ទូរស័ព្: 0274 383 347
សៅរ៍, 24-10-26 23:33:58

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

ទីតាំងប្រមូលទិញបន្លែកត្រចៀកប្រើសសម្រាប់យកទៅលក់វិញនៅតាំទីផ្សារដើមទង។

រៀងរាល់ព្រឹក ភូមិបន្លែត្រចៀកប្រើសនៅភូមិ Bào Sen កាន់តែមានភាពអ៊ូអរខ្លាំងឡើង។ ទូកម៉ូតូ និងឡានដឹកទំនិញដែលដឹកបន្លែប្រមូលផ្តុំគ្នានៅចំណុចប្រមូល។ បាច់បន្លែត្រចៀកប្រើសស្រស់ៗក៏ត្រូវបានតម្រៀបយ៉ាងរហ័ស ចងជាបាច់ៗ និងថ្លឹងសម្រាប់លក់ទៅឱ្យពាណិជ្ជករ។ បន្ទាប់មកបន្លែត្រូវបានដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំដូចជា Bình Điền និង Thủ Đức ទីក្រុង Hồ Chí Minh និងខេត្តដទៃទៀត ដោយមានទិន្នផលរាប់រយគីឡូក្រាមក្នុងមួយថ្ងៃ ជួនកាលថែមទាំងឡើងដល់ប្រហែល ១ តោនទៀតផង។

បន្លែត្រចៀកប្រើសត្រូវបានដាំនៅតំបន់នេះត្រឹមតែជាងមួយឆ្នាំប៉ុណ្ណោះ ប៉ុន្តែវាបានក្លាយជាជីវភាពរស់នៅដ៏សមស្របសម្រាប់គ្រួសារជាច្រើនយ៉ាងឆាប់រហ័សទៀតផង។ ទិដ្ឋភាពពិសេសមួយនៃទម្រង់នេះគឺថា អ្នកទិញគឺជាមនុស្សអ្នកភូមិផ្ទាល់តែម្តង។ ពួកគេទាំងដាំបន្លែ និងទិញផលិតផលកសិកម្មពីកសិករក្នុងស្រុក បង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ដ៏សាមញ្ញ និងជាក់ស្តែងពីវាលស្រែរហូតដល់ទីផ្សារ។

ជាមួយផ្ទៃដី ៦ កុងដាំបន្លែត្រចៀកប្រើស អ្នកមីង Nguyễn Thị Phi ប្រមូលផលរាល់ថ្ងៃចាប់ពី ១០០-១២០ គីឡូក្រាមបន្លែ។

គ្រួសារអ្នកមីង Nguyễn Thị Phi ជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលមានប្រាក់ចំណូលស្ថិរភាពពីការដាំបន្លែត្រចៀកប្រើស។ ប្រហែលជា ៦​ ខែមុន ដោយប្រើប្រាស់ដីទំនាបចំនួន ៦ ហិចតា គាត់បានសាងទំនប់ទឹកដើម្បីធានាប្រភពទឹកសម្រាប់ដាំបន្លែ។ ដំបូងឡើយ ពាណិជ្ជករនៅក្នុងភូមិក៏បានផ្តល់ការដាំផងដែរ។ បន្ទាប់ពីស្ទាត់ជំនាញបច្ចេកទេស អ្នកមីង Phi បានបណ្តុះពូជដាំដោយខ្លួនឯង និងពង្រីកផ្ទៃដីដាំទៀតផង។

យោងតាមអ្នកស្រី Phi ការដាំស្ពៃទឹកមិនស្មុគស្មាញពេកទេ ប៉ុន្តែវាទាមទារពីរបៀបគ្រប់គ្រងប្រភពទឹក និងថែទាំបន្លែឱ្យបានល្អត្រឹមត្រូវ។ អ្វីដែលសំខាន់ជាងនេះទៅទៀត គឺផលិតផលត្រូវតែមានទីផ្សារស្ថិរភាព។

ដើម្បីដឹកជញ្ជូនបន្លែស្រស់ៗទៅឱ្យពាណិជ្ជករទាន់ពេលវេលា គ្រួសារអ្នកមីង Phi ចាប់ផ្តើមធ្វើការនៅម៉ោងប្រហែល ៣ ព្រឹក។ សមាជិកគ្រួសារ ៦ នាក់បែងចែកការងារដោយឡែង៖ ៣ នាក់ដកបន្លែ ហើយ ៣ នាក់ទៀតតម្រៀប និងចងវាជាបាច់ៗ។ ជារៀងរាល់ថ្ងៃ គ្រួសាររបស់គាត់ប្រមូលផលស្ពៃទឹកប្រហែល ១០០-១២០ គីឡូក្រាម ដោយលក់វាក្នុងតម្លៃប្រហែល ១០ ពាន់ដុង/គីឡូក្រាម ជួយធ្វើឱ្យជីវិតរបស់គ្រួសារគាត់កាន់តែមានស្ថេរភាព និងប្រសើរឡើង។

ប្រជាជនភូមិ Bào Sen ប្រមូលផលបន្លែត្រចៀកប្រើស។

ស្រដៀងគ្នានេះដែរ គ្រួសារបងស្រី Trần Tuyết Phương កំពុងដាំបន្លែត្រចៀកប្រើសដោយផ្ទៃដីប្រហែល ១ ហិកតា ដោយប្រមូលផលជាមធ្យមប្រហែល ៣០ គីឡូក្រាមជារៀងរាល់ថ្ងៃ។ បងស្រី Phương បានចែករំលែកថា៖ "ការដាំបន្លែត្រចៀកប្រើសផ្តល់ប្រាក់ចំណូលស្ថិរភាព ដូច្នេះជីវិតគ្រួសារខ្ញុំលែងជួបពិបាកដូចមុនទៀតហើយ"។

ក្រៅពីអ្នកដាំដុះយូរអង្វែងដូចជាអ្នកមីង Nguyễn Thị Phi និងបងស្រី Trần Tuyết Phương និងអ្នកភូមិជាច្រើនទៀតក៏ចាប់ផ្តើមចាប់អារម្មណ៍លើបន្លែនេះផងដែរ បន្ទាប់ពីបានឃើញពីផលប្រយោជន៍សេដ្ឋកិច្ចរបស់វា។ ពីវាលស្រែដែលធ្លាប់មានទំនាប ពណ៌បៃតងនៃបន្លែត្រចៀកប្រើសកំពុងបង្កើតរូបរាងថ្មីសម្រាប់ជនបទ Bào Sen ជាបណ្តើរៗផងដែរ៕

Lê Thái - Lâm Cường

Tags:

ពង្រីកកម្លាំងយុវជនក្នុងសកម្មភាពសន្តិសុខសង្គម

ជាមួយស្មារតី “ជួយគ្នាទៅវិញទៅមក” នាពេលកន្លង គណៈសម្ព័ន្ធយុវជនឃុំ Hoà Bình បានដាក់ពង្រាយសកម្មភាពសន្តិសុខសង្គមជាក់ស្តែងជាច្រើន ចែករំលែករាល់ការលំបាកទាន់ពេលជាមួយបណ្តាគ្រួសារ ជំនួយឧបត្ថម្ភសិស្សក្រីក្រឱ្យឈានឡើងក្នុងការសិក្សា។ ឆ្លងតាមនោះ ក៏រីកសាយភាយស្មារតីត្រួសត្រាយ ស្ម័គ្រចិត្ត និងការទទួលខុសត្រូវរបស់យុវវ័យចំពោះសហគមន៍ផងដែរ។

ថ្នាក់រៀន «គ្មានវ័យ» នៅ Cái Đôi Vàm

ពេលរសៀលរៀបលិច បណ្តាម្តាយ លោកយាយក្នុងវ័យជរានៅឃុំ Cái Đôi Vàm បានផ្អាកទុកការងារចង្ក្រានជើងឆ្នាំង ដើម្បីស្វែងមករកថ្នាក់រៀនដ៏ពិសេសមួយ។ នៅទីនោះ បាតដៃក្រិនគ្រើមដោយសារកំដៅព្រះអាទិត្យ និងខ្យល់សមុទ្រ កំពុងតែផ្ចិតផ្ចង់សរសេររាល់តួអក្សរ និងតួលេខនីមួយៗយ៉ាងមិនទាន់ស្ទាត់ដៃនៅឡើយ។ ថ្នាក់លុបបំបាត់អក្ខរកម្មនេះ អាស្រ័យសមាគមនារីឃុំ Cái Đôi Vàm សហការជាមួយប៉ុស្តិ៍ការពារព្រំដែន Cái Đôi Vàm រក្សាដំណើរការជាច្រើនឆ្នាំកន្លងមក។

រួមកម្លាំងដើម្បីចិញ្ចឹមក្តីស្រមៃ

សេចក្តីសម្រេចលេខ ៧១ របស់ក្រសួងការិយាល័យនយោបាយ ស្តីពីការបង្កើតរបត់រីកចម្រើនក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល បានសង្កត់ធ្ងន់លើតួនាទី និងការទទួលខុសត្រូវរបស់សង្គមទាំងមូល ក្នុងការថែទាំបុព្វហេតុនៃការសិក្សាអប់រំ។ ផ្អែកលើទិសដៅនោះ ការកៀរគរប្រភពធនធានសង្គម និងការយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សដែលមានជីវភាពក្រលំបាក មិនត្រឹមតែរួមចំណែកជួយឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសបន្ថែមទៀត ដើម្បីឱ្យប្អូនៗបានសិក្សាក្នុងលក្ខណៈកាន់តែល្អប្រសើរ ឈានទៅរកសមភាពក្នុងវិស័យអប់រំជាបណ្តើរៗ និងចិញ្ចឹមនូវក្តីស្រមៃសម្រាប់ជំនាន់ក្រោយទៀតផង។

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

សហគ្រាស - ម៉ាក