ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 20:22:56

ភាពអឹកធឹកនៃរដូវបុណ្យកំសាន្ត

បុណ្យកំសាន្តគឺជាលក្ខណៈវប្បធម៌ផ្នែងខាងងវិញ្ញាណម្យ៉ាងដែលមិនអាចខ្វះបានក្នុងជីវភាពស្មារតីរបស់បងប្អូនជនរួមជាតិ Khmer Nam Bộ និយាយរួម និងខេត្ត Cà Mau និយាយដោយឡែក។ វាមិនត្រឹមតែជាពិធីបុណ្យសាសនាប៉ុណ្ណោះទេ ថែមទាំងជាឱកាសមួយដើម្បីផ្សារភ្ជាប់ការទំនាក់ទំនងរវាងសហគមន៍ និងផ្ញើនូវក្តីសង្ឃឹមដើម្បីភាពសន្តិភាព និងសុខុមាលភាពទៀតផង។

បុណ្យកំសាន្តតែងបានប្រារព្ធឡើងនៅតាមភូមិស្រុកដែលមានបងប្អូន Khmer រស់នៅច្រើនកុះករ។

បុណ្យកំសាន្ត ជាធម្មតាត្រូវបានធ្វើឡើងក្រោយពីបុណ្យចូលឆ្នាំថ្មីប្រពៃណី Khmer ​ជារៀងរាល់ឆ្នាំ ដែលតែងបានចាត់ទុកជាសារសម្រាប់កសិករ Khmer ត្រៀមខ្លួនដើម្បីឈានចូលរដូវផលិតថ្មី។ ពិធីនេះគឺដើម្បីជាការតបស្នងសងគុណដល់អារក្ស អ្នកតាដែលបានជួយថែរក្សាភូមិស្រុកបានសុខសន្តិភាព និងរដូវផលិតមានកំណើនផល។

នៅភូមិ Cây Khô និងភូមិ Đường Đào ឃុំ Hồ Thị Kỷ មាមីងបងប្អូន Khmer ទើបបាននាំគ្នាប្រារព្ធចាត់តាំងពីធីបុណ្យកំសាន្ត ឬហៅថាបុណ្យភូមិ ក្រៅពីពិធីកិច្ចសាសនាមួយចំនួន ថែមទាំងមានយ៉ាងច្រើនសកម្មភាពកំសាន្តសប្បាយប្រកបដោយអត្តសញ្ញាណជាតិទៀតផង។

ពុទ្ធបរិស័ទក៏បានព្រះសង្ឃសូត្រមន្តរំដោះបាបគ្រោះទាំងឡាយក្នុងថ្ងៃបុណ្យកំសាន្តផងដែរ។

មិនដូចជាពិធីធំៗជាច្រើនដែលប្រារព្ធឡើងនៅតាមវត្តអារាមនោះទេ ពិធីបុណ្យកំសាន្ត​ ជាធម្មតាតែងបានប្រារព្ធឡើងនៅក្នុងទីធ្លាទូលាយនៃភូមិស្រុក Khmer ឬក៏តាមសង្គមគ្រួសារនីមួយៗ។ ប្រជាជនសាងសង់រោងបុណ្យ និងតុបតែងយ៉ាងស្រស់ស្អាតជាមួយនឹងទង់ជាតិ បដា ផ្លែឈើ និងគ្រឿងសក្ការៈបូជាតាមលក្ខណៈប្រពៃណី។ បន្ទាប់ពីពិធីកិច្ចសាសនារួច សូរសម្លេងតន្ត្រីពិណពាទ្យក៏បានប្រគំឡើងអមជាមួយចង្វាក់ភ្លេងចម្រៀងរាំវង់បានក្លាយជាបរិយាកាសយ៉ាងឱឡារឹកផងដែរ។ ចំណុចដែលលេចធ្លោនៃពិធីបុណ្យកំសាន្តពេញដោយគឺលក្ខណៈសហគមន៍៖ ដោយមិនគិតពីទ្រព្យសម្បត្តិ ឬប្រកាន់ថាអ្នកក្រ អ្នកមានអ្វីនោះទេ រាល់គ្រួសារនីមួយៗបានចូលរួមវិភាគទានជាអង្ករ ប្រាក់ឬរៀបចំអាហារដើម្បីកំដរភ្ញៀវទៀតផង។

នេះក៏ជាឱកាសមួយដើម្បីដោះស្រាយជម្លោះតូចតាចដែលកើតមាននៅក្នុងភូមិស្រុកផងដែរ អ្នករាល់គ្នាអង្គុយជួបជុំដើម្បីចែករំលែកបទពិសោធន៍ការងារ និងរួមគ្នាថែរក្សាការពារភូមិស្រុក។ ពីមុន ពិធីបុណ្យនេះតែងបានចាត់តាំងរយៈពេល ២-៣ ថ្ងៃ។ តែបច្ចុប្បន្ននេះវាមានភាពសាមញ្ញជាង ប៉ុន្តែនៅតែរក្សាទិដ្ឋភាពដើមនៃលក្ខណៈប្រពៃណីរបស់វា។

កម្មវិធីតន្ត្រីកំដក្នុងរាត្រីបុណ្យកំសាន្ត។

ទោះបីជាមានការផ្លាស់ប្តូរទៅតាមសម័យកាលក៏ដោយ ពិធីបុណ្យកំសាន្តតែងត្រូវបានបងប្អូនជនរួមជាតិ Khmer ថែរក្សា និងចាត់ទុកដូចជា “ទីបង្អែកខាងស្មារតី” ណែនាំមនុស្សគ្រប់រូបឆ្ពោះទៅរកសេចក្តីល្អ និងការដឹងគុណចំពោះប្រភពដើម ព្រមទាំងផ្សារភ្ជាប់រវាងសហគមន៍ផងដែរ។ មិនត្រឹមជាទំនុកចិត្តសម្រាប់ផ្នែកខាងវិញ្ញាណបុណ្យទេ ពិធីបុណ្យនេះថែមទាំងបានបង្ហាញពីកម្លាំងនៃសាមគ្គីភាព និងការអាណិតអាសូរស្រឡាញ់គ្នាទៅវិញទៅមកដើម្បីអ្នករាល់គ្នាខណៈពេលដែលបានចូលរួមសុទ្ធតែមានអារម្មណ៍កក់ក្តៅ និងភក្តីភាពរវាងបងប្អូនក្នុងភូមិស្រុកជាមួយគ្នាផងដែរ៕

Danh Điệp

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក