ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 04:44:31

រក្សាព្រលឹងនៃរបាំប្រពៃណីដោយស្ងៀមស្ងាត់

សម្រាប់ជនរួមជាតិ Khmer នៅសង្កាត់ Hiệp Thành សិប្បការិនី Thạch Thea Ry មិនត្រឹមតែមានជំនាញផ្នែងខាងសិល្បៈរបាំប៉ុណ្ណោះទេ ថែមទាំងជាគ្រូបង្រៀនដោយស្ងៀមស្ងាត់អំពីរបាំប្លែកៗចែកជូនដល់ប្អូនៗកុមារនៅក្នុងភូមិស្រុកទៀតផង។ អាស្រ័យការខិតខំប្រឹងប្រែងរបស់ខ្លួន ទើបទេពកោសល្យ និងស្មារតីទទួលខុសត្រូវក្នុងការអភិរក្សាវប្បធម៌ប្រពៃណីត្រូវបានបណ្តុះក្នុងយុវវ័យជាច្រើនផងដែរ។

សិប្បការិនី Thea Ry ខិតខំប្រឹងប្រែងយ៉ាងអស់ពីចិត្តក្នុងការបង្រៀនសិល្បៈរបាំ។

មកទស្សនាវត្តគម្ពីរសាគរ ព្រែកជ្រៅ (Xiêm Cán) ស្ថិតនៅសង្កាត់ Hiệp Thành ក្នុងពេលប៉ុន្មានថ្ងៃដែលត្រៀមរៀបចាំពិធីបុណ្យទានផ្សេងៗ គឺមិនពិបាកក្នុនឹងបានជួបប្រទះនូវក្រុមរាំរបាំងដែលកំពុងនាំគ្នាហាត់សមដោយក្តីសប្បាយរីករាយនោះទេ។ ក្រុមរបាំដែលបបង្ហាត់ដោយសិប្បការនី Thea Ry ក៏បានចូលរួមបម្រើក្នុងកម្មវិធីសិល្បៈនៃពិធីបុណ្យទាន រួមចំណែកដល់ការកសាងកម្លាំងអ្នកស្នងបន្តសម្រាប់វប្បធម៌ប្រពៃណី។

តាំងពីក្មេង Thea Ry ត្រូវបានទាក់ទាញដោយរបាំដ៏ស្រស់ស្អាត និងច្នៃប្រឌិត។ ក្តីស្រឡាញ់នេះបានជំរុញឱ្យបងស្រីស្វែងរកក្រុមសិល្បៈ Khmer ទាំងក្នុង និងក្រៅខេត្តដើម្បីបង្ហាត់របាំដល់ខ្លួន។ ជាមួយទឹកចិត្តស្រឡាញ់ខាងវិស័យសិល្បៈរបាំ បងស្រីក៏បានស្នើឱ្យបង្កើតក្រុមរបាំនៅវត្តគម្ពីរសាគរ ព្រែកជ្រៅ (Xiêm Cán) ដោយមានគោលបំណងបណ្តុះបណ្តាល និងសម្រាប់សម្តែងក្នុងពិធីបុណ្យទានប្រពៃណី។ អស់រយៈពេលជាង ១០ ឆ្នាំមកហើយដែល ធារី បានខិតខំអស់ពីចិត្តក្នុងការបង្រៀនរបាំ ចង្វាក់រាំប្រពៃណីជាច្រើន ដូចជា៖ រាំវង់ ឡាំលាវ និងសារ៉ាវ៉ាន់ ជូនដល់ប្អូនៗកុមារ។

ថ្នាក់រៀនរបាំរបស់បងស្រីមិនធ្វើតាមផែនការមេរៀននោះទេ គ្រាន់តែមានទីធ្លាដ៏តូចមួយ និងឧបករណ៍បំពងសម្លេងសម្រាប់ភ្លេងតែប៉ុណ្ណោះ គឺវាគ្រប់គ្រាន់សម្រាប់ពង្រីកសាយភាយណាស់ទៅហើយ។ ក្នុងពេលហាត់រាំម្តងៗ បងស្រីតែងបង្ហាញណែនាំដោយអត់ធ្មត់តាមរយៈចលនានៃកាយវិការនីមួយៗ ចាប់ពីកាយវិការដៃ ជើង រហូតដល់ការបញ្ចេញទឹកមុខ។ សម្រាប់បងស្រី របាំមិនមែនគ្រាន់តែជាទម្រង់សិល្បៈប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមធ្យោបាយមួយដើម្បីបង្ហាញពីអារម្មណ៍ និងតម្លៃវប្បធម៌ដ៏ថ្លៃថ្នូររបស់ជនជាតិផងដែរ។

ក្រុមរបាំវត្តគម្ពីរសាគរ ព្រែកជ្រៅ (Xiêm Cán) ចូលរួមសម្តែងក្នុងពិធីបុណ្យផ្កា។

សិប្បការិនី Thea Ry បានចែករំលែកថា៖ «ខ្ញុំមិនចាំច្បាស់ថាខ្ញុំបានបង្រៀនរបាំជូនប្អូនៗក្នុងភូមិស្រុកបានប៉ុន្មាននាក់នោះទេ។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលពិសេសនោះគឺថា ប្អូនៗជាច្រើន បន្ទាប់ពីខ្លួនបានរៀនរាំ បានធំដឹងក្តីឡើង ហើយបន្តបង្រៀនរបាំដោយឥតគិតថ្លៃដល់ប្អូនៗកុមារ ដើម្បីជួយថែរក្សាវប្បធម៌ប្រពៃណី»។

ថ្នាក់រៀនរបាំរបស់បងស្រី Thea Ry បច្ចុប្បន្នមានប្អូនៗចូលរួមប្រមាណជាង ២០ នាក់។ ប្រការដែលធ្វើឱ្យក្រុមរបាំនេះបានដំណើរការបន្ត និងអភិវឌ្ឍអស់រយៈពេលជាច្រើនឆ្នាំកន្លងមក មិនត្រឹមតែជាចំណង់ចំណូលចិត្តរបស់យុវវ័យប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការលះបង់ និងសេចក្តីស្រឡាញ់របស់សិប្បការិនីរូបនេះផងដែរចំពោះសិល្បៈប្រពៃណីជាតិ៕

Hữu Thọ

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក