ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:55:52

ចង្ក្រានអុស ស្លាកស្នាមនៃវប្បធម៌ Khmer

ចង្ក្រានអុស ជាឧបករសម្រាប់ចម្អិនរាល់មុខម្ហូបផ្សេងៗតាមបែបប្រពៃណីរបស់បងប្អូនជនរួមជាតិ Khmer នៅទូទាំងតំបន់ដីសណ្តរទន្លេមេគង។ នេះមិនត្រឹមសម្រាប់បម្រើសកម្មភាពប្រចាំថ្ងៃប៉ុណ្ណោះទេ ប្រភេទចង្ក្រាន្តនេះថែមទាំងបានឆ្លុះបញ្ចាំងពីសកម្មភាពនៃការរស់នៅរបស់បងប្អូនប្រជាជនតាមបែបលក្ខណៈធម្មជាតិនៃតំបន់ព្រែកទន្លេទៀតផង ផ្តើមពីនោះក៏រក្សាតម្លៃវប្បធម៌ដ៏យូរអង្វែងរបស់សហគមន៍ Khmer Nam Bộ ផងដែរ។

ចង្ក្រានអុសត្រូវបានធ្វើដោយដីឥដ្ឋលាយខ្សាច់ រួចយកទៅដុតឱ្យឆ្អិន។

យោងតាមការរកឃើញខាងបុរាណវិទ្យានៅតំបន់វប្បធម៌ Óc Eo នៅ Nam Bộ ចង្ក្រានអុស មានអាយុកាលរាប់ពាន់ឆ្នាំមកហើយដែរ។ ប្រការនេះបានបង្ហាញឱ្យឃើញថា ចង្ក្រានប្រភេទនេះមានប្រវត្តិដ៏យូរអង្វែង ដែលជាប់ទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងជីវិតរបស់ប្រជាជននៅតំបន់ដីសណ្តរ។ អ្នកស្រាវជ្រាវជាច្រើនជឿថា ចង្រ្កនអុស មានប្រភពដើមមកពីបងប្អូន Khmer សុទ្ធសាត ហើយបានបន្សល់ទុកមករហូតដល់សព្វថ្ងៃ។

ចង្រ្កានអុស ធម្មាត្រូវបានធ្វើដោយដីឥដ្ឋលាយខ្សាច់ រចនាជាចង្ក្រាន្តរួចយកទៅដុតដោយកំដៅខ្ពស់។ ចង្ក្រាន្តអុសមានរាងចម្លែក មើលទៅហាក់បីដូចជាលេខ ៨ ផ្ដេក ជាមួយនឹងបង្ហើយ ២ ភ្ជាប់ជាមួយគ្នា។ បង្ហើយមួយសម្រាប់ដុតអុសឬធ្យូង រួមទាំងជើងចង្ក្រាន្តសម្រាប់ដាក់ឆ្នាំងសម្អិន។ ការរចនានេះជួយរក្សាកំដៅបានយ៉ាងល្អ ប្រឹតសំចៃឥន្ធនៈ និងងាយស្រួលប្រើប្រាស់ផងដែរ។

ចង្ក្រានមានរាងចម្លែក ស្រដៀងលេខ ៨ ដោយមានបង្ហើយ ២ ជាប្រចាំសម្រាប់ចេញផ្សែង។

ដោយមានទំហំតូច និងអណ្តាតភ្លើងសមល្មម ចង្ក្រានអុសនេះស័ក្តិសមបំផុតសម្រាប់ជីវភាពរបស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាជនដែលរស់នៅតាមតំបន់បឹងទន្លេ។ ជាពិសេសសមស្របជាមួយបណ្តាគ្រួសារដែលរស់នៅ និងជួញដូរតាមទូកផងដែរ។​

មិនត្រឹមតែមានតម្លៃក្នុងការប្រើប្រាស់ជាក់ស្តែងនោះទេ ចង្ក្រានប្រពៃណី Khmer មានសារៈសំខាន់ខាងវប្បធម៌យ៉ាងជ្រាលជ្រៅ។ រូបភាពនៃអណ្តាតភ្លើងពណ៌ក្រហមឆ្អៅ បានរំលឹកពីបរិយាកាសកក់ក្តៅ និងភាពសុខស្រួលនៃការជួបជុំគ្រួសារ បន្ទាប់ពីធ្វើការនឿយហត់ពេញមួយថ្ងៃ។ តាមរយៈដៃដ៏ប៉ិនប្រសប់របស់សិប្បករ ចង្ក្រាននីមួយៗក៏ឆ្លុះបញ្ចាំងពីប្រាជ្ញាប្រជាប្រិយ ភាពច្នៃប្រឌិត និងសមត្ថភាពសម្របខ្លួនរបស់បងប្អូនខ្មែរទៅនឹងបរិស្ថានរស់នៅដោយឡែករបស់ខ្លួនទៀតផង។

សព្វថ្ងៃ ចង្ក្រានអុសតែងត្រូវបានរក្សាជាហូរហែនៅតាមតំបន់ភូមិភាគ។

សព្វថ្ងៃនេះ ទោះបីជាចង្ក្រានទំនើបបានជំនួសចង្ក្រានអុសបន្តិចម្តងៗក្នុងជីវិតប្រចាំថ្ងៃក៏ដោយ ចង្ក្រានអុសបែបប្រពៃណីនៅតែត្រូវបានរក្សាទុកនៅតាមតំបន់ជាច្រើនជានិមិត្តរូបវប្បធម៌ដ៏ពិសេសមួយប្រចាំតំបន់ Nam Bộ។ នេះមិនត្រឹមតែជាឧបករណ៍សម្រាប់ចម្អិនអាហារប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីភាពដ៏រស់រវើកមួយចំពោះប្រវត្តិសាស្ត្រដ៏យូរអង្វែង អត្តសញ្ញាណវប្បធម៌ និងជីវិតការងាររបស់សហគមន៍ខ្មែរនៅភាគខាងត្បូងយើងផងដែរ។

ការអភិរក្ស បង្ហាញ និងការលើកកម្ពស់តម្លៃនៃចង្ក្រានអុសបែបប្រពៃណី Khmer បានរួមចំណែក ជួយឱ្យអ្នកជំនាន់ក្រោយឱ្យយល់កាន់តែច្បាស់អំពីវប្បធម៌ Khmer ខណៈពេលដែលថែរក្សាសម្រស់ប្រពៃណីនៅក្នុងបរិបទនៃការអភិវឌ្ឍសង្គមសម័យទំនើបផងដែរ៕

Danh Nguyên

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក