ទូរស័ព្: 0274 383 347
ពុធ, 9-9-26 08:29:15

និមិត្តរូបនៃទេពប្រណមក្នុងស្ថាបត្យកម្មវត្ត Khmer

នៅតំបន់វាលរាបទន្លេគឺវឡុង វត្តអារាមនៃព្រះពុទ្ធសាសនាថេរវាទ Khmer មិនត្រឹមតែជាមជ្ឈមណ្ឌលសម្រាប់សកម្មភាពខាងវិញ្ញាណប៉ុណ្ណោះទេ ថែមទាំងរក្សានូវតម្លៃស្ថាបត្យកម្មដ៏ពិសេសមួយផងដែរ។ រូបចម្លាក់ទេពប្រណម ដែលដៃទាំងទ្វេលើកប្រណមសំពះគោរពនៅតាមមុខខ្លោងទ្វារវត្ត តំណាងឱ្យស្មារតីនៃការការពារព្រះធម៌ និងចរិយាមារយាទរបស់ប្រជាជន Khmer ផងដែរ។

បណ្តារូបសំណាកទេពប្រណមនៅតាមវត្តអារាម Khmer។

យោងតាមទស្សនៈនៃព្រះពុទ្ធសាសនា នេះគឺជាទេវតាដែលរស់នៅលើឋានសួគ៌។ ទោះជាយ៉ាងណាក៏ដោយ ពួកគេចុះមកឋានមនុស្សដោយស្ម័គ្រចិត្តដើម្បីការពាររតនៈទាំង ៣ និងស្វាគមន៍អ្នកពុទ្ធបរិស័ទទាំងឡាយទៀតផង។ តាមរយៈស្នាដៃដ៏ប៉ិនប្រសប់របស់សិប្បករ ទេពប្រណមមើលទៅស្រស់ស្អាតមិនគួរឱ្យជឿជាមួយនឹងសម្លៀកបំពាក់ប្រពៃណីដែលតុបតែងដោយគ្រឿងអលង្ការដ៏ល្អប្រណិត ទឹកមុខតែងបញ្ចេញនូវក្តីមេត្តាករុណា សន្តិភាព និងភាពជាអមតៈជាមួយគ្រប់វេលាកាល។

រូបចម្លាក់ទេពប្រណមឈើដ៏មានតម្លៃនៅតាមទ្វារបង្អួចនៃព្រះវិហារ បង្កើតចំណាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់ខាងស្ថាបត្យកម្ម Khmer។

រូបសំណាកទេពប្រណមតែងត្រូវបានដាក់នៅទីតាំងដ៏ឧត្តុង្គឧត្តម ដោយមានតួនាទីជាអ្នករង់ចាំស្វាគមន៍ និងការពារជានិច្ច។ ចាប់ពីច្រកចូល រូបសំណាកទេពប្រណមដ៏អស្ចារ្យដែលតម្រង់ជួរទាំងសង្ខាងផ្លូវឈរស្វាគមន៍ភ្ញៀវជិតឆ្ងាយគ្រប់ទិសទី។ នៅក្នុងព្រះវិហារ រូបចម្លាក់ទេពប្រណមតែងត្រូវបានគេចម្លាក់យ៉ាងល្អប្រណិតនៅលើទ្វារបង្អួច។ នៅកន្លែងដ៏ពិសិដ្ឋបំផុត រូបសំណាកទេពប្រណមទាំងពីរអង្គារត្រូវបានដាក់ស៊ីម៉េទ្រីនៅសង្ខាងនៃអាសនៈព្រះពុទ្ធ ដោយលុតជង្គង់គោរពសំពះ នេះជានិមិត្តរូបនៃការគោរពយ៉ាងដាច់ទៅលើអារិយបុគ្គលដែលបានត្រាស់ដឹង។

ឆ្លងកាត់ស្នាដៃដ៏ប៉ិនប្រសព្វរបស់សិប្បករ Khmer រូបសំណាកទេពប្រណមតែងបញ្ចេញសម្រស់យ់ាងស្រស់ស្អាតជាមួយសំលៀកបំពាក់ប្រពៃណីដ៏ល្អប្រណិត និងព័ណ៌ភ្លឺចិញ្ចាច។

ឆ្លងកាត់ជាច្រើនសតវត្ស ទេពប្រណមនៅតែមានវត្តមានតាមច្រកទ្វារចេញចូលនៃព្រះវិហារ ទាំងនេះបានបង្ហាញពីសុច្ឆន្ទៈ និងការគោរពបូជា។ រូបភាពនេះមិនត្រឹមតែជាលក្ខណៈដ៏ពិសេសខាងវិស័យសិល្បៈប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបង្កើតជាអត្តសញ្ញាណវប្បធម៌ខ្មែរសម្រាប់ក្នុងលំហូរនៃព្រះពុទ្ធសាសនា Việt Nam ផងដែរ៕

Đờ Ni - Danh Điệp

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក