ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 01:01:02

នាងបុកនាងបោយ៖ និមិត្តរូបនៃសម្បត្តិទ្រព្យ និងសុជីវធម៌វប្បធម៌

ក្នុងលំហរវប្បធម៌ និងរបស់បងប្អូនជនរួមជាតិ Khmer ក្រៅពីទេវតា និងព្រះអគ្គសាវកព្រះអង្គសាវលី រូបភាពនាងបក់នាងបោយដែលតំណាងឱ្យលាភសម្បត្តិ គឺមានតួនាទីសំខាន់អស្ចារ្យខ្លាំងណាស់ ពិសេសសម្រាប់គ្រួសារដែលជាអ្នកជួញដូរ។

រូបចម្លាក់ដ៏ស្រគត់ស្រគំរបស់នាងបក់នាងបោយ។

យោងតាមជំនឿប្រជាប្រិយ នាងបក់នាងបោយ (មានដើមកំណើតមកពីទេពធីតាសាមាវតីក្នុងសម័យពុទ្ធកាល) ត្រូវជាកូនសិស្សរបស់ព្រះអគ្គសាវកព្រះអង្គសាវលី ព្រះអង្គជាសាវកមួយអង្គដែលសម្បូរទៅដោយភាគទ្រព្យ។ ដែលនិយមហៅថានាងបក់នាងបោយ គឺបក់នូវគ្រោះកាចចង្រៃទាំងពួងឱ្យវិនាសបាត់ទៅ ហើយបោយយកមកវិញនូចលាភសម្បត្តិនិងសំណាងល្អគ្រប់ប្រការទៀតផង។

មិនដូចជានិម្មិតរូបនាងបក់តាមបែបទំនើបរបស់ថៃនោះទេ នាងបក់នាងបោយក្នុងជំនឿស្មារតីរបស់ Khmer Nam Bộ ប្រកបដោយអត្តសញ្ញាណប្រពៃណី។ នាងត្រូវបានពណ៌នាតាមរូប ចម្លាក់ជានារីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ ស្លៀកសំពត់ស្បៃ ពាក់ក្រមាសក់បែបប្រពៃណី លុតជង្គង់ ដៃស្តាំបក់ហៅយ៉ាងរីករាយ ដៃឆ្វេងដាក់លើភ្លៅឬកាន់ថង់កាក់មាស។

និម្មិតរូបនាងបក់នាងបោយត្រូវបានគេនិយមគោរពបូជា ជាពិសេសចំពោះអ្នកជួញដូរ។

វត្តមានរបស់នាងនៅក្នុងវត្តអារាម ផ្ទះ ហាង ទូកជាដើម មិនត្រឹមតែជាជំនឿខាងវិញ្ញាណប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវទស្សនវិជ្ជាដ៏ជ្រាលជ្រៅនៃជីវិតផងដែរ។ រូបភាពរបស់ស្ត្រីម្នាក់ដែលតែងតែបញ្ចេញស្នាមញញឹម និងបក់ដៃជានិច្ច គឺជាទស្សនវិជ្ជាស្តីពី "សុជីវធម៌វប្បធម៌" ក្នុងវិស័យជួញដូរផងដែរ។ គេតែងជឿថា ប្រសិនបើចង់លក់ដាច់ ជួបតែសំនាងល្អគ្របើបករការ​ ម្ចាស់ហាងត្រូវតែមានភាពរីករាយរាក់ទាក់ ស្រស់ញញឹម និងមានចិត្តអាណិតអាសូរ ដូចចរិតរបស់នាងដែរ។

ពិធីប្រសិទ្ធិរូបចម្លាក់នាងបក់នាងបោយ។

ទោះជាសង្គមនាពេលសព្វថ្ងៃមានការផ្លាស់ប្តូរក៏ដោយ រូបភាពនាងបក់នាងបោយនៅតែមានវត្តមានក្នុងភូមិស្រុក Khmer។ នេះមិនត្រឹមតែជានិមិត្តរូបនៃសេចក្តីប្រាថ្នាសម្រាប់ភាពរុងរឿង និងសុខុមាលភាពប៉ុណ្ណោះទេ ថែមទាំងជាការរួមបញ្ចូលគ្នាដ៏ស្រស់ស្អាតនៃជំនឿ និងទស្សនវិជ្ជាព្រះពុទ្ធសាសនា ធ្វើឱ្យវប្បធម៌ Khmer កាន់តែសម្បូរបែបថែមទៀត៕

Đờ Ni - Danh Điệp

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក