ទូរស័ព្: 0274 383 347
ពុធ, 9-9-26 08:29:18

ស្គរឆៃយុំា

ចង្វាក់នៃបេតិកភណ្ឌវប្បធម៌ Khmer

ក្នុងឃ្លាំងនៃសិល្បៈប្រជាប្រិយ Khmer Nam Bộ របាំស្គរឆៃយុំាគឺជាទម្រង់សិល្បៈសម្តែងដ៏ពិសេសមួយ ដែលរួមបញ្ចូលគ្នាយ៉ាងរលូនរវាងតន្ត្រី របាំ និងស្មារតីខាងក្បាច់គុន។ ជាមួយនឹងសំឡេងដ៏រស់រវើក និងចលនាដ៏ខ្លាំងក្លា ភ្លេងឆៃយុំាមិនត្រឹមតែរួមចំណែកដល់បរិយាកាសរស់រវើកនៃពិធីបុណ្យប្រពៃណីប៉ុណ្ណោះទេ ថែមទាំងតំណាងឱ្យកម្លាំងសាមគ្គី និងអត្តសញ្ញាណវប្បធម៌ Khmer ទៀតផង។

សិល្បៈរបាំឆៃយុំារបស់ Khmer ក៏ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ដាក់បញ្ចូលជាបេតិកភណ្ឌអរូបីជាតិផងដែរ។

ឆៃយុំាជាទម្រង់សិល្បៈតន្រ្តីបុរាណ Khmer Nam Bộ មួយប្រភេទដែលតែងមានវត្តមានក្នុងបណ្តាពិធីបុណ្យទានប្រពៃណី។ ទម្រង់សិល្បៈនេះមានប្រវត្តិដ៏យូរអង្វែងនៃការតភ្ជាប់ជាមួយនឹងជីវិតវប្បធម៌ និងសាសនារបស់បងប្អូនជនរួមជាតិ Khmer ហើយជារឿយៗត្រូវបានសម្តែងក្នុងពិធីបុណ្យធំៗប្រចាំឆ្នាំដូចជា ចូលឆ្នាំថ្មី ភ្ជុំបិណ្ឌ សែនដូនតា និងបុណ្យកឋិនទាន អកអំបុកសំពះព្រះខែជាដើម។

ចំណុចលេចធ្លោរបស់តន្ត្រីឆាៃយុំា គឺការរួមបញ្ចូលគ្នាយ៉ាងរលូននៃបច្ចេកទេសស្គរ និងចលនាក្បាច់គុន។ អ្នកសំដែងមិនត្រឹមតែប្រើដៃរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងប្រើកែងដៃ ជង្គង់ កែងជើង ស្មា និងសូម្បីតែថ្ងាសក៏មានភាពបត់បែនផងដែរដើម្បីបង្កើតជាចង្វាក់ដ៏សម្បូរបែប។ ការបង្វិលខ្លួន លោត និងត្រឡប់ខ្លួនយ៉ាងម៉ឺងម៉ាត់ ខណៈពេលដែលស្គរត្រូវបានពាក់ព្យួរនៅពីមុខក្បាលពោះ បង្កើតការសម្តែងដ៏ទាក់ទាញមួយផងដែរ។ នៅពេលដែលសម្លេងស្គរលាយឡំជាមួយស្នូរទះដៃ ជួនកាលយឺត និងជួនកាលលឿន លំហទាំងមូលហាក់ដូចជាផ្ទុះឡើងដោយថាមពលនៃទឹកចិត្តក្លាហានយ៉ាងរឹងមាំ ដែលឆ្លុះបញ្ចាំងពីភាពធន់ និងការផ្សារភ្ជាប់របស់សហគមន៍។

ការសម្តែងរបាំស្គរឆៃយុំាប្រជាប្រិយ Khmer។

ជាមួយនឹងតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ និងសិល្បៈ របាំស្គរឆៃយុំាត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។ នេះគឺជាការទទួលស្គាល់ទម្រង់សិល្បៈប្រជាប្រិយដ៏ឆ្នើមមួយ និងរួមចំណែកដល់ការបង្កើនចំណេះដឹងអំពីការអភិរក្ស និងផ្សព្វផ្សាយពីតម្លៃរបស់វាផងដែរ។

ក្រុមរបាំឆៃយុំារបស់បងប្អូនខ្មែរតែងមានវត្តមានក្នុងបណ្តាពិធីបុណ្យទានប្រពៃណី ជាពិសេសបុណ្យកឋិនទាន។

សព្វថ្ងៃនេះ តន្ត្រីឆៃយុំាមិនត្រឹមតែមានវត្តមាននៅក្នុងពិធីបុណ្យប្រពៃណី ឬក៏នៅតាមវត្តអាមរាម Khmer ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវបានបង្ហាញក្នុងព្រឹត្តិការណ៍វប្បធម៌ និងទេសចរណ៍ជាច្រើនទាំងក្នុងប្រទេស និងអន្តរជាតិផងដែរ។ ជាមួយគ្នានេះ ថ្នាក់រៀនដើម្បីបង្រៀនយុវជនជំនាន់ក្រោយកំពុងត្រូវបានថែរក្សា អភិរក្ស និងផ្សព្វផ្សាយតម្លៃនៃទម្រង់សិល្បៈដ៏ពិសេសនេះទៀតផង។ ចង្វាក់នីមួយៗរបស់ស្គរឆៃយុំា មិនត្រឹមតែបង្ហាញពីស្មារតីនៃពិធីបុណ្យប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីចង្វាក់ដ៏យូរអង្វែងនៃអត្តសញ្ញាណវប្បធម៌ Khmer Nam Bộ ដែលត្រូវបានថែរក្សា និងបន្តពីមួយជំនាន់ទៅមួយជំនាន់ទៀតផង៕

Danh Nguyên -​ Danh Điệp

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក