ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:55:51

តួកំប្លែងក្នុងនាដសាស្រ្តយូកេ

នាដសាស្រ្តយូកេបានធ្វើឱ្យអ្នកទស្សនា ចាប់អារម្មណ៍ជាយូរណាស់មកហើយ តាមរយៈរឿងបុរាណដែលពោរពេញដោយមនោសញ្ចេតនា ក៏ដូចជាភាពអង់អាចក្លាហាន យ៉ាងរំជួលចិត្ត។ ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថា តួអង្គកំប្លែងគ្មានក្នុងរចនាសម្ព័ន្ធដើមនៃរឿងល្ខោនយូកេនៅសម័យបុរាណនោះឡើយ។ ការបង្ហាញខ្លួនរបស់តួអង្គនេះ គឺជាភស្តុតាងដ៏រស់រវើកនៃគំនិតរវាសរវៃ ច្នៃប្រតិដ្ឋ និងការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយការរស់នៅជាក់ស្តែងរបស់សិល្បករ Khmer ក្នុងទសវត្សរ៍ទី ៨០ នៃសតវត្សរ៍មុន។

តួអង្គកំប្លែងក្នុងនាដសាស្រ្តយូកេ Khmer Nam Bộ។

ក្នុងអំឡុងឆ្នាំដ៏លំបាកនៃទសវត្សរ៍ទី ៨០ លក្ខណៈបច្ចេកទេសលើឆាកមានការខ្វះខាត ជាពិសេសប្រព័ន្ធសំឡេង និងពន្លឺដែលតែងជួបបញ្ហា។ ពេលដែលរឿងល្ខោនកំពុងឈានដល់ចំណុចកំពូល បើអំពូលភ្លើងដាច់ ឬប្រព័ន្ធសំឡេងមានបញ្ហា នោះបុគ្គលិកបច្ចេកទេសនឹងត្រូវឡើងលើឆាកដើម្បីជួសជុលដោយចំហ ធ្វើឱ្យដាច់ចង្វាក់អារម្មណ៍របស់អ្នកទស្សនា និងបាត់ភាពថ្លៃថ្នូរតាមបែបសិល្បៈ។

យោងតាមលោក Châu Phát អ្នកស្រាវជ្រាវខាងវប្បធម៌ Khmer អតីតសមាជិកគណបក្សខេត្ត និងជាអនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Bạc Liêu (ចាស់) ឱ្យដឹងថា៖ ដើម្បីដោះស្រាយបញ្ហានេះ សិល្បករនាសម័យនោះបានបង្កើតគំនិតដ៏ក្លាហានមួយ៖ ជំនួសឱ្យឱ្យបុគ្គលិកបច្ចេកទេសឡើងលើឆាកដោយផ្ទាល់ ពួកគាត់បានបង្កើតបន្ថែមតួអង្គកំប្លែង។ ពេលមានបញ្ហាបច្ចេកទេសកើតឡើង តួអង្គកំប្លែងនឹងបង្ហាញខ្លួននៅលើឆាកដោយកាយវិការកំប្លែង និងពាក្យសម្តីកំប្លុកកំប្លែង ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទស្សនា ហើយធ្វើឱ្យបរិយាកាសកាន់តែរស់រវើក។ ពេលដែលសំឡេងសើចលាន់ឮឡើងដើម្បីកាត់បន្ថយភាពធុញថប់ក្នុងការរង់ចាំ បុគ្គលិកបច្ចេកទេសអាចដោះស្រាយបញ្ហាបានដោយស្ងាត់ស្ងៀម ដោយមិនធ្វើប៉ះពាល់ដល់បរិយាកាសសិល្បៈ។ ដូច្នេះហើយ ទើបពេលខ្លះអ្នកទស្សនាឃើញកាយវិការរបស់តួអង្គកំប្លែងហាក់ដូចជាមិនពាក់ព័ន្ធអ្វីទៅនឹងសាច់រឿងដែលកំពុងសម្តែងសោះឡើយ។

ក្នុងល្ខោនយូកេ តួអង្គកំប្លែងបានក្លាយជាព្រលឹងដែលនាំមកនូវសំណើចយ៉ាងរីករាយ បង្ហាញពីភាពស្រឡាញ់ជីវិត និងភាពសុទិដ្ឋិនិយមរបស់សិល្បករ Khmer។

គំនិតផ្តួចផ្តើមនេះមិនត្រឹមតែដោះស្រាយបញ្ហាផ្នែកខាងក្រោយឆាកបានល្អប៉ុណ្ណោះ ទេ ថែមទាំងនាំមកនូវភាពស្រស់ស្រាយដល់នាដសាស្រ្តយូកេទៀតផង។ តួអង្គកំប្លែងបានក្លាយជាស្ពានតភ្ជាប់ដ៏កំប្លុកកំប្លែង កាត់បន្ថយភាពតានតឹងក្នុងរឿងសោកនាដកម្ម និងនាំមកនូវបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលដល់អ្នកទស្សនា។ សិល្បករដែលសម្តែងជាតួអង្គកំប្លែងពេលនេះ មិនត្រឹមតែត្រូវការជំនាញសម្តែងល្អប៉ុណ្ណោះទេ ថែមទាំងមានសមត្ថភាពក្នុងការដោះស្រាយស្ថានការណ៍ភ្លាមៗចំពោះមុខគ្រប់ស្ថានភាពដែលកើតឡើងនៅលើឆាកទៀតផង។

ឆ្លងកាត់ពេលវេលា ពីដំណោះស្រាយបច្ចេកទេសគ្រាអាសន្ន តួអង្គកំប្លែងបានរក្សាទុកជាផ្លូវការ និងបានក្លាយជាផ្នែកមួយមិនអាចខ្វះបានក្នុងរឿងល្ខោនយូកេរហូតមកដល់សព្វថ្ងៃ។ តួអង្គនេះបានបញ្ជាក់ពីកម្លាំងជីវិតដ៏រឹងមាំ ដោយក្លាយជាព្រលឹងនាំមកនូវសំណើចយ៉ាងរីករាយ បង្ហាញពីភាពស្រឡាញ់ជីវិត និងភាពសុទិដ្ឋិនិយមរបស់សិល្បករ Khmer។ រឿងរ៉ាវអំពីតួអង្គកំប្លែងគឺជាភស្តុតាងដ៏រស់រវើកបង្ហាញថាសិល្បៈពិតប្រាកដមិនដែលបែកចេញពីដង្ហើមនៃជីវិតឡើយកន្លែងដែល លំបាកជាក់ស្តែងក៏អាចក្លាយជាចំណែកសិល្បៈដ៏មានលក្ខណៈមនុស្សជាតិ៕

Đờ Ni - Danh Điệp

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក