ទូរស័ព្: 0274 383 347
ពុធ, 28-10-26 19:25:31

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

កម្មាភិបាល​យុទ្ធជនក្រុមចលនាមហាជននៃបុ៉ស្តិ៍ការពារព្រំដែន Cái Cùng បានអញ្ជើញមកដល់ផ្ទះប្រជាជនដើម្បីសួរសុខទុក្ខ និងលើកទឹកចិត្ត ព្រមទាំងស្វែងយល់ពីគោលបំណងរបស់បងប្អូន ដើម្បីមានការឧបត្ថម្ភទាន់ពេលជួយបងប្អូនប្រជាជនឈានឡើងអភិវឌ្ឍសេដ្ឋកិច្ច។

នៅប៉ុស្តិ៍កងការពារព្រំដែន Cái Cùng ការឧបត្ថ​ម្ភមិនបានបញ្ឈប់ត្រឹមការផ្តល់ពូជឈើដាំ សត្វចិញ្ចឹមនោះទេ ពោលគឺកម្មាភិបាល យុទ្ធជនថែមទាំងបានបន្តចុះទៅតាមគ្រួសារនីមួយៗដើម្បីណែនាំពីបច្ចេកទេស សាងសង់ទ្រុង រោង ​និងថែទាំសត្វចិញ្ចឹម ព្រមទាំងតាមដានពីដំណើរការធំលូតលាស់ទៀតផង។  

គ្រួសារលោក Lý Quân នៅភូមិ Vĩnh Mẫu ឃុំ Vĩnh Hậu គឺជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលទទួលបានការឧបត្ថម្ភ។ គាត់ទទួលបានជ្រូក ២ ក្បាលពីអង្គភាព និងពពែ ២ ក្បាល រួមជាមួយពូជជលផលផងដែរ។ ដើម្បីជួយគ្រួសារមានលក្ខណៈថែទាំសត្វចិញ្ចឹមរបស់ខ្លួន កម្មាភិបាល និងកងទ័ពបានចុះទៅដល់ផ្ទះដោយផ្ទាល់ ដើម្បីសាងសង់ទ្រុងជ្រូក ពង្រឹងដំបូល រៀបចំគ្រឹះ រៀបចំកន្លែងចិញ្ចឹម ធានាអនាម័យ និងកាត់បន្ថយការផ្ទុះឡើងនៃជំងឺផងដែរ។

លោក Lý Quân បានមានប្រសាសន៍ថា៖ “គ្រួសារខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កងកម្លាំងការពារព្រំដែនចំពោះការថែទាំ និងជួយឧបត្ថម្ភគាំទ្រយើងខ្ញុំក្នុងការផ្តល់សត្វពាហនៈ និងជួយដោយផ្ទាល់ក្នុងការសាងសង់ទ្រុងជាដើម។ ដោយមានជ្រូក ពពែ និងជលផលបន្ថែម គ្រួសារខ្ញុំក៏មានឱកាសអភិវឌ្ឍសេដ្ឋកិច្ចផងដែរ”។

វរសេនីយ៍ឯក Phan Trọng Vĩnh អនុប្រធានក្រុមចលនាមហាជននៃប៉ុស្តិ៍ការពារព្រំដែន Cái Cùng បានចែករំលែកថា៖ “អង្គភាពបានកំណត់ថា ការឧបត្ថម្ភជីវភាពត្រូវតែសមស្របទៅនឹងស្ថានភាពជាក់ស្តែងរបស់គ្រួសារនីមួយៗ។ នៅពេលផ្តល់សត្វពាហនៈ កម្មាភិបាល និងកងទ័ពបន្តទៅពិនិត្យផ្ទះសម្បែងដោយផ្ទាល់ ដើម្បីណែនាំ និងជួយប្រជាជនសាងសង់ទ្រុង ថែទាំយ៉ាងល្អ និងអភិវឌ្ឍសត្វចិញ្ចឹមរបស់ខ្លួន។ គោលដៅគឺដើម្បីជួយប្រជាជនឱ្យមានជីវភាពស្ថិរភាព បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរបស់ពួកគេបន្តិចម្តងៗ”។

ជាមួយទិសស្លោក “ដងសន្ទូច” ជំនួសឱ្យ “ត្រី” ប៉ុស្តិ៍ការពារព្រំដែន Cái Cùng មានគោលបំណងជួយបងប្អូនជនជាតិភាគតិចឱ្យកែលម្អជីវិតរបស់ពួកគេយ៉ាងសកម្ម។ ចាប់ពីការឧបត្ថម្ភដំបូង គ្រួសារនីមួយៗប្រមូលដើមទុន ពង្រីកផលិតកម្ម និងបង្កើតប្រាក់ចំណូលបន្ថែម។

គ្រួសារលោក Lý Quân ថែទាំហ្វូងសត្វពពែដែលទទួលបានពីការឧបត្ថម្ភរបស់ប៉ុស្តិ៍ការពារព្រំដែន Cái Cùng ហើយសព្វថ្ងៃហ្វូងសត្វទាំងនេះក៏កំពុងមានការអភិវឌ្ឍល្អ បង្កើតបាននូវប្រភពចំណូលសម្រាប់គ្រួសារផងដែរ។

លោក Thạch Dương លេខាសាខាបក្សភូមិ Vĩnh Mẫu បានសម្តែងនូវបំណងប្រាថ្នារបស់លោកថា៖ «នៅពេលខាងមុខ កម្មាភិបាល និងកងទ័ពនៃអង្គភាពនឹងបន្តធ្វើការជាមួយភូមិភាគ ដើម្បីជំនួយឧបត្ថម្ភគ្រួសារដែលជួបលំបាក ឱ្យមានឱកាសកាន់តែច្រើនក្នុងការអភិវឌ្ឍផលិត និងធ្វើឱ្យជីវិតរបស់ពួកគេមានស្ថិរភាព។ ភូមិភាគនឹងសម្របសម្រួលក្នុងការផ្សព្វផ្សាយព័ត៌មាន និងចលនាប្រជាជនឱ្យប្រើប្រាស់ប្រភពធនធាននៃការឧបត្ថម្ភប្រកបដោយប្រសិទ្ធភាព និងខិតខំប្រឹងប្រែងជានិច្ចដើម្បីឈានឡើងក្នុងការរស់នៅ»។

លោកវរសេនីយ៍ទោ Mã Văn Tính អនុប្រធានផ្នែកនយោបាយនៃប៉ុស្តិ៍ការពារព្រំដែន Cái Cùng បានអះអាងថា៖ «អង្គភាពចាត់ទុកការថែទាំ ​និងគិតគូរអំពីជីវភាពរស់នៅរបស់បងប្អូនប្រជាជនជាកិច្ចការដែលត្រូវធ្វើជារឿយៗ។ ចំពោះជនជាតិភាគតិចដែលនៅតែប្រឈមមុខនឹងការលំបាក យើងផ្តល់អាទិភាពសម្រាប់ទម្រង់នៃការចិញ្ចឹមជីវិតតាមភាពជាក់ស្តែងដែលសមស្របទៅនឹងលក្ខណៈនៃគ្រួសារនីមួយៗ។ ទស្សនៈរបស់អង្គភាពគឺគាំទ្រប្រជាជន ដើម្បីឱ្យពួកគេមានលក្ខខណៈដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន មិនមែនបង្កើតផ្នត់គំនិតនៃការពឹងផ្អែកជំនួយឧបត្ថម្ភតែម្យ៉ាងនោះទេ»៕

Trần Chuyển - Hoàng Tá

Tags:

ក្ដីរីករាយដ៏ពេញលេញក្នុងរដូវបុណ្យសែនដូនតា

អនុវត្តសេចក្ដីសម្រេចលេខ ២៥ របស់មន្ទីរជនជាតិ និងសាសនាខេត្ត Cà Mau ស្តីពីការអនុវត្តសាកល្បងទម្រង់រូបភាពឧបត្ថម្ភអភិវឌ្ឍផលិតកម្ម សម្រុះមុខនៃរបរចិញ្ចឹមជីវិតសហគមន៍ មាន ១០ គ្រួសារក្រីក្រ និងជួបការលំបាកជាជនរួមជាតិ Khmer នៅឃុំ Vĩnh Hậu ត្រូវបានឧបត្ថម្ភពូជសត្វ និងចំណីសត្វចិញ្ចឹម។ ពីប្រភពឧបត្ថម្ភជាក់ស្ដែងនេះ មាមីងបងប្អូនមានបន្ថែមមុខរបរចិញ្ចឹមជីវិត ចំណូល និងសេចក្ដីរីករាយទទួលបុណ្យសែនដូនតាផងដែរ។

ពង្រីកកម្លាំងយុវជនក្នុងសកម្មភាពសន្តិសុខសង្គម

ជាមួយស្មារតី “ជួយគ្នាទៅវិញទៅមក” នាពេលកន្លង គណៈសម្ព័ន្ធយុវជនឃុំ Hoà Bình បានដាក់ពង្រាយសកម្មភាពសន្តិសុខសង្គមជាក់ស្តែងជាច្រើន ចែករំលែករាល់ការលំបាកទាន់ពេលជាមួយបណ្តាគ្រួសារ ជំនួយឧបត្ថម្ភសិស្សក្រីក្រឱ្យឈានឡើងក្នុងការសិក្សា។ ឆ្លងតាមនោះ ក៏រីកសាយភាយស្មារតីត្រួសត្រាយ ស្ម័គ្រចិត្ត និងការទទួលខុសត្រូវរបស់យុវវ័យចំពោះសហគមន៍ផងដែរ។

ថ្នាក់រៀន «គ្មានវ័យ» នៅ Cái Đôi Vàm

ពេលរសៀលរៀបលិច បណ្តាម្តាយ លោកយាយក្នុងវ័យជរានៅឃុំ Cái Đôi Vàm បានផ្អាកទុកការងារចង្ក្រានជើងឆ្នាំង ដើម្បីស្វែងមករកថ្នាក់រៀនដ៏ពិសេសមួយ។ នៅទីនោះ បាតដៃក្រិនគ្រើមដោយសារកំដៅព្រះអាទិត្យ និងខ្យល់សមុទ្រ កំពុងតែផ្ចិតផ្ចង់សរសេររាល់តួអក្សរ និងតួលេខនីមួយៗយ៉ាងមិនទាន់ស្ទាត់ដៃនៅឡើយ។ ថ្នាក់លុបបំបាត់អក្ខរកម្មនេះ អាស្រ័យសមាគមនារីឃុំ Cái Đôi Vàm សហការជាមួយប៉ុស្តិ៍ការពារព្រំដែន Cái Đôi Vàm រក្សាដំណើរការជាច្រើនឆ្នាំកន្លងមក។

រួមកម្លាំងដើម្បីចិញ្ចឹមក្តីស្រមៃ

សេចក្តីសម្រេចលេខ ៧១ របស់ក្រសួងការិយាល័យនយោបាយ ស្តីពីការបង្កើតរបត់រីកចម្រើនក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល បានសង្កត់ធ្ងន់លើតួនាទី និងការទទួលខុសត្រូវរបស់សង្គមទាំងមូល ក្នុងការថែទាំបុព្វហេតុនៃការសិក្សាអប់រំ។ ផ្អែកលើទិសដៅនោះ ការកៀរគរប្រភពធនធានសង្គម និងការយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សដែលមានជីវភាពក្រលំបាក មិនត្រឹមតែរួមចំណែកជួយឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសបន្ថែមទៀត ដើម្បីឱ្យប្អូនៗបានសិក្សាក្នុងលក្ខណៈកាន់តែល្អប្រសើរ ឈានទៅរកសមភាពក្នុងវិស័យអប់រំជាបណ្តើរៗ និងចិញ្ចឹមនូវក្តីស្រមៃសម្រាប់ជំនាន់ក្រោយទៀតផង។

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

សហគ្រាស - ម៉ាក