ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 20:22:55

ថែរក្សាអត្តសញ្ញាណវប្បធម៌បុណ្យទានរបស់សហគមន៍ជនជាតិ Hoa

ក្នុងសម្រស់វប្បធម៌ដ៏វិសេសវិសាលរបស់សហគមន៍ជនជាតិចិននៅខេត្ត Cà Mau គឺទំនៀមទម្លាប់ពិធីបូជាសក្ការៈ។ ទាំងនោះគឺជាពិធីសាសនាបែបប្រជាប្រិយ គ្រឿងសក្ការៈដែលបង្កប់នូវអត្ថន័យមង្គល ព្រមទាំងទស្សនវិជ្ជាមនុស្សសាស្ត្រជ្រាលជ្រៅរបស់បុព្វបុរស។

អានសារលិខិតសរសើរតម្កើងគុណូបការៈព្រះម៉ែ នៅទីសក្ការៈព្រះម៉ែ សង្កាត់ Bạc Liêu។

ក្នុងវប្បធម៌ជំនឿប្រជាប្រិយរបស់សហគមន៍ជនជាតិ Hoa នៅ Cà Mau ពិធីបុណ្យនីមួយៗតែងភ្ជាប់ជាមួយពិធីបូជាសក្ការៈ។ នោះគឺពិធីសែនទេវតា ពិធីបូជាមេឃដីមាតាបិតា ការតបស្នងគុណទេវតា និងថ្ងៃបុណ្យចម្រើនព្រះជន្មរបស់ព្រះជាម្ចាស់ផ្សេងៗ។ល។ ក្នុងនោះ មានពិធីដ៏សំខាន់មួយគឺការសរសេរសារលិខិតសរសើរតម្កើងគុណូបការៈ និងបួងសួងសុំឱ្យទេវតាជួយប្រោះព្រំឱ្យមេឃភ្លៀងខ្យល់សមស្របតាមរដូវកាល ប្រទេសជាតិសុខសន្តិភាព ប្រជាជនក្សេមក្សាន្ត។ សារលិខិតនេះជាធម្មតាបានម្ចាស់ពិធីអាន ឬច្រៀងសូត្រ ហើយបន្ទាប់ពីបញ្ចប់ពិធី នឹងយកទៅដុតក្នុងន័យផ្ញើសាររួមជាមួយក្តីប្រាថ្នាសុំសេចក្តីសុខ សំណាងល្អ និងភាពសម្បូរសប្បាយទៅកាន់ទេវតា។

បញ្ហាដែលគួរឱ្យព្រួយបារម្ភនាពេលបច្ចុប្បន្នគឺ ពិធីកិច្ចសាសនានេះកំពុងតែបាត់បង់បន្តិចម្តងៗ ដោយសារតែការសរសេរសារលិខិតត្រូវសរសេរជាអក្សរហាន (អក្សរ Hoa បុរាណ) ហើយរបៀបសរសេរច្រើនតែជាអក្សរសាស្ត្របុរាណ។ ខណៈពេលដែលអ្នកប្រាជ្ញអក្សរសាស្ត្រ ឬអ្នកវប្បធម៌ដែលមានជំនាញសរសេរសារលិខិតក្នុងសហគមន៍ជនជាតិចិននៅ Cà Mau បច្ចុប្បន្នមានតិចតួចណាស់ ហើយម្ចាស់ពិធីក៏ត្រូវតែចេះអានអក្សរហានទើបអាចបញ្ជូនអត្ថន័យទាំងស្រុងនៃសារលិខិតបាន។ ហេតុដូច្នេះ ការបណ្តុះបណ្តាលវប្បធម៌អក្សរសាស្ត្រ ការរក្សា និងអភិរក្សអត្ថបទបុរាណក្នុងពិធីបូជាសក្ការៈ គឺជាកិច្ចការដែលត្រូវយកចិត្តទុកដាក់ជាពិសេស ដើម្បីអភិរក្សនូវពិធីសាសនាបានចាត់ទុកថាជា "ដួងព្រលឹង" បង្ហាញពីអត្ថន័យ និងភាពថ្លៃថ្នូរនៃពិធីបុណ្យប្រពៃណី។

ទន្ទឹមនឹងសារលិខិត គ្រឿងសក្ការៈផ្សេងៗក៏មានអត្ថន័យខុសៗគ្នា តំណាងឱ្យសិរីសួស្តីមង្គល និងបង្កប់នូវក្តីប្រាថ្នារបស់មនុស្សសម័យមុន។ ប្រភេទផ្លែឈើដែលសហគមន៍ជនជាតិចិននិយមយកមកបូជាគឺ ផ្លែក្រូចឃ្វិត ឬផ្លែក្រូចពោធិ៍សាត់ ពីព្រោះផ្លែឈើទាំងពីរប្រភេទនេះតំណាងឱ្យមហាសិរីសួស្តី និងលាភសំណាងធំធេង។ ឬមុខម្ហូបបង្អែមអ៊ី (បង្អែមដំឡូង) និងនំគុជអណ្តែត តំណាងឱ្យភាពពេញបរិបូរណ៍ ឬមុខម្ហូបមីស៊ួ តំណាងឱ្យបុណ្យបារមីខ្ពង់ខ្ពស់ និងអាយុយឺនយូរ។ល។

ពិធីបូជាមេឃនៅទីសក្ការៈបូជាបុរាណ Phước Đức បួងសួងសុំភ្លៀងខ្យលសមស្របតាមរដូវកាល ប្រទេសជាតិសុខសន្តិភាព នៅសង្កាត់បាកលីវ។

ខេត្ត Cà Mau បានជ្រើសរើសការអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ជាសសរស្តម្ភដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម។ ដូច្នេះ ការយកចិត្តទុកដាក់វិនិយោគលើការអភិរក្ស និងការលើកកម្ពស់តម្លៃវប្បធម៌របស់សហគមន៍ជនជាតិនានាមានអត្ថន័យយ៉ាងសំខាន់។ ទំនៀមទម្លាប់ដ៏ល្អប្រពៃណី និងសម្រស់វប្បធម៌ទាំងនេះ ក៏បង្កើតបានជានូវភាពប្រកួតប្រជែងដាច់ដោយឡែកសម្រាប់វិស័យទេសចរណ៍របស់ខេត្តផងដែរ។

ដើម្បីសម្រេចបាននូវចំណុចនេះ វិស័យវប្បធម៌ចាំបាច់ត្រូវបង្កើនការវិនិយោគ និងមានគោលនយោបាយគាំទ្រក្នុងការប្រមូលចងក្រង ស្រាវជ្រាវ និងរៀបរៀងពិធីសាសនានៃការបូជាសក្ការៈ។ ពីព្រោះមកដល់ពេលនេះ ខេត្ត Cà Mau នៅមិនទាន់មានស្នាដៃស្រាវជ្រាវស៊ីជម្រៅលើវិស័យនេះនៅឡើយទេ។ ម្យ៉ាងវិញទៀត នេះក៏ជាកិច្ចការដែលត្រូវធ្វើក្នុងការប្រមូលព័ត៌មានដើម្បី "ធ្វើឌីជីថលូបនីយកម្ម" ភ្ជាប់ជាមួយការផ្សព្វផ្សាយសម្រស់វប្បធម៌ប្រពៃណីដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងរួមចំណែកយ៉ាងសំខាន់ក្នុងការកំណត់អត្តសញ្ញាណខេត្តកាម៉ាវដែលសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌៕

Lư Kiết Tường

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក