ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 02:50:47

នំបង្គា

រសជាតិប្រពៃណីរបស់ Khmer

ក្នុងដំណើរការរស់នៅដ៏យូរលង់រវាងបណ្តាជនជាតិជាបងប្អូននៅតំបន់ Nam Bộ បងប្អូនជនរួមជាតិ Khmer តែងរក្សាខ្ជាប់នូវលក្ខណៈពិសេសដោយឡែករបស់ខ្លួនជាមួយលក្ខណៈប្រពៃណីវប្បធម៌ ជំនឿ ជាពិសេសខាងវប្បធម៌មុខម្ហូប។ បណ្តាមុខម្ហូបដ៏សាមញ្ញៗ និងបែបជនបទ មិនត្រឹមតែឆ្លុះបញ្ចាំងពីជីវិតប្រចាំថ្ងៃរបស់ពួកគេប៉ុណ្ណោះទេ ថែមទាំងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការចងចាំពីកុមារភាពរបស់មនុស្សជំនាន់ជាច្រើនផងដែរ។ ក្នុងចំណោមនោះ នំបង្គា គឺជាប្រភេទនំធម្មតាមួយខាងស្មារតីជនបទ និងត្រូវបានមនុស្សជាច្រើនចូលចិត្ត។

នំបង្គា ជាមុខម្ហូបដ៏ប្រចាំសម្រាប់តំបន់ជនបទ។

នំបង្គា ជាម្ហូបដ៏ល្បីល្បាញមួយរបស់ប្រជាជន Khmer Nam Bộ។ ដែលនិយមហៅថានំបង្គា ពីព្រោះនំចាក់ដោយម្សៅ និងមានឈ្នូលជាបង្គា រាងមូល ប្រហែលពី ៤-៥ សង់ទីម៉ែត្រ ជាមួយនឹងចំណុចទាញវែងសម្រាប់ចៀនក្នុងប្រេងងាយស្រួលផងដែរ។

ឈ្នូលនំត្រូវបានរួមផ្សំជាមួយនឹងបង្គា សាច់ជ្រូកច្រាំ និងសណ្តែកខៀវ។

គ្រឿងផ្សំសម្រាប់នំបង្គា គឺជាផលិតផលធម្មតាបែបជនបទតំបន់ណាមបូ រួមមាន៖ ម្សៅអង្ករ សណ្តែកបាយ មើមត្រៅ បង្គា សាច់ជ្រូក និងគ្រឿងទេសផ្សេងៗ។ ដើម្បីទទួលបាននំមានរសជាតិស្រួយឆ្ងាញ់ ដំបូងអ្នកធ្វើត្រូវជម្រើសអង្ករស្អាត ហើយយកទៅត្រាំទឹក​និងកិនឱ្យហ្មដ  រួចបង្ហាប់ ដំណើរការដ៏ហ្មត់ចត់នេះបង្កើតបានជាសំបកអង្ករដែលមានពណ៌មាសដ៏ស្រួយ និងរស់ជាតិឆ្ងាញ់ប្រចាំតំបន់ទៀតផង។

សម្រាប់ឈ្នូលនំ គឺត្រូវបានរួមផ្សំជាមួយបង្គា សាច់ជ្រូកច្រាំ និងសណ្តែកខផវដែលស្ងោរឆ្អិននិងពងមាន់។ គេចាក់ម្សៅចូលទៅក្នុងបំពង់ លាយជាមួយឈ្នូល​រួច ដាក់បង្គាពីលើនំមុនពេលចៀម។

នំបង្គាតែងត្រូវបានពិសារជាមួយបន្លែស្រស់ ច្រលក់នឹងទឹកត្រីជូផ្អែម។

ជាធម្មតា នំបង្គា ត្រូវបានញាំជាមួយបន្លែស្រស់ដូចជា សាឡាដ ជីអង្កាម និងជីចង្អាបត្រី រួចជ្រលក់ជាមួយទឹកត្រីជូផ្អែម។ វិធីទទួលទានវាគឺស្រដៀងគ្នាទៅនឹងនំចាក់អំបែងដែរ (បាញ់ឆែវ Việt Nam)៖ អាចវេចភ្ជាប់នំជាមួយបន្លែ ឬកាត់វាជាដុំតូចៗ។ ពេលទទួលទាន អ្នកនឹងមានអារម្មណ៍ស្រស់ស្រាយ និងរសជាតិឆ្ងុយឆ្ងាញ់របស់ឈ្នូលនំផងដែរ សម្រាប់រសជាតិ នៃសណ្តែកខៀវ និងរសជាតិផ្អែមឆ្ងាញ់របស់បង្គា ទាំងអស់នេះបង្កើតបានជារសជាតិដែលមិនអាចបំភ្លេចបានចំពោះមុខម្ហូប Khmer Nam Bộ រួមចំណែកធ្វើឱ្យកាន់តែសម្បូរបែបថែមទៀតនៃវប្បធម៌ម្ហូបអាហារ Việt Nam៕

Danh Nguyên

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក