ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 20:22:53

វិសេសវិសាលនៃរបាំគែន Khmer

ក្នុងជីវភាពវប្បធម៌របស់ជនរួមជាតិ Khmer តន្ត្រី និងរបាំប្រពៃណីគឺជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងរាល់ពិធីបុណ្យ រួមចំណែកបង្កើតបរិយាកាសសប្បាយរីករាយ និងសាមគ្គីភាពរវាងសហគមន៍។ ក្នុងឃ្លាំងនៃសិល្បៈប្រជាប្រិយនេះ របាំគែនជារបាំដ៏ពិសេសមួយ ដែលពោរពេញទៅដោយស្មារតីក្លាហាន និងអត្តសញ្ញាណដ៏ពិសេសដោយឡែករបស់ Khmer Nam Bộ។

របាំគែនតែងត្រូវបានលើកយកមកសម្តែងក្នុងព្រឹត្តិការណ៍បុណ្យទានសំខាន់ៗផងដែរ។

ប្លែកពីកាយវិការនៃរបាំអប្សរា ឬក៏ចង្វាក់រាំវង់ របាំគែនលេចធ្លោដោយសារកម្លាំង ភាពម៉ឺងម៉ាត់ និងការបញ្ចេញនូវមនោសញ្ចេតនា។ របាំនេះមានប្រភពផ្តើមពីការងារពលកម្ម តស៊ូប្រយុទ្ធរបស់បងប្អូន Khmer តាំងពីសម័យបុរាណ ត្រាប់តាមកាយវិការការពារខ្លួន វាយប្រហារ និងគេចវេស ដែលបង្ហាញពីភាពបត់បែន និងភាពរហ័សរហួននៃរាងកាយ។

តាមភាសា Khmer "គែន" មានន័យថា សេចក្តីស្រឡាញ់ ការកោតសរសើរ ហើយក៏មានន័យម្យ៉ាងទៀតដែរគឺ ការផ្អៀង ការគេចវេស ឬការជៀសវាង ផ្សារភ្ជាប់លក្ខណៈដ៏ពិសេសដែលទាក់ទងនឹងកាយវិការខាងរបាំ។ ពីដើមឡើយ របាំគែនភាគច្រើនត្រូវបានសម្តែងដោយបុរសសម្រាប់ការហ្វឹកហាត់រាងកាយ និងការហ្វឹកហាត់ភាពរហ័សរហួនរបស់ខ្លួនតែប៉ុណ្ណោះ។ បច្ចុប្បន្ន របាំនេះត្រូវបានសម្តែងនៅក្នុងព្រឹត្តិការណ៍ និងពិធីបុណ្យសំខាន់ៗជាច្រើនដូចជា៖  បុណ្យចូលឆ្នាំថ្មី បុណ្យអកអំបុក ភ្ជុំបិណ្ឌ សែនដូលតា និងពិធីបុណ្យផ្សេងៗទៀតនៅតាមភូមិ ដើម្បីរួមចំណែកបង្កើតបរិយាកាសបុណ្យ។

វិសេសវិសាលនៃរបាំគែន Khmer។

ភាពទាក់ទាញនៃរបាំគែន ស្ថិតនៅលើការសម្របសម្រួលរវាងដៃ ជើង និងត្រគាកទល់នឹងចង្វាក់ដ៏លឿន។ កាយវិការបើកទូលាយ ដៃលាតសន្ធឹង និងម្រាមកោងទៅតាមលក្ខណៈនៃសិល្បៈ Khmer រួមផ្សំជាមួយនឹងការបង្វិលខ្លួន បង្កើតអារម្មណ៍ដូចជាការសម្តែងក្បាច់គុនដែលសម្របទៅតាមតន្ត្រី។ ចលនាដ៏មុតស្រួច និងស្រស់ស្អាតទាំងនេះធ្វើឱ្យរបាំបង្កើតបានជាលក្ខណៈពិសេសដោយឡែករបស់វា។

មិនត្រឹមតែជាទម្រង់នៃការសម្តែងតាមបែបប្រជាប្រិយប៉ុណ្ណោះទេ របាំគែនថែមទាំងជាចំណងមួយដែលផ្សារភ្ជាប់រវាងសហគមន៍ រួមចំណែកដល់ការអភិរក្សតម្លៃវប្បធម៌ប្រពៃណី និងឆ្លុះបញ្ចាំងពីស្មារតីធន់ មិនអាចបំបាក់បាន និងភាពរស់រវើកដ៏យូរអង្វែងរបស់បងប្អូនជនរួមជាតិ Khmer ទៀតផង៕

Danh Điệp

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក