ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:55:52

បណ្តុះពូជខាងសិល្បៈ Khmer នៅតំបន់ដាច់ស្រយាល

អស់រយៈកាលជាង ១១ ឆ្នាំចាប់តាំងពីខ្លួនបានធ្វើជាកូនប្រសារនៅ Cà Mau អ្នកគ្រូ Thạch Thị Sô Phi មានដើមកំណើតនៅខេត្ត Trà Vinh (ចាស់) នៅតែរក្សាចំណង់ចំណូលចិត្តរបស់ខ្លួនចំពោះសិល្បៈប្រពៃណី Khmer។ បន្ទាប់ពីបញ្ចប់ការសិក្សាសាកលវិទ្យាល័យ Cần Thơ អ្នកគ្រូបាននាំយកចំណេះដឹង និងសេចក្តីស្រឡាញ់ចំពោះវប្បធម៌ជនជាតិរបស់ខ្លួនមកផ្ទះស្វាមី រួមចំណែកដល់ការពង្រឹងជីវិតខាងវិញ្ញាណសម្រាប់បងប្អូនប្រជាជនក្នុងតំបន់ផងដែរ។

ក្រៅពីបង្រៀនអក្សរ អ្នកគ្រូ Thạch Thị Sô Phi ថែមទាំងជាគ្រូបង្រៀនរបាំប្រពៃណី Khmer និងរួមចំណែកក្នុងការអភិរក្សអត្តសញ្ញាណជាតិទៀតផង។

ជាគ្រូបង្រៀនសាលាបឋមសិក្សា A Vĩnh Thanh ឃុំ Vĩnh Thanh រៀងរាល់ចុងសប្តាហ៍ឬក៏ថ្ងៃឈប់សម្រាក អ្នកគ្រូ Sô Phi តែងចូលត្ត កោះដូង ដើម្បីបើកថ្នាក់បង្រៀនរាំដោយឥតគិតថ្លៃសម្រាប់ប្អូនកុមារ Khmer។ អាស្រ័យហេតុនេះហើយ សម្រាប់វត្តដែលស្ថិតនៅតំបន់ដាច់ស្រយាលនេះពោរពេញទៅដោយសូរសព្ទសម្លេងតន្ត្រីប្រពៃណី Khmer និងរបាំរាំវង់ និងសារ៉ាវ៉ាន់ប្រពៃណីយ៉ាងឱឡារិកផងដែរ។

លោក Trần On អនុប្រធានគណៈកម្មការវត្ត កោះដូង បានឱ្យដឹង៖ «ចាប់តាំងពីអ្នកគ្រូ Sô Phi បានផ្តើមបង្រៀនរបាំដល់ប្អូនៗកុមារ ពិធីបុណ្យនានាក្នុងវត្តក៏កាន់តែមានភាពរស់រវើក ហើយពុទ្ធសាសនិកជនមកវត្តជាញឹកញាប់ជាងមុនផងដែរ»។

ការបង្ហាញខ្លួនរបស់ក្រុមរាំកុមារនាំនេះ បាននាំមកនូវជីវិតថ្មីសម្រាប់ភូមិស្រុកផងដែរ។ ក្នុងបណ្តាពិធីបុណ្យប្រពៃណីដូចជា បុណ្យចូលឆ្នាំថ្មី ភ្ជុំបិណ្ឌ សែនដូលតា ប្រជាជនក្នុងតំបន់មានអារម្មណ៍មោទនភាពកាន់តែខ្លាំងឡើងដោយបានឃើញកូនៗរបស់ខ្លួនចូលរួមសម្តែងរបាំប្រពៃណីដែលពោរពេញដោយទំនុកចិត្តជាមួយសម្លៀកបំពាក់ប្រពៃណី។ រាល់ការសម្តែងរបស់ង្វាក់រាំដែលប្អូនៗរាំដោយផ្ទាល់ក៏បានក្លាយជាចំណុចលេចធ្លោ និងជាផ្នែកមួយដែលទន្ទឹងរង់ចាំយ៉ាងខ្លាំងនៃពិធីបុណ្យទានក្នុងវត្ត។

ការចូលរួមកម្មាវិធីសិល្បៈរបស់ក្លឹបរបាំប្រជាប្រិយនៅវត្ត កោះដូង ឃុំ Vĩnh Phước ដោយអ្នកគ្រូ Thạch Thị Sô Phi ជាអ្នកទទួលបន្ទុកដោយផ្ទាល់ផងដែរ។

ស្តីពីការតាំងចិត្ត និងការលះបង់របស់គ្រូវ័យក្មេងរូបនេះ គណៈកម្មការវត្ត កោះដូង ក៏បានវិនិយោគលើសំលៀកបំពាក់ និងឧបករណ៍សម្តែង ព្រមទាំងបង្កលក្ខណៈសម្រាប់ប្អូនៗកុមារហ្វឹកហាត់តាមរបៀបជាប្រព័ន្ធ និងវិជ្ជាជីវៈកាន់តែខ្លាំងឡើង។

ចែករំលែកអំពីដំណើរជីវិតរយៈពេល ១១ ឆ្នាំរបស់ខ្លួន អ្នកគ្រូ Thạch Thị Sô Phi បានរៀបរាំថា៖ "ការគាំទ្រពីវត្ត និងចំណង់ចំណូលចិត្តរបស់ប្អូនៗកុមារបានផ្តល់ឱ្យខ្ញុំនូវកម្លាំងចិត្តយ៉ាងខ្លាំងដើម្បីបន្តរក្សាថ្នាក់រៀននេះ រួមចំណែកដល់ការអភិរក្ស និងការពារសិល្បៈរបស់ជនជាតិខ្លួនផងដែរ"។

សម្រាប់តំបន់ចុងជ្រោយបង្អស់នៃខេត្ត Cà Mau សូរសម្លេងភ្លេងពិណពាទ្យនៅតែបន្លឺឡើងជាប្រចាំរៀងរាល់សប្តាហ៍ បញ្ជាក់ច្បាស់ពីជីវិតរស់នៅនៃវប្បធម៌ប្រពៃណីដែលត្រូវបានថែរក្សាដោយក្តីស្រឡាញ់ និងការលះបង់សម្រាប់អ្នកដែលបានឃ្លាតឆ្ងាយពីស្រុកកំណើតរបស់ខ្លួន៕

Đờ Ni - Danh Điệp

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក