ទូរស័ព្: 0274 383 347
ពុធ, 9-9-26 08:29:18

លំនឹងទំនុកចិត្ត ខិតខំអស់ពីសមត្ថភាពបន្ទាប់ពីការរៀបចំភូមិ អនុសង្កាត់ឡើងវិញ

បន្ទាប់ពីការរៀបចំឡើងវិញ និងការបង្រួបបង្រួមភូមិ និងអនុសង្កាត់ស្របតាមគោលនយោបាយនៃការធ្វើឱ្យបរិធានរដ្ឋបាលមានភាពប្រសើរឡើង បណ្តាភូមិភាគជាដែលមានជនរួមជាតិ Cà Mau រស់នៅច្រើនទូទាំងខេត្ត Cà Mau មានរដ្ឋបាលធំទូលាយជាង ហើយចំនួនប្រជាជន និងតម្រូវការខាងកាងារក៏ច្រើនជាងមុន។ ក្នុងបរិបទនេះ កងជួរកម្មាភិបាលបក្ខជនជាជនជាតិ Khmer នៅតែបន្តដើរតួនាទីនយោបាយស្នូលនៅតាមមូលដ្ឋាន ក្លាយជាស្ពានតភ្ជាប់ដ៏សំខាន់រវាងគណៈកម្មាធិការបក្ស រដ្ឋអណាចភូមិភាគ និងប្រជាជន ពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ និងបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍភូមិភាគផងដែរ។

បន្ទាប់ពីការរៀបចំភូមិឡើងវិញលើភូមិសាស្ត្រឃុំ Đất Mới មានកម្មាភិបាល Khmer ជាច្រើនរូបត្រូវបានចាត់ចែងការងារសំខាន់ៗនៅភូមិភាគផងដែរ។

សម្រាប់បក្ខជន Khmer ក្រៅពីភារកិច្ចរួម ពួកគេក៏ដើរតួនាទីក្នុងការផ្សព្វផ្សាយគោលនយោបាយ និងគោលការណ៍ណែនាំដោយប្រើភាសា ទំនៀមទម្លាប់ និងរបៀបងាយស្រួលទាក់ទងរបស់ខ្លួនជាមួយបងប្អូនជនរួមជាតិទៀតផង។ អាស្រ័យការយល់ដឹងបានច្បាស់អំពីវប្បធម៌ ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់បងប្អូនប្រជាជនជួយឱ្យគោលនយោបាយត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស។ មានបក្ខជនជាច្រើនតែងចុះទៅតាមគ្រួសារនីមួយៗដើម្បីពន្យល់ពីការផ្លាស់ប្តូរព្រំដែនរដ្ឋបាល ណែនាំប្រជាជនតាមរយៈនីតិវិធីរដ្ឋបាល ស្តាប់មតិយោបល់ និងសេចក្តីប្រាថ្នារបស់ប្រជាជន ដើម្បីរាយការណ៍ភ្លាមៗទៅកាន់គណៈកម្មាធិការបក្ស និងរដ្ឋអំណាច។

លោកNguyễn Hoàng Nghĩa បក្ខជននៃសាខាបក្សភូមិ Nà Chim ឃុំ Đất Mới បានចែករំលែកថា៖ «ទោះបីជាខ្ញុំបានចូលនិវត្តន៍ក៏ដោយ ខ្ញុំនៅតែគាំទ្រ និងជួយបក្ខជនវ័យក្មេង និងកម្មាភិបាលទាំងឡាយដែលទទួលបន្ទុកតំបន់នេះ ក្នុងការចលនា និងផ្សព្វផ្សាយគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់រដ្ឋដល់ប្រជាជន។ យើងត្រូវមានកាតព្វកិច្ចបញ្ជូនបទពិសោធន៍របស់ខ្លួនទៅកាន់យុវជនជំនាន់ក្រោយ ដើម្បីសហគមន៍ Khmer តែងតែមានជំនាន់បន្តវេននៅក្នុងជួរបក្ស និងរដ្ឋ រួមចំណែកកសាងមាតុភូមិដ៏សម្បូររុងរឿង និងស្រស់រីកចម្រើនឆ្ពោះទៅមុខ»។

បន្ទាប់ពីបណ្តាភូមិទាំងឡាយត្រូវបានបញ្ចូលគ្នា បន្ទុកការងារនៅកម្រិតមូលដ្ឋានក៏កើនឡើងគួរឱ្យកត់សម្គាល់។ យ៉ាងណាក៏ដោយ បក្ខជន Khmer ជាច្រើនរូបតែងម្ចាស់ការរៀបចំពេលវេលារបស់ខ្លួន និងចូលរួមយ៉ាងសកម្មក្នុងការចលនារបស់ភូមិភាគ មានដូចជា៖ កសាងជនបទថ្មី ការពារបរិស្ថាន រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ និងចលនាប្រជាជនឱ្យប្តូរវិធីសាស្រ្តក្នុងការផលិត និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារជាដើម។

បក្ខជនជាច្រើនរូបថែមទាំងឈានមុខក្នុងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចូលក្នុងការលិត ព្រមទាំងអភិវឌ្ឍទម្រង់សេដ្ឋកិច្ចដែលសមស្របទៅនឹងលក្ខណៈរបស់ភូមិភាគទៀតផង។ ផ្តើមពីនោះ ក៏បង្កើតបានជាកម្លាំងសាយភាយដើម្បីមាមីងបងប្អូនរៀនសូត្រ និងធ្វើតាម។ នៅតាមបណ្តាតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើន រូបភាពបក្ខជនដែលតែងបង្កភាពស្និទ្ធស្នាលជាមួយប្រជាជន និយាយគូរនឹងធ្វើក៏បានរួមចំណែកពង្រឹងទំនុកចិត្តរបសបងប្អូនប្រជាជនចំពោះអង្គការបក្ស ជាពិសេសក្នុងដំណាក់កាលផ្លាស់ប្តូរទម្រង់គ្របគ្រងអង្គការមូលដ្ឋាន។

លោកស្រី អនុប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា បានអញ្ជើញមកសួរសុខទុក្ខ ជូនអំណោយកម្មាភិបាល Khmer និងអតីតកម្មាភិបាលខេត្ត Cà Mau។

លោក Thạch Dương លេខាសាខាបក្សភូមិ Vĩnh Mẫu ឃុំ VĨnh Hậu បានចែករំលែកថា៖ «គោលនយោបាយរបស់បក្ស និងរដ្ឋគឺរក្សាទុកមកវិញនូវបក្ខជនទាំងឡាយដែលមានបទពិសោធ ជាពិសេសចំពោះភូមិដែលមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ នេះជាប្រការមួយដ៏គួរឱ្យរីករាយ និងមោទនភាពខ្លាំងណាស់ដែរដើម្បីជាការលើកទឹកចិត្តដល់ស្មារតីបងប្អូនជនរួមជាតិខ្មែរ។ ដូច្នេះ យើងត្រូវតែខិតខំឱ្យអស់ពីសមត្ថភាពដើសម្រេចភារកិច្ចរបស់ខ្លួន និងធ្វើការរួមគ្នាដើម្បីរួមដៃគ្នាកសាងមាតុភូមិ។ ដោយមានអត្ថប្រយោជន៍នៃការស្ទាត់ជំនាញខាងភាសា ទំនៀមទម្លាប់ និងជីវិតវប្បធម៌របស់បងប្អូនជនរួមជាតិ បណ្តាបក្ខជន Khmer ទាំងឡាយក៏បានផ្សព្វផ្សាយ និងពន្យល់ដល់ប្រជាជនយ៉ាងសកម្មអំពីអត្ថន័យនៃការរៀបចំអង្គភាពរដ្ឋបាលឡើងវិញ។ ផ្តើមពីនោះ ក៏បង្កើតការឯកភាពគ្នាទាំងស្រុង និងកាត់បន្ថយការព្រួយបារម្ភនៅក្នុងដំណាក់កាលអនុវត្តដំបូងផងដែរ»។

ជាមួយស្មារតីទទួលខុសត្រូវ ការលះបង់ និងជំនឿដ៏មុតមាំលើការដឹកនាំរបស់បក្ស កងជួរបក្ខជន Khmer ខេត្ត Cà Mau កំពុងបន្តដើរតួនាទីជាអ្នកជំហរមុខ និងជាគំរូក្នុងការរួមដំណើរជាមួយបងប្អូនប្រជាជនក្នុងការជំនះលំបាកនៃជំហានដំបូងបន្ទាប់ពីការរួមបញ្ចូលគ្នារវាងភូមិ និងអនុសង្កាត់ រួមចំណែកកសាងមាតុភូមិឱ្យកាន់តែមានការអភិវឌ្ឍ និងសម្បូររុងរឿង សុខក្សេមក្សាន្ត និងសុភមង្គល៕

Lam Khánh

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក