ទូរស័ព្: 0274 383 347
ពុធ, 9-9-26 08:29:17

នំបញ្ចុកខ្ទិះដូង ម្ហូប Khmer ដ៏ពិសេសមួយមុខ

និយាយអំពីម្ហូប Khmer Nam Bộ ក្រៅពីសម្លទឹកនំបញ្ចុក ឬម្ហូបដែលធ្វើឡើងដោយមាំប្រហុក នំបញ្ចុកខ្ទិះដូង មិនអាចមើលរំលងបាននោះទេ។ ម្ហូបសាមញ្ញ ប៉ុន្តែមានសារៈសំខាន់ខាងវប្បធម៌នេះលេចឡើងនៅក្នុងតំបន់ជាច្រើននៅតំបន់ Nam Bộ ជាទីតាំងដែលប្រជាជន Khmer រស់នៅច្រើនកុះករ ជាពិសេសនៅ An Giang ជាតំបន់ដែលនំបញ្ចុកខ្ទិះដូងក្លាយជារសជាតិពិសេសមួយដែលភ្ញៀវទេសចរជាច្រើនចង់ភ្លក់។

ពណ៌លឿងរលោងគួរឱ្យចាប់អារម្មណ៍សម្រាប់ទឹកនំបញ្ចុកខ្ទិះដូង។

ដែលហាវថា "នំបញ្ចុកខ្ទិះដូង" គឺមានប្រភពដើមមកពីបងប្អូន Khmer ដោយសំដៅទៅលើម្ហូបដែលរៀបចំជាមួយខ្ទីះដូង។ ផ្តើមពីជីវិតរស់នៅប្រចាំថ្ងៃរបស់បងប្អូនជនរួមជាតិ Khmer ម្ហូបនេះបានរីករាលដាលបន្តិចម្តងៗ ហើយបានក្លាយជាលក្ខណៈពិសេសតែមួយគត់នៃវប្បធម៌ខាងមុខម្ហូបប្រចាំតំបន់ណាមបូ។

ចំណុចលេចធ្លោនៃនំបញ្ចុកខ្ទិះដូង គឺផ្តោតលើទឹកប្រហុកដែលមានរសជាតិប្លែក។ ពោលគឺមិនប្រើទឹកស៊ុបដែលសម្អិនពីឆ្អឹងនោះទេ ទឹកសម្លនេះត្រូវបានផលិតចេញពីត្រីផ្សំជាមួយខ្ទះដូងដូង បង្កើតបានជារសជាតិផ្អែមឆ្ងាញ់ និងក្រអូប។ ត្រីផ្ទុក ឬត្រីសមុទ្រប្រភេទផ្សេងទៀតត្រូវបានស្ងោរ ភ្លេះយកសាច់កិនឱ្យហ្មដ បន្ទាប់មកចៀនជាមួយស្លឹកគ្រៃ រមៀត ខ្ទឹមស និងគ្រឿងទេសផ្សេងទៀតដើម្បីបង្កើតបានជាពណ៌លឿងរលោងគួរឱ្យចាប់អារម្មណ៌ និងក្លិនក្រអូបដ៏ទាក់ទាញ។

បបោយសម្រាប់នំបញ្ចុកនេះរួមមាន៖ សណ្តែកសណ្តុះ ត្រសក់ ជីក្រអូប និងល្ហុងហាន់ជាសសៃតូចៗ។

នំបញ្ចុកខ្ទិះដូង ត្រូវបានចាត់ទុកជាម្ហូបមួយប្រភេទក្នុងចំណោមម្ហូបដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជន Khmer និងប្រជាជនដទៃទៀតក្នុងតំបន់។ នំបញ្ចុកខ្ទិះដូង មួយចានគ្រប់គ្រាន់ ជាធម្មតារួមមានបន្លែ សណ្តែកសណ្តុះ ត្រសក់ ជីក្រអូប និងសាច់ល្ហុងហាន់ជាសសៃ។ ពេលដែលភ្លក់រសជាតិ អ្នកនឹងទទួលបានការលាយបញ្ចូលគ្នាយ៉ាងម្លាន់នៃទឹកខ្ទិះដូង ភាពផ្អែមដោយសាច់ត្រី ក្លិនក្រអូបនៃស្លឹកគ្រៃ និងរមៀត ព្រមទាំងភាពត្រជាក់ស្រស់ស្រាយនៃបន្លែជាច្រើនប្រភេទផងដែរ។

មិនត្រឹមជាមុខម្ហូបធម្មតានោះទេ នំបញ្ចុកខ្ទិះដូងបានឆ្លុះបញ្ចាំងពីជីវភាពវប្បធម៌ និងបទពិសោធខាងមុខម្ហូបដ៏យូរអង្វែងរបស់ជនរួមជាតិ Khmer Nam Bộ។ យោងតាមសម័យកាលមុខម្ហូបនេះត្រូវបានរក្សា និងបន្តជាផ្នែកមួយនៃការចងចាំរបស់ភូមិភាគ បង្កើនអត្តសញ្ញាណវប្បធម៌ខាងការធ្វើម្ហូបនៃតំបន់ណាមបូទៀតផង។

នំបញ្ចុកមួយចានគោមដែលមានភាពទាក់ទាញដោយច្រើនរសជាតិប្លែកៗ។

សព្វថ្ងៃនេះ រួមជាមួយនឹងម្ហូប Khmer ល្បីៗផ្សេងទៀត នំបញ្ចុកខ្ទិះដូង បានក្លាយជាចំណុចលេចធ្លោដ៏ទាក់ទាញសម្រាប់អ្នកទេសចរដែលមកទស្សនាខេត្ត An Giang និងតំបន់ Nam Bộ ព្រមទាំងបង្ហាញពីតម្លៃវប្បធម៌តែមួយគត់របស់សហគមន៍ Khmer Nam Bộ ដល់ភ្ញៀវទេសចរណ៍ជិតឆ្ងាយទាំងឡាយផងដែរ៕

Danh Nguyên

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក