ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 20:23:03

យុវជនជំនាន់ក្រោយបន្តរក្សាវប្បធម៌ប្រពៃណីជនជាតិ

ឃុំ Hồ Thị Kỷ បច្ចុប្បន្នមានគ្រួសារជនជាតិភាគតិចជាង ៦០០ គ្រួសារ រស់នៅប្រមូលផ្តុំនៅភូមិ Cây Khô និងភូមិ Đường Đào។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អាស្រ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ ព្រមទាំងរដ្ឋអំណាចភូមិភាគ ជីវភាពបងប្អូនជនរួមជាតិមានភាពប្រសើរឡើង។ ទន្ទឹមនិងនោះ ភូមិភាគថែមទាំងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការថែរក្សា និងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ។ សកម្មភាពវប្បធម៌ និងសិល្បៈក៏ត្រូវបានថែរក្សាជាប្រចាំ ទាក់ទាញមនុស្សមួយចំនួនធំ ជាពិសេសយុវជនជំនាន់ក្រោយចូលរួមផងដែរ។

ប្អូនៗក្នុងក្លឹបវប្បធម៌ប្រជាប្រិយភូមិ Cây Khô រីករាយ និងមាមោទនភាពជាខ្លាំងពេលដែលបានស្លៀកសម្លៀកបំពាក់ប្រពៃណី និងចូលរួមសម្តែងសិល្បៈច្រៀងរាំប្រពៃណីដើម្បីបម្រើមាមីងបងប្អូនក្នុងឱការបុណ្យទាននៅភូមិភាគ។

ដែលឆ្នើមដូចជាក្លឹបវប្បធម៌ប្រជាប្រិយ និងក្រុមវង់ភ្លេងស្គរធំនៅភូមិ Cây Khô។ នេះគឺជាកន្លែងថែរក្សា និងលើកកម្ពស់ស្មារតីនៃការស្រឡាញ់ខាងវិស័យវប្បធម៌ជនជាតិសម្រាប់យុវជនជំនាន់ក្រោយសព្វថ្ងៃនេះ។

លោក Hữu Văn Kel ប្រធានក្រុមវង់សភ្លេងស្គរធំភូមិ Cây Khô និងជាសិប្បករឆ្នើមម្នាក់ក្នុងវិស័យបេតិកភណ្ឌវប្បធម៌អរូបី ជាពិសេសសិល្បៈសម្តែងប្រជាប្រិយ Khmer នៃវង់ភ្លេងស្គរធំរបស់ Khmer ដោយប្តេជ្ញាចិត្ត៖ “អស់រយៈពេលជាង ៤០ ឆ្នាំមកហើយ គ្រួសារខ្ញុំបានរួមចំណែកយ៉ាងសកម្មដល់សហគមន៍ក្នុងភូមិភាគចំពោះការអនុវត្ត និងបង្រៀនសិល្បៈវង់ភ្លេងស្គរធំ ដើម្បីថែរក្សា និងលើកតម្កើងតម្លៃនៃបេតិកភណ្ឌនេះ។ ផ្តើមពីនោះ សមាជិកក្នុងគ្រួសារតែងតែហ្វឹកហាត់ចូលរួមក្នុងពិធីបុណ្យទាន និងដើម្បីចូលរួមសម្តែងក្នុងពីធីជប់លៀងផ្សេងៗ ឬក៏ដោះដូរវប្បធម៌រវាងទាំងក្នុង និងក្រៅខេត្ត មិនតែប៉ុណ្ណោះថែមទាំងជួយណែនាំប្អូនៗកុមារក្នុងភូមិបានរៀនរាំ ច្រៀងដើម្បីបន្តរក្សវប្បធម៌ប្រពៃណី”។

ជាពិសេស ភូមិ Cây Khô មានក្លឹបវប្បធម៌ប្រជាប្រិយមួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២៤ ដោយមានការចូលរួមពីសិស្សបឋមសិក្សា និងមធ្យមសិក្សាប្រហែល ១០-២០ នាក់ផងដែរ។

អ្នកស្រី Danh Huỳnh Ni សមាជិកក្លឹបវប្បធម៌ប្រជាប្រិយ និងជាអ្នករៀងនិពន្ធរបាំរបស់ក្លឹប បាននិយាយប្រាបថា៖ “ដោយសារតែកុមារចូលរៀននៅពេលថ្ងៃ ក្លឹបនេះឆ្លៀតយកពេលល្ងាចដើម្បីហ្វឹកហាត់។ ប្អូនៗមានភាពរីករាយ និងចូលរួមយ៉ាងសកម្មផងដែរសម្រាប់ការហ្វឹកហាត់ និងបំណិន សម្រាប់ចូលរួមសម្តែងក្នុងឱកាសបុណ្យទានប្រពៃណី ផ្តើមពីនោះ ក៏រួមចំណែកដល់ការអភិរក្ស និងពង្រីកសាយភាយនូវលក្ខណៈវប្បធម៌ប្រពៃណីជាតិ”។

អ្នកស្រី Hữu Thị Bảo Ngọc សិស្សថ្នាក់ទី ៣C សាលាបឋមសិក្សា Hồ Thị Kỷ បាននិយាយថា៖ “បន្ទាប់ពីម៉ោងរៀន គឺប្អូនប្រញាប់ទៅជួបក្រុមដោយអន្ទះសារដើម្បីហ្វឹកហាត់ ច្រៀង រាំ។ ប្រការនេះថែមទាំងបានចូលរួមកម្សាន្តផង និងដើម្បីរួមចំណែកដល់ការអភិរក្សវប្បធម៌ប្រពៃណី ដូច្នេះហើយប្អូនពិតជារីករាយ និងមានមោទនភាពណាស់ខ្លាំងដែរ”។

ក្លឹបវប្បធម៌ប្រជាប្រិយភូមិ Cây Khô សកម្មហ្វឹកហាត់ដើម្បីចូលរួមសម្តែងទទួលអំណរបុណ្យចូលឆ្នាំថ្មី ២០២៦។

លោក Nguyễn Trọng yêm ប្រធានភូមិ Đường Đào ឃុំ Hồ thị Kỷ បានមានប្រសាសន៍ថា៖ “ភូមិភាគតែងបង្កលក្ខណៈដើម្បីសកម្មភាពវប្បធម៌ប្រពៃណីទទួលបានការរក្សា និងអភិរក្ស។ ​តួយ៉ាងដូចជាក្នុងថ្ងៃបុណ្យទានប្រពៃណីធំៗ ភូមិភាគតែងសហការជាមួយគណៈកម្មការវត្តជ្រុងខ្មែរ (Rạch Giồng) ចាត់តាំងសកម្មភាពបុណ្យទានដែលប្រកបដោយអត្តសញ្ញាណវប្បធម៌ប្រពៃណីជាតិ។ ផ្តើមពីនោះ រួមចំណែករឹតបន្តឹងសាមគ្គី បង្កើតប្រភពកម្លាំងដើម្បីជនរួមជាតិ ឈានឡើងក្នុងការរស់នៅ”។

ជាមួយការខិតខំប្រឹងប្រែងរួមគ្នារបស់រដ្ឋអំណាចភូមិភាគ និងសហគមន៍ ព្រមទាំងស្មារតីរៀនសូត្ររបស់យុវជនជំនាន់ក្រោយ បណ្តាតម្លៃវប្បធម៌ប្រពៃណីនៅ ឃុំ Hồ Thị Kỷ មួយថ្ងៃកាន់តែទទួលបានការអភិរក្ស និងពង្រីកប្រកបដោយចីរភាព៕

Loan Phương

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក