ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 21:55:08

នំខ្ញី៖ និមិត្តរូបនៃសេចក្តីស្មោះស្ម័គ្រ និងភក្តីភាព

រៀងរាល់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពេលដែលតាមបណ្តាភូមិស្រុក Khmer អ៊ូអរអមដោយបរិយាកាសបុណ្យទាន នំខ្ញីតែងតែមានវត្តមានជាផ្នែកមួយដែលមិនអាចខ្វះបាន។ មិនត្រឹមតែជាមុខម្ហូបប្រពៃណីប៉ុណ្ណោះទេ នំខ្ញីថែមទាំងបង្កប់នូវតម្លៃវប្បធម៌ និងស្មារតីដ៏ជ្រាលជ្រៅទៀតផង។

អ្នកមីង Thạch Thị Niêm នៅអនុសង្កាត់ Biển Đông B សង្កាត់ HiệpThành កំពុងបង្ហាត់បង្ហាញកូនចៅពីរបៀបធ្វើនំខ្ញី។

នំខ្ញីត្រូវបានធ្វើឡើងពីគ្រឿងផ្សំដែលធ្លាប់បានឃើញ ដូចជា៖ ម្សៅអង្ករ ពងមាន់ និងស្ករជាដើម។ ទោះបីជាគ្រឿងផ្សំមានសភាពសាមញ្ញពិតមែន ប៉ុន្តែដើម្បីបង្កើតបានជានំដែលមានភាពស្រួយ ពណ៌លឿងស្រស់ និងមានរសជាតិផ្អែមមុតផងនោះ អ្នកធ្វើត្រូវតែមានបទពិសោធន៍ និងភាពប៉ិនប្រសព្វ។ ចាប់តាំងពីដំណាក់កាលលាយម្សៅឱ្យមានភាពស្អិតល្មម  និងកាច់រាងជាមែកតូចៗពត់ពេនដូចមើមខ្ញីរហូតដល់ដំណាក់កាលបំពង និងការស្រោបស្រទាប់ស្ករពីខាងក្រៅ សុទ្ធតែទាមទារនូវភាពផ្ចិតផ្ចង់ និងការអត់ធ្មត់យ៉ាងខ្ពស់ផងដែឬ។

នៅអនុសង្កាត់ បៀនដុង B សង្កាត់ ហ៊ីបថាញ់ អ្នកមីង ថាច់ធីនីម នៅតែរក្សាទម្លាប់ធ្វើនំខ្ញីរៀងរាល់ឱកាសបុណ្យទានប្រចាំឆ្នាំ។ អ្នក​មីងបានរៀបរាប់ថា តាំងពីនៅតូច ខ្លួនបានរៀនធ្វើនំនេះតាមអ្នកម្តាយ ដោយដំបូងឡើយគ្រាន់តែជួយការងារស្រាលៗ បន្ទាប់មកទើបចេះពីរបៀបលាយម្សៅ និងចាប់រាងនំ។ អ្នកមីង នីម បានចែករំលែកថា៖ “ការធ្វើនំខ្ញីមិនពិបាកនោះទេ ប៉ុន្តែចង់ឱ្យមានរសជាតិឆ្ងាញ់គឺត្រូវតែមានភាពអត់ធ្មត់។ ម្សៅត្រូវតែល្មមនឹងដៃ ចាប់រាងឱ្យស្មើ និងបំពងត្រូវមើលភ្លើងជាប្រចាំ”។ ដើម្បីរក្សាមុខរបរប្រពៃណីនេះ អ្នកមីងថែមទាំងបានបង្ហាត់បង្ហាញដល់កូនចៅក្នុងផ្ទះ ដោយសង្ឃឹមចង់ឱ្យរសជាតិនំខ្ញីប្រចាំស្រុកកំណើត មិនត្រូវបានបាត់បង់ទៅតាមពេលវេលា។

ដូចគ្នានឹងអ្នកមីង នីម ដែរ អ្នកមីង ថាច់ធីភឿង នៅភូមិកៃយ៉ា ឃុំហឹងហូយ ក៏បានផ្សារភ្ជាប់ជាមួយនឹងមុខរបរធ្វើនំខ្ញីនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយដែរ។ ក្នុងថ្ងៃជិតដល់បុណ្យទាន ឬក៏រដូវកាលអាពាហ៍ពិពាហ៍ម្តងៗ ផ្ទះដ៏តូចរបស់អ្នកមីងកាន់តែមមាញឹកជាងមុនជាមួយនឹងឡនំថ្មីៗ។ តាមអ្នកមីង នំខ្ញីមិនត្រឹមតែមានវត្តមាននៅលើអាសនៈដូនតាប៉ុណ្ណោះទេ ថែមទាំងជាជំនូនសម្រាប់ក្នុងពិធីមង្គលការទៀតផង នេះជានិមិត្តរូបនៃសេចក្តីស្មោះស្ម័គ្រ និងភក្តីភាពផងដែរ។

ក្នុងថ្ងៃជិតដល់បុណ្យចូលឆ្នាំថ្មី គ្រួសារអ្នកមីង Thạch Thị Phương នៅភូមិ Cái Giá ឃុំ Hưng Hội តែងមមាញឹកធ្វើនំខ្ញីប្រពៃណី។

អ្នកមីង ភឿង បានឱ្យដឹង៖ “ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីម្តងៗ មួយថ្ងៃគ្រួសារខ្ញុំធ្វើបានអស់ពងមាន់ប្រហែល ៦០ គ្រាប់ ហើយអាចធ្វើជានំបានប្រមាណ ៣៥ ទៅ ៤០ ប្រអប់ផងដែរ។ ដោយសារធ្វើដោយដៃផ្ទាល់ ទើបមិនអាចធ្វើបានច្រើនជាងនេះឡើយ ប៉ុន្តែអ្វីដែលសំខាន់គឺរក្សាបាននូវគុណភាព និងរសជាតិបែបប្រពៃណី”។

ពីមុខនំខ្ញីមានសភាពសាមញ្ញក្នុងភូមិស្រុក តែឥឡូវនំខ្ញី ហឹងហូយ ត្រូវបានទទួលស្គាល់ជាផលិតផល OCOP កម្រិតផ្កាយ ៣។ ការចូលរួមក្នុងកម្មវិធី OCOP ក៏បានជួយដល់បណ្តាគ្រួសារផលិតនំកាន់តែយកចិត្តទុកដាក់ជាងមុនចំពោះដំណើរការកែច្នៃ និងការកែលម្អសោភ័ណភាពវេចខ្ចប់ ដើម្បីឈានជើងចូលទៅកាន់ទីផ្សារឱ្យកាន់តែទូលំទូលាយជាងទៀត។

ក្នុងជីវភាពវប្បធម៌របស់បងប្អូន Khmer នំខ្ញីតែងផ្សារភ្ជាប់ជាមួយនឹងពិធីបុណ្យទានប្រពៃណី។ ចាននំដែលត្រូវបានដាក់តាំងយ៉ាងសមរម្យនៅលើអាសនៈដូនតាក្នុងឱកាសបុណ្យទាន បានបង្ហាញពីសេចក្តីគោរព និងក្តីសង្ឃឹមក្នុងឆ្នាំថ្មីប្រកបដោយសេចក្តីសុខ និងភាពសម្បូរសប្បាយ។

នំខ្ញីត្រូវបានដាក់តាំងយ៉ាងសមរម្យនៅអាសនៈដូនតាក្នុងឱកាសបុណ្យទាន ដើម្បីបង្ហាញពីសេចក្តីគោរព និងក្តីសង្ឃឹមក្នុងឆ្នាំថ្មីពេញដោយក្តីសុខ និងបរិបូរណ៍។

មិនត្រឹមតែប៉ុណ្ណោះ ដំណើរការនៃការធ្វើនំ ក៏ជាឱកាសសម្រាប់សមាជិកក្នុងគ្រួសារជួបជុំគ្នា បង្ហាត់បង្ហាញមុខរបរដល់កូនចៅជំនាន់ក្រោយផងដែរ។ តាមរយៈនោះ មិនត្រឹមតែមុខរបរប្រពៃណីត្រូវបានរក្សាប៉ុណ្ណោះទេ សម្រាប់ខាងតម្លៃវប្បធម៌ និងរឿងរ៉ាវអំពីបុណ្យចូលឆ្នាំពីមុនៗ ក៏ត្រូវបានបន្តវេនគ្នាយ៉ាងមានលក្ខណៈធម្មជាតិបំផុតនោះដែរ។

ក្នុងដំណើរជីវិតនសសម័យទំនើបដូចសព្វថ្ងៃ នំខ្ញីនៅតែរក្សាបានទីតាំងរៀងខ្លួនក្នុងជីវភាពរបស់បងប្អូន Khmer ។ មិនត្រឹមតែដោយសារភាពសាមញ្ញ និងលក្ខណៈប្រពៃណីប៉ុណ្ណោះទេ ប្រភេទនំនេះថែមទាំងបង្កប់នូវអត្ថន័យដ៏ជ្រាលជ្រៅ ផ្សារភ្ជាប់ជាមួយនឹងទំនៀមទម្លាប់ និងជំនឿសាសនារបស់បងប្អូន Khmer យើងទៀតផង៕

Huyền Trang - Anh Tuấn

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក