ទូរស័ព្: 0274 383 347
ពុធ, 9-9-26 08:29:14

អស្ចារ្យនៃទំនៀមរៀបអាពាហ៍ពិពាហ៍របស់ជនជាតិ Hoa

ជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ពិធីមង្គលការរបស់សហគមន៍ Hoa នៅ Cà Mau ថ្វីត្បិតតែមានភាពសាមញ្ញជាងសម្រាប់ជីវិតសម័យទំនើបសព្វថ្ងៃក៏ដោយ ក៏នៅតែរក្សាបានទំនៀមទម្លាប់ប្រពៃណីដ៏អស្ចារ្យជាច្រើនផងដែរ។

ពិធីកូនក្រមុំ និងកូនកម្លោះរួមគ្នាញាំនំគង្គុញអណ្តែតមុនពេលផ្សំដំណេក ដោយក្តីប្រាថ្នាអាពាហ៍ពិពាហ៍នឹងពេញដោយក្តីសុភមង្គល ព្រមទាំងឆាប់កើតបានកូនដំបូងជាទីស្រឡាញ់របស់ខ្លួន។

ប្រសិនបើកាលពីបុរាណ ពិធីមង្គលការរបស់ជនជាតិ Hoa មាន ៦ ពិធីសំខាន់ៗ​ដូចជា៖ ពិធី ភ្ជាប់ពាក្យ ពិធីសាកសួរឈ្មោះកូនក្រមុំ ពិធីស្តីដណ្តឹង ពិធីបង្ហាញអំណោយ ពិធីស្នើសុំថ្ងៃរៀបមង្គលការ និងការស្វាគមន៍កូនក្រមុំ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ មាននូវសល់ត្រឹមតែ ៣ ពិធីប៉ុណ្ណោះដែលត្រូវបានរក្សារហូតដលើសព្វថ្ងៃ គឺពិធីជួបជាមួយក្រុមគ្រួសារកូនក្រមុំ ពិធីភ្ជាប់ពាក្យ និងពិធីរៀបមង្គលការ។ ទោះបីជាពិធីទាំងនោះត្រូវបានប្រារព្ធឡើងដោយសាមញ្ញក៏ដោយ ក៏របស់របរ និងទំនៀមទម្លាប់ប្រពៃណីនៅតែត្រូវបានរក្សាយ៉ាងល្អក្នុងសហគមន៍ Hoa ផងដែរ។

ក្រៅពីតែ ស្រា និងស្លាម្លូប ពិធីដ៏សំខាន់មួយទៀតគឺនំអាពាហ៍ពិពាហ៍ ដែលត្រូវបានគេស្គាល់ផងដែរថាជា "ពរជ័យទាំងប្រាំប្រការ" ដែលគ្រួសារខាងកូនកម្លោះនាំយកមកជូនគ្រួសារកូនក្រមុំក្នុងកន្ត្រកឫស្សីធំៗ។ ជាមួយ ៥ ប្រភេទនំ និងស្ករគ្រាប់ រួមមាន៖ ស្ករគ្រាប់សណ្តែកដី ស្ករគ្រាប់ល្ងខ្មៅ ម្សៅអង្ករស នំព្រះខែ និងនំគ្រាប់ល្ង។

ចំពោះជនជាតិ Hoa នំទាំង ៥ ប្រភេទនេះតំណាងឱ្យ "ពរជ័យទាំងប្រាំប្រការ" ហើយក៏បានក្លាយជាអំណោយអបអរសាទរក្នុងសង្គមគ្រួសារ។ បន្ទាប់ពីពិធីភ្ជាប់ពាក្យរួច ក្រុមគ្រួសារកូនក្រមុំនឹងផ្តល់នំដល់សាច់ញាតិទាំងសងខាងនៃគ្រួសារជាអំណោយ ដើម្បីឱ្យសាច់ញាតិវង្សត្រកូលដឹងពីពិធីដ៏សំខាសន់នេះ ព្រមទាំងលើកទឹកចិត្តពួកគេឱ្យចូលរួមពិធីមង្គលការ។

កូនក្រមុំ និងកូនកម្លោះអាពាហ៍ពិពាហ៍

លើសពីនេះ ប្រសិនបើក្រុមពិធីស្តីដណ្តឹង គ្រួសារខាងកូនកម្លោះយកគ្រឿងរណ្តាប់មក គឺត្រូវជាភ្លូវជ្រូកឆៅ ចំណែកដល់ថ្ងៃមង្គលការ​នឹងត្រូវយកភ្លូវជ្រូក រួមទាំងកន្ទុយផងដែរ​ទាំងនេះតំណាងឱ្យភាពពេញលេញ និងភាពសុខដុមរមនារវាងគូស្វាមីភរិយា និងសាច់ញាតិគ្រួសារ។

នៅក្នុងស្ពកផ្លែឈើដែលយកមកឱ្យក្រុមគ្រួសារកូនក្រមុំ ចាំបាច់ត្រូវតែមានស្ពកផ្លែក្រូច ឬក្រូចឃ្វិច នេះតំណាងឱ្យសំណាងល្អ និងវិបុលភាពផងដែរ។ ចំនួនផ្លែឈើត្រូវតែចំនួនលេខស្មើគ្នា ដែលមានន័យថាមួយគូ ឬពីរគូ។

ជាពិសេស បន្ទប់សម្រាប់ផ្សំដំណេក ធម្មតាត្រូវបានតុបតែងជាពណ៌ក្រហម ជាមួយនឹងគូដែលតំណាងឱ្យការរួបរួមគ្នាដ៏សុខដុមរមនាទៀតផង។ មុនពេលផ្សំដំណេក កូនក្រមុំ និងកូនកម្លោះត្រូវញាំបាយដំណើបរួមគ្នា នេះបង្ហាញពីបំណងប្រាថ្នារបស់ពួកគេសម្រាប់អាពាហ៍ពិពាហ៍ពេញដោយក្តីសុខសុភមង្គល និងការកើតកូនដំបូងដ៏មានតម្លៃ។

កូនកម្លោះ កូនក្រមុំជនជាតិ Hoa ជាមួយសំលៀកបំពាក់ប្រពៃណីដ៏ស្រស់ស្អាត។

ក្រៅពីពិធីទាំងនេះ កន្លែងខ្លះនៅតែរក្សាទំនៀមទម្លាប់យ៉ាងចំបាច់។ នោះគឺកូនក្រមុំអឆ្នាំខាល​តែត្រូវបាននាំចូលផ្ទះតាមទ្វារក្រោយ ជួនកាលថែមទាំងត្រូវដើរលើអាងភ្លើងទៀតផង។ ទំនៀមនេះមិនមានន័យថារើសអើងទេ ប៉ុន្តែត្រូវបានចាត់ទុកថាជាពិធីការពារនៅក្នុងជំនឿប្រជាប្រិយរបស់ជនជាតិ Hoa ក្នុងគោលបំណងបណ្តេញសំណាងអាក្រក់ និងជូនពរកូនកម្លោះ កូនក្រមុំ ឱ្យមានសុភមង្គលរហូតតរៀងទៅ។

រួមជាមួយនឹងទំនៀមទម្លាប់ដ៏ស្រស់ស្អាតនៃពិធីមង្គលការ គ្រួសារជនជាតិ Hoa ក៏បានលើកកម្ពស់ប្រពៃណីរបស់កូនក្រមុំ និងកូនកំលោះស្លៀកសំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី ដែលជានិមិត្តរូបនៃវប្បធម៌ដ៏រុងរឿងរបស់បងប្អូនជនជាតិ Hoa ផងដែរ៕

Lâm Hỷ

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក