ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 01:00:32

រក្សាប្រភពកម្លាំងគឺជាស្មារតីដ៏អមតៈ

Cà Mau ជាតំបន់ដែនដីចុងជ្រោយបង្អស់របស់ប្រទេស ដែលរក្សាបានល្អនូវតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់បងប្អូន Khmer។ ទូទាំងខេត្តបច្ចុប្បន្នមានគ្រួសារជនជាតិភាគតិចប្រមាណជាង ២៦.៨០០ គ្រួសារ ដែលមានប្រជាជនជាង ១១៦ ពាន់នាក់ ក្នុងនោះជនជាតិ Khmer ស្រូបអត្រាច្រើនជាងគេបង្អស់ បង្កើតបានជារូបភាពវប្បធម៌ដ៏មានពណ៌សម្បុរចម្រុះទៀតផង។

ពិធីប្រណាំងទូក.ង ជានិមិត្តរូបនៃស្មារតីសាមគ្គីភាពក្នុងសហគមន៍។ (រូបថតនៅភូមិ Đường Đào ឃុំ Hồ Thị Kỷ)។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លង ខេត្ត Cà Mau បានដាក់ចេញនូវដំណោះស្រាយជាច្រើន ដើម្បីអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌  Khmer រួមមាន៖ វិនិយោគជួសជុលវត្តអារាម ឧបត្ថម្ភបោះទូក.ង បើកថ្នាក់បង្រៀនអក្សរ Khmer បង្កើតក្លិបសិល្បៈមហាជន។ល។ ក្នុងគោលបំណងដើម្បីថែរក្សាអត្តសញ្ញាណជាតិក្នុងបរិបទនៃសមាហរណកម្ម។

ក្នុងជីវភាពរស់នៅ និងស្មារតីរបស់បងប្អូន Khmer ពិធីបុណ្យអកអំបុក និងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មានតួនាទីយ៉ាងសំខាន់ខ្លាំងណាស់។ នេះគឺជាឱកាសដើម្បីសម្តែងនូវការតបស្នងគុណចំពោះព្រះចន្ទបន្ទាប់ពីរដូវប្រមូលផល និងរំលឹកគុណបុព្វការីជន បួងសួងសុំឱ្យរដូវកាលអំណោយផល កសិផលភោគផលបានពេញបរិបូរណ៍។

នៅខេត្ត Cà Mau ពិធីបុណ្យប្រពៃណីរបស់បងប្អូន Khmer បានប្រព្រឹត្តទៅយ៉ាងអធិកអធម ជាមួយនឹងសកម្មភាពលក្ខណៈពិសេសៗជាច្រើន ដូចជាការសម្តែងសិល្បៈប្រជាប្រិយ ល្បែងប្រជាប្រិយ ពិសេសការប្រណាំងទូក.ង ដែលជានិមិត្តរូបនៃស្មារតីសាមគ្គីភាពក្នុងសហគមន៍។

លោកស្រី Nguyễn Thu Tư នាយិកាមន្ទីរជនជាតិ និងសាសនាខេត្ត បានឱ្យដឹងថា៖ “ការអភិរក្សវប្បធម៌ Khmer មិនត្រឹមតែជាការរក្សានូវតម្លៃប្រពៃណីប៉ុណ្ណោះទេ ថែមទាំងបង្កលក្ខណៈដើម្បីលើកស្ទួយជីវភាពរស់នៅតាមបែបសម័យទំនើបទៀតផង។ ខេត្តតែងយកចិត្តទុកដាក់វិនិយោគគ្រប់វិស័យ ចាប់ពីហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ អប់រំ រហូតដល់សុខាភិបាល ដើម្បីលើកកម្ពស់គុណភាពរស់នៅជូនបងប្អូន។ នៅពេលជីវភាពបានកែលម្អ ប្រជាជននឹងមានលក្ខណៈកាន់តែប្រសើរដើម្បីថែរក្សា និងពង្រីកអត្តសញ្ញាណជាតិ”។

ការអភិរក្សវប្បធម៌ ក៏ត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈសហគមន៍ផងដែរ។ លោក Hữu Văn Kel ប្រធានក្រុមតន្ត្រីស្គរធំ ភូមិ Cây Khô ឃុំ Hồ Thị Kỷ គឺជាអ្នកមានចិត្តមុតមាំក្នុងការរក្សាសិល្បៈប្រពៃណី ដោយបានចំណាយពេលជាច្រើនឆ្នាំសម្រាប់មុខងារនេះ ព្រមទាំងសកម្មក្នុងការបណ្តុះបណ្តាលដល់ជំនាន់ក្រោយផងដែរ។ លោក Kel បានចែករំលែកថា៖ “តន្ត្រីភ្លេងស្គរធំគឺជាព្រលឹងនៃវប្បធម៌ Khmer។ ខ្ញុំតែងសង្ឃឹមចង់ឱ្យជំនាន់ក្រោយៗបានយល់ បានចេះ និងស្រឡាញ់វា ព្រមទាំងក្លាយជាអ្នកបន្តវេននូវរាល់តម្លៃប្រពៃណី Khmer ផងដែរ បន្ទាប់ពីពេលយើងខ្ញុំចាស់ៗអស់ទៅ។ បច្ចុប្បន្ន យុវជនជាច្រើនក្នុងភូមិបានចូលរួមហ្វឹកហាត់ជាប្រចាំ នេះក៏ជាសញ្ញាដ៏គួរឱ្យត្រេកអរខ្លាំងណាស់ដែរ”។

បងប្អូនជនជាតិនៅឃុំ Hưng Hội ប្រារព្ធពិធីបុណ្យវប្បធម៌ប្រពៃណីជាតិ នៅវត្តបុប្ផារាម ក្នុងឱកាសបុណ្យទានផ្សេងៗ

ជាក់ស្តែងបង្ហាញឱ្យឃើញថា ការអភិរក្សវប្បធម៌ Khmer នៅខេត្ត Cà Mau កំពុងដំណើរការតាមទិសដៅដ៏ត្រឹមត្រូវ ជាមួយនឹងការចូលរួមយ៉ាងសកម្មរបស់រដ្ឋអំណាចភូមិភាគ និងសហគមន៍ផងដែរ។ ទន្ទឹមនឹងសកម្មភាពវប្បធម៌ ខេត្តក៏យកចិត្តទុកដាក់លើវិស័យអប់រំ ឧបត្ថម្ភប្អូនៗសិស្សានុសិស្ស និងលើកកម្ពស់ប្រព័ន្ធសុខាភិបាលមូលដ្ឋាន ដើម្បីជួយឱ្យបងប្អូនអាចទទួលបានសេវាថែទាំសុខភាពកាន់តែប្រសើរថែមទៀត។

ការរួមបញ្ចូលគ្នារវាងការអភិរក្សវប្បធម៌ ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កំពុងបង្កើតនូវកម្លាំងរស់ថ្មីសម្រាប់សហគមន៍ខ្មែរផងដែរ។ តម្លៃប្រពៃណីមិនត្រឹមតែត្រូវបានរក្សាប៉ុណ្ណោះទេ ថែមទាំងបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ក្លាយជាប្រភពកម្លាំងស្មារតី រួមចំណែកកសាងផែនមហាសាមគ្គី និងការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់ដែនដីចុងជ្រោយបង្អស់របស់ប្រទេសជាតិ មាតុភូមិផងដែរ៕

Loan Phương

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក