ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 20:23:10

ពិធីបុណ្យចម្រើនព្រះជន្មរបស់ជនជាតិ Hoa

សម្រាប់សហគមន៍ Hoa ការប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មគឺជាប្រពៃណីដ៏យូរអង្វែងមួយដែលមានដើមកំណើតមកពីគំនិតផ្តួចផ្តើមនៃសាសនាខុងជឺ ដោយសង្កត់ធ្ងន់លើស្មារតីនៃ "ភាពស្មោះត្រង់ និងការគោរពប្រតិបត្តិចំពោះកូនៗមកលើឪពុកម្តាយ និងអ្នកមានគុណ"។ នេះមិនត្រឹមតែជាលក្ខណៈដ៏ស្រស់ស្អាតនៃជីវិតរស់នៅប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសសម្រាប់កូនចៅគ្រប់គ្នាសម្តែងនូវការគោរពដឹងគុណ និងបំពេញកាតព្វកិច្ចគោរពប្រតិបត្តិចំពោះឪពុកម្តាយរបស់ខ្លួនផងដែរ។

ពិធីបញ្ចុកបបរដល់អ្នកមានគុណ ជាលក្ខណៈដ៏ល្អមួយនៃការតយបស្នគុណរបស់កូនចៅដល់លោកឪពុកម្តាយក្នុងថ្ងៃបុណ្យចម្រើនព្រះជន្ម។

យោងតាមប្រពៃណី Hoa នៅពេលដែលឪពុកម្តាយឈានដល់វ័យ ៦០ ឆ្នាំ កូនចៅរបស់ពួកគេនឹងប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ដើម្បីសម្តែងពីភាពកត្តញ្ញូរបស់ខ្លួន។ ពិធីនេះជាធម្មតាធ្វើឡើងនៅថ្ងៃកំណើតតាមច័ន្ទគតិរបស់ពួកគេ។ ប្រសិនបើឪពុកម្តាយមិនចាំថ្ងៃកំណើតរបស់ពួកនោះទេ កូនចៅនឹងជ្រើសរើសថ្ងៃដំបូងនៃឆ្នាំថ្មីតាមច័ន្ទគតិ ដែលជាថ្ងៃកំណើតរបស់តាកំប៉ោង (ទេវតាប៊ូដាយ) ដោយមានបំណងចង់ឱ្យឪពុកម្តាយរបស់ពួកគេមានអាយុយ៉ឺនយូរ មានសុខភាពពេញបរិបូរ សុភមង្គល និងវិបុលភាពជានិច្ច។

បុណ្យចម្រើនព្រះជន្មរបស់ជនជាតិ Hoa តែងត្រូវបានចាត់តាំងឡើងយ៉ាងឱឡារឹក ដោយមានច្រើនគ្រឿងសក្ការៈដែបង្គាប់ដោយអត្ថន័យខ្លឹមសារទៀតផង។ កូនចៅបាននាំគ្នារៀបចំមើម ខ្ញីដែលតុបតែងដោយសរសៃមី រូបសត្វក្រៀល និងស្លឹកស្រល់ ដើម្បីតំណាងឱ្យពរជ័យដ៏ខ្ពង់ខ្ពស់ដូចភ្នំ រស់នៅជាម្លប់ដល់កូនចៅទាំងឡាយ។ លើសពីនេះ បណ្តាគ្រឿងសក្ការៈដែលចាំបាច់ត្រូវតែមានក្នុងពិធីនេះ រួមមាន៖ នាំដែលត្រូវបានរចនាជាចេតិយ មានទាំងផ្លែឈើអមតៈ ស៊ុតមាន់ជ្រលក់ពណ៌ក្រហម និងសសៃមីដែលតំណាងឱ្យអាយុវែងយ៉ឺនយូរ។

គ្រឿងរណ្តាប់ដ៏ស្រស់ស្អាតក្នុងថ្ងៃបុណ្យចម្រើនព្រះជន្មរបស់ជនជាតិ Hoa។

ពិធីបុណ្យចម្រើនព្រះជន្មក៏ត្រូវបានចាត់តាំងយ៉ាងអធឹកអធមណាស់ដែរ មុនថ្ងៃប្រព្រឹត្តិឡើងនៃពិធីនេះ​ សម្រាប់គ្រួសារដែលមានមានជីវផាពធូរធាគេក៏បានអញ្ជើញក្រុមល្ខោនមកសម្តែង និងរៀបចំពិធីជប់លៀងដើម្បីកំដរភ្ញៀវជិតខាង និងសាច់ញាតិរបស់ខ្លួន។ សម្រាប់ភ្ញៀវដែលមកចូលរួម ក្រៅពីជូនអាំងប៉ៅក្រហម នឹងផ្តល់អំណោយ ៣ មុខដល់ម្ចាស់ផ្ទះដែលរុំដោយក្រដាសក្រហម៖ ស៊ុតមាន់ សាច់ជ្រូក និងមីសសៃ តំណាងឱ្យភាពពេញលេញ បរិបូរណ៍ និងអាយុយ៉ឹនយូរផងដែរ។

នៅថ្ងៃសំខាន់នៃពិធីនេះ ផ្ទះត្រូវបានតុបតែងលម្អដោយពណ៌ក្រហមភ្លឺថ្លា។ ឪពុកម្តាយស្លៀកអាវផាយដែលប៉ាក់ជាមួយតួអក្សរសំណាងល្អ ឬ អាយុវែង ហើយអង្គុយក្នុងទីតាំងដែលលេចធ្លោបំផុតដើម្បីទទួលពរជ័យ និងទទួលគ្រឿងបរិភាគដ៏ផ្អែមឆ្ងាញ់បំផុតពីកូនចៅរបស់ខ្លួន។ បន្ទាប់មក ឪពុកម្តាយនឹងផ្តល់អាំងប៉ៅក្រហម ឬនំពរជ័យដល់កូនចៅ ហើយគ្រួសារទាំងមូលនឹងច្រៀងចម្រៀងប្រសិទ្ធពរក្នុងបរិយាកាសរីករាយ និងសុខដុមរមនាទៀតផង។

យោងតាមប្រពៃណី ជនជាតិ Hoa ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មជាមួយរយៈពេលចន្លោះពីគ្នាត្រឹម ១០ ឆ្នាំម្តងប៉ុណ្ណោះ នៅពេលឈានចូលវ័យ ៦០, ៧០ ឬ ៨០ ឆ្នាំ។ ដោយឡែកសម្រាប់ឆ្នាំដែលនៅសល់ ថ្ងៃកំណើតត្រូវបានប្រារព្ធឡើងនៅក្នុងសង្គមគ្រួសារ។ នេះគឺជាទំនៀមទម្លាប់ដ៏ល្អប្រពៃ និងពោរពេញដោយមនុស្សធម៌ដែលជួយថែរក្សា អភិរក្ស និងបន្តលើកកម្ពស់ភាពជាកត្តញ្ញូក្នុងសហគមន៍៕

Lâm Hỷ

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក