ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 20:22:52

សត្វទាំង ១២ រាសីចក្រក្នុងវប្បធម៌ប្រជាប្រិយ Khmer

កំណប់ទ្រព្យនៃវប្បធម៌ប្រជាប្រិយ Khmer មានជំនឿគួរឱ្យចាប់អារម្មណ៍ និងអាថ៌កំបាំងជាច្រើនអំពីជីវិត ក្នុងនោះដែលលេចធ្លោជាងគេគឺសត្វរាសីចក្រទាំង ១២។ សត្វទាំង ១២ រាសីចក្រ មិនត្រឹមតែជាប់ទាក់ទងនឹងវាសនារបស់មនុស្សម្នាក់ៗប៉ុណ្ណោះទេ វាក៏មានឥទ្ធិពលយ៉ាងខ្លាំងទៅលើរបៀបដែលពួកគេប្រព្រឹត្តក្នុងជីវិតផងដែរ ជួយមនុស្សជ្រើសរើសសកម្មភាពសមស្របដើម្បីជួបតែសំណាងល្អ និងជៀសវាងសំណាងអាក្រក់គ្រប់ប្រការ។

ជនរួមជាតិ Khmer នាំគ្នាចូលវត្តកៅរពបូជាសត្វរាសីចក្រទាំង ១២ តាមអាយុរបស់ខ្លួន ដើម្បីផ្សងសំណាងក្នុងឱកាសឆ្នាំថ្មី។

ទោះបីជាការបកស្រាយអាចខុសគ្នាក៏ដោយ តែសត្វនីមួយៗបានតំណាងឱ្យឆ្នាំមួយៗផងដែរ ព្រមទាំងតំណាងឱ្យភាពស្មោះត្រង់ ធ្វើអំពើល្អ និងជៀសវាងអំពើអាក្រក់ ដោយហេតុនេះបង្កើតជីវិតកាន់តែប្រសើរ។

ក្នុងវប្បធម៌ Khmer ជារៀងរាល់ឆ្នាំត្រូវបានគ្រប់គ្រងដោយអាទិទេពមួយអង្គ ហើយអាទិទេពនេះជាធម្មតាត្រូវបានអមដោយសត្វទេវកថា។ ប្រការនេះត្រូវបានកើតឡើងរៀងរាល់ ១២ ឆ្នាំម្តង ដែលត្រូវគ្នានឹងសត្វរាសីចក្រទាំង ១២។ អាស្រ័យលើសត្វ និងអាទិទេពអមដំណើរ ប្រជាជន Khmer អាចទស្សន៍ទាយពីការប្រែប្រួលអាកាសធាតុ ការប្រមូលផល គ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត និងសូម្បីតែឱកាសថ្មីៗ។ ពីនេះ ប្រជាជន Khmer សម្របខ្លួនទៅនឹងឥរិយាបថរបស់ខ្លួនដើម្បីធានាបាននូវជីវិតដ៏សុខសាន្ត។

និម្មិតរូបនៃសត្វតំណាងរាសីចក្រទាំង ១២ ក្នុងវប្បធម៌ Khmer នាពេលបច្ចុប្បន្នក៏ត្រូវបានវត្តអារាម Khmer ទាំងឡាយសាងតុបតែងដោយទ្រង់ទ្រាយធំផងដែរ។

ចំណុចដ៏ពិសេសមួយនៃសត្វរាសីចក្រ Khmer ១២ បើប្រៀបធៀបទៅនឹងសត្វរាសីចក្រប្រពៃណីទាំង ១២ ដែលកើតមានជាទូទៅនៅអាស៊ី គឺភាពខុសគ្នានៃសត្វមួយចំនួនដែលឆ្លុះបញ្ចាំងពីភាពចម្រុះ និងភាពប្លែកគ្នាខាងវប្បធម៌ប្រជាប្រិយ Khmer ។ មិនដូចជំនឿបូព៌ាទេ ជនជាតិ Khmer មានការផ្លាស់ប្តូរគួរឱ្យចាប់អារម្មណ៍៖ គោត្រូវបានជំនួសដោយក្របី ទន្សាយជំនួសឱ្យឆ្មា ភាពខុសគ្នានេះមិនត្រឹមតែបង្ហាញពីភាពប្លែកនៃវប្បធម៌ប្រជាប្រិយរបស់ពួកគេប៉ុណ្ណោះទេ ថែមទាំងបង្កើតទំនាក់ទំនងដ៏រឹងមាំរវាងមនុស្ស និងពិភពលោកដ៏ពិសិដ្ឋ ដែលជាកត្តាដ៏សំខាន់ក្នុងការកំណត់ចរិតលក្ខណៈ និងវាសនារបស់បុគ្គលម្នាក់ៗទៀតផង។

សត្វរាសីចក្រទាំង ១២ មិនត្រឹមតែជានិមិត្តរូបនៃធម្មជាតិក្នុហងសកលលោកប៉ុណ្ណោះទេ ថែមទាំងបានឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅអំពីជំនឿខាងវិញ្ញាណ និងសាសនារបស់ជនរួមជាតិ Khmer ផងដែរ។ សត្វនីមួយៗតំណាងឱ្យចរិតលក្ខណៈផ្សេងៗគ្នា និងត្រូវបានភ្ជាប់ទៅនឹងវាសនា សេចក្តីប្រាថ្នា និងបញ្ហាប្រឈមនៃជីវិតរបស់បុគ្គលម្នាក់ៗ។ តាមរយៈការតភ្ជាប់នេះ ប្រជាជន Khmer អាចស្វែងរកវិធីដើម្បីរស់នៅដោយសុខដុមជាមួយធម្មជាតិ និងចក្រវាល។

ខុសពីជនជាតិ Việt Nam សម្រាប់សត្វតមណាងទាំង ១២ បងប្អូនជនរួមជាតិ Khmer បែរជាជម្រើសសត្វទន្សាយចំនួសឱ្យឆ្មាទៅវិញ។

នេហចាលក្ខណៈវប្បធម៌របស់ជនរួមជាតិ Khmer ដែលត្រូវបានដាំដុះអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ជួយពួកគេឱ្យយល់កាន់តែច្បាស់អំពីប្រភពដើម និងប្រពៃណីរបស់ពួកគេ។ ក្នុងពេលជាមួយគ្នានេះ វាជំរុញទឹកចិត្តប្រជាជន Khmer ម្នាក់ៗឱ្យខិតខំ ជំនះបញ្ហាប្រឈម និងទទួលបានជោគជ័យក្នុងជីវិត កសាងសហគមន៍មួយដែលមានសាមគ្គីភាព រឹងមាំ និងវិបុលភាព៕

Danh Nguyên - Danh Điệp

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក