លុះបញ្ចាំងពីជីវិតគ្រួសារ និងស្រុកកំណើតដែលតែងតែបង្កភាពរាក់ទាក់ជាមួយគ្នា។

លក្ខណៈពិសេស​ដែល​លេចធ្លោ​នៃសិល្បៈយូកេរ គឺ​លំនាំតាម​ប្រការដ៏ល្អៗ​ដែលតែងយក​ឈ្នះ​លើ​អំពើអាក្រក់គ្រប់ប្រការ ដោយ​ចុងបញ្ចប់​តែងតែ​តម្រង់​ទិស​ទៅរក​យុត្តិធម៌ និង​សេចក្តីល្អ។ ភាពទាក់ទាញ​របស់​រឿងយូកេរនីមួយៗ ក៏​កើតចេញពី​ការលាយឡំ​គ្នា​នៃ​ក្បាច់គុន កំប្លែង និង​សោកនាដកម្ម រួមជាមួយនឹង​តន្ត្រី ​វង់ភ្លេង​ពិណពាទ្យ​បង្កើត​ជាទីតាំង​សម្តែង​ដ៏​សម្បូរ​ទៅដោយ​អត្តសញ្ញាណ​វប្បធម៌ទៀតផង។

ឈុតសម្តែងសិល្បៈដែលទាក់ទងដល់វិស័យកសិកម្មនៃសាច់រឿងយូកេរ សម្តែងដោយសិល្បករ សិល្បការិនីនៃក្រុមសិល្បៈ Khmerចម្រុះ - រោងមហោស្រព Cao Văn Lầu ចូលរួមសម្តែង។

ដោយការរួមបញ្ចូលគ្នានេះហើយ បានធ្វើឱ្យភ្ញៀវទេសចរជាច្រើនភ្ញាក់ផ្អើលនៅពេលដែលខ្លួនបានទស្សនាជាលើកដំបូង។ បងស្រី ត្រឹនង៉ុកខ្វេ ភ្ញៀវអ្នកទេសចរណ៍ម្នាក់ដែលមកពីទីក្រុង Hồ Chí Minh បានចែករំលែកថា៖ “ទោះបីជាខ្ញុំមិនយល់ច្បាស់ពីទំនុកច្រៀងក៏ដោយ ក៏ខ្ញុំ តែងចាប់អារម្មណ៍ជាមួយការសម្តែង និងចង្វាក់ភ្លេងផងដែរ។ បានចូលរួមទស្សនាសិល្បៈយូកេរហាក់បីដូចខ្លួនបានឈានចូលចូលទៅក្នុង “សារមន្ទីរវប្បធម៌រស់”។

នៅតាមបណ្តាទីតាំងដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ រាល់ពេលរាត្រីគឺជាឱកាសសម្រាប់បងប្អូនសហគមន៍បានជួបជុំគ្នា។ ចំពោះសង្វាក់នៃជីវិតរស់នៅបែបទំនើប យូកេរនូវតែរក្សាបានភាពលំនឹង និងស្ថិរភាពអាស្រ័យក្តីស្រឡាញ់គាំទ្ររបស់សហគមន៍ផងដែរ។ អាស្រ័យតម្លៃនេះហើយ បង្កើតបានជាកម្លាំងដ៏រឹងមាំដោយឡែករបស់ខ្លួនសម្រាប់ឃាត់ដំណើរភ្ញៀវទេសចរណ៍ដែលបានមកកាម៉ាវ ខណៈពេលត្រឡប់ទៅវិញ សូរសព្ទតន្ត្រីពិពាទ្យ និងរាល់បទចម្រៀងដ៏ពិរោះរណ្តំទាំងឡាយនឹងបន្សល់ទុកជាប់តាមអារម្មណ៍ជានិច្ច៕

Kim Trúc

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក