ទូរស័ព្: 0274 383 347
ពុធ, 9-9-26 16:11:11

ដំណើរជីវិតតាមរយៈខ្សែអំបោះក្រហម

ក្នុងជំនឿរបស់បងប្អូនជនរួមជាតិ Khmer Nam Bộ ពិធីចងដៃខ្សែអំបោះមិនមែនគ្រាន់តែជាទំនៀមទម្លាប់នោះទេ វាជា "ខ្សែកំណត់វាសនា" ដែលរួមដំណើរការជាមួយមនុស្សម្នាក់ៗលើជីវិតរស់នៅរបស់រៀងខ្លួន។ ចាប់តាំងពីសម្លេងយំដំបូងនៅពេលកើតរហូតដល់បាត់បង់ជីវិត រាល់ដំណើរការសំខាន់ៗក្នុងការស់នៅរបស់ជនរួមជាតិ Khmer ត្រូវបានសម្គាល់ និងការពារដោយខ្សែក្រហមដ៏ពិសិដ្ឋនេះឯង។

"វត្ថុការពារខ្លួន" ក្នុងដំណាក់កាលដំបូងនៃជីវិត

ដំណើរជីវិតរបស់បងប្អូនជនរួមជាតិ Khmer ចាប់ផ្តើមជាមួយនឹងខ្សែអំបោះក្រហមចាប់ខ្លួនទើបតែប្រសូត្រចេញ និងធំដឹងក្តី។ មនុស្សចាស់ៗចងដៃខ្សែអំបោះសម្រាប់ទារកទើបនឹងកើតសម្រាប់ជាវត្ថុការពារ ដើម្បីបណ្តេញវិញ្ញាណអាក្រក់ទាំងពួង និងបួងសួងសូមឱ្យទារកមានសុខភាពល្អ និងឆាប់ធំធាត់។

ជំនាញ និងភាពស្មោះត្រង់របស់អ្នកដែលធ្វើពិធីកិច្ចផ្សេងៗត្រូវបានបង្កប់ក្នុងសរសៃខ្សែអំបោះក្រហម ដោយបង្ហាញពីបំណងប្រាថ្នាសម្រាប់សុខភាព សំណាងល្អ និងសន្តិភាពសម្រាប់អ្នកទទួល។

នៅពេលដែលពួកគេធំដឹងក្តី ខ្សែអំបោះក្រហមនៅតែបន្តមានវត្តមាននៅក្នុងពិធីសំខាន់ៗរបស់ខ្លួន។ សម្រាប់យុវវ័យជាកូន ព្រឹត្តិការណ៍ដ៏ពិសិដ្ឋបំផុតគឺពិធីបំបួសនាគក្នុងព្រះពុទ្ធសាសនា។ ជាមួយផ្សែងធូបដ៏ឱឡារិកក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ឬក៏បុណ្យចូលព្រះវស្សា ខ្សែអំបោះក្រហមត្រូវបានចងដៃនាគ (អ្នកសាងផ្នួស) ជាការរំលឹកពីភាពកត្តញ្ញូ និងការបន្តរក្សាតម្លៃខាងវិញ្ញាណ ព្រមទាំងការប្រោសព្រំរបស់ព្រះសម្មាសម្ពុទ្ធសម្រាប់ការអភិវឌ្ឍចរិតលក្ខណៈផ្ទាល់ខ្លួន។

ពង្រឹងចំណងនៃក្តីស្រឡាញ់ និងភាពជាដៃគូរហូតដល់ចុងបញ្ចប់នៃជីវិត

ចាកចេញពីវត្តអារាម ត្រលប់ទៅជីវិតលោកិយវិញ ជំហានបន្ទាប់ក្នុងជីវិតគឺការកសាងសង្គមគ្រួសារ។ ក្នុងពិធីមង្គលការបែបប្រពៃណី Khmer ខ្សែអំបោះបានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបាននៃការពង្រឹងចំណងអាពាហ៍ពិពាហ៍។ កូនក្រមុំ និងកូនកំលោះ ក្នុងសម្លៀកបំពាក់ដ៏រស់រវើករបស់ខ្លួន រួមគ្នាដើម្បីឱ្យឪពុកម្តាយ និងសាច់ញាតិចងដៃដោយខ្សែអំបោះក្រហម។ នោះគឺជាសច្ចាប្រណិធាននៃភាពស្មោះត្រង់ ដោយបង្រួបបង្រួមមនុស្សចម្លែកពីរនាក់ឱ្យក្លាយជាគ្រួសារដ៏ពេញលេញ និងសុភមង្គលជាទីបំផុត។

សម្រាប់កុលបុត្រអ្នកសាងផ្នួស ឬហៅថានាគដែលត្រូវានចងដៃដោយខ្សែអំបោះ តំណាងឱ្យភាពថ្លៃថ្នូរនៃការបន្តជំនាន់ និងការអភិរក្សតម្លៃខាងវិញ្ញាណដ៏សំខាន់ក្នុងជីវិតវប្បធម៌ Khmer។

មិនត្រឹមតែអមដោយសេចក្តីរីករាយនោះទេ ខ្សែអំបោះក្រហមក៏បម្រើជាយុថ្កាខាងវិញ្ញាណក្នុងអំឡុងពេលនៃភាពទន់ខ្សោយ ឬការជួបគ្រោះអាក្រក់កើតឡើងផងដែរ។ នៅពេលកើតមានជំងឺ ឬប្រឈមមុខនឹងសំណាងអាក្រក់ផ្សេងៗ បងប្អូន Khmer ក៏ប្រារព្ធពិធីបក់ព្រលឹង (រំដោះគ្រោះ)​។ ពិធីនេះ ខ្សែអំបោះក្រហមមានតួនាទីជា "អ្នកថែរក្សាវិញ្ញាណ" ដែលភ្ជាប់រាងកាយ និងព្រលឹង ដោយអធិស្ឋានសុំការជាសះស្បើយរបស់អ្នកជំងឺ និងការរម្ងាប់វិញ្ញាណឱ្យប្រសើរឡើងវិញទៀតផង។

អស់មួយជីវិតរបស់បងប្អូនជនរួមជាតិ Khmer ខ្សែអំបោះក្រហមគឺជាសាក្សីនៃដំណើរឆាកជីវិតរបស់ខ្លួន។ វាមិនត្រឹមតែបង្កប់នូវតម្លៃស្នូល៖ សុវត្ថិភាព សុខភាពពេញបរិបូណ៌ និងសុភមង្គលប៉ុណ្ណោះទេ ថែមទាំងជា "ខ្សែអំបោះវប្បធម៌" ដ៏ពិសិដ្ឋផងដែរ ដើម្បីការថែរក្សាអត្តសញ្ញាណជនជាតិពីមួយជំនាន់ទៅមួយជំនាន់ទៀតផង៕

Đờ Ni - Danh Điệp

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក