ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 09:19:02

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

វិរសេនីយ៍ទោ  Nguyễn Hoàng Danh ស្នងការនគរបាលរងសង្កាត់ Hiệp Thành ផ្តល់អំណោយរបស់គណៈកម្មាធិការប្រជាជនសង្កាតដល់សិស្សានុិស្សជាកូន Khmer ជួបលំបាកមុនឆ្នាំសិក្សាថ្មី។

ដោយគ្មានដីផលិត និងពឹងផ្អែកជាចម្បងលើកម្លាំងពលកម្មស៊ីឈ្នួលដើម្បីរកប្រាស់ចិញ្ជឹមជីវភាពគ្រួសារ លោក Thạch Đời នៅអនុសង្កាត់ Giồng Giữa អស់រយៈពេលជាច្រើនឆ្នាំជារៀងរាល់ឆ្នាំ។ កូនច្បងពីរនាក់របស់គាត់ធ្វើការនៅឆ្ងាយ ហើយកូនពៅពីរនាក់របស់គាត់ដែលកំពុងរៀបចំចូលរៀនថ្នាក់ទីមួយ និងទីពីរនៅតែខ្វះលុយទិញសៀវភៅកត់ត្រា និងសម្ភារៈសិក្សា។

លោក Thạch Đời បានចែករំលែកថា៖ «អ្វីដែលខ្ញុំព្រួយបារម្ភបំផុតនៅពេលនេះគឺរបៀបរៀបចំសម្ភារៈចាំបាច់ដើម្បីឱ្យកូនៗរបស់ខ្ញុំអាចទៅសាលារៀនដូចមិត្តភក្តិរបស់ពួកគេ។ ប្រាក់ចំណូលមិនស្ថិតស្ថេរធ្វើឱ្យការចំណាយទាំងអស់នៅដើមឆ្នាំសិក្សាក្លាយជាបន្ទុកធ្ងន់សម្រាប់គ្រួសារខ្ញុំ»។

ដោយប្រឈមមុខនឹងការលំបាកស្រដៀងគ្នាផងនោះ ប្តីប្រពន្ធបង Thạch Quol នៅអនុសង្កាត់ Biển Tây B ក៏រកប្រាក់ចិញ្ចឹមជីវិតតាមរយៈស៊ីឈ្នួលដើម្បីចិញ្ចឹមកូនតូចៗ ៣ នាក់។ ឆ្នាំសិក្សានេះ កូនច្បងរបស់គាត់កំពុងត្រៀមចូលថ្នាក់ទី ៦ ហើយកូនទីពីរកំពុងចូលថ្នាក់ទី៣។ ទោះបីឆ្នាំសិក្សាថ្មីជិតឈានចូលមកដល់ក៏ដោយ ក៏ប្តីប្រពន្ធបងនៅតែតស៊ូដើម្បីរៀបចំសៀវភៅកត់ត្រា និងសម្ភារៈសិក្សាសម្រាប់កូនៗរបស់ខ្លួនដែរ។

បង Thạch Quol បានមានប្រសាសន៍ថា៖ “ខ្ញុំពីរនាក់ប្តីប្រពន្ធតែងខិតខំព្យាយាមអស់ពីសមត្ថភាពដើម្បីធ្វើការ សន្សំប្រាក់ផ្គត់ផ្គង់ការសិក្សារបស់កូនៗ ប៉ុន្តែជីវិតនៅតែពិបាក ដូច្នេះការរៀបចំសម្រាប់ឆ្នាំសិក្សាថ្មីនៅតែជាសម្ពាធដ៏ធំមួយផងដែរ”។

Hiệp Thành គឺជាសង្កាត់មួយដែលមានជនរួមជាតិ Khmer រស់នៅច្រើនទូទាំងខេត្ត។ រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សង្កាត់តែងតែផ្តល់អាទិភាពដល់ការអប់រំ និងបង្កើតឱកាសសម្រាប់ប្អូនៗកុមារចូលរៀន នឹងសម្រាប់គ្រួសារដែលប្រឈមមុខនឹងការលំបាក។ ការជមនួយឧបត្ថម្ភទាន់ពេលវេលាមិនត្រឹមតែជួយកាត់បន្ថយបន្ទុកភ្លាមៗប៉ុណ្ណោះទេ ថែមទាំងបង្កើតទំនុកចិត្តដល់កូនៗរបស់ពួកគេឱ្យបន្តការសិក្សាទៀតផង។

លោក Huỳnh Trọng Nhân ម្ចាស់ហាងអាវវែង Trọng Nhân ជូនអំណោយ "ជំនួយប្អូនៗទៅសាលា" សម្រាប់សិស្សជួបលំបាកនៅសង្កាត់ Hiệp Thành។

ដោយយល់ឃើញពីការលំបាកដែលគ្រួសារទាំងនេះកំពុងជួបប្រទះ សមាគមសម្ព័ន្ធយុវជនសង្កាត់ Hiệp Thành ថ្មីៗនេះបានចលនាសំលផកបំពាក់អាវវែ Trọng Nhân ចាត់តាំងកម្មវិធី "ជំនួយសិស្សទៅសាលា" ដោយផ្តល់កញ្ចប់អំណោយចំនួន ៥០ ចំណែក មួយចំណែកៗសរុបតម្លៃជាទឹកប្រាក់ ៣០០ ពាន់ដុង រួមទាំងសំពៀត សៀវភៅ និងឧបករសិក្សាដល់សិស្សជាជនជាតិភាគតិចដែលមានជីវភាពខ្វះខាតទៀតផង។ សម្ព័ន្ធយុវជន និងសមាគមសិស្សខេត្ត Cà Mau ក៏បានសហការជាមួយក្រុមហ៊ុនភាគហ៊ុនផ្គត់ផ្គង់ទឹក Bạc Liêu ដើម្បីផ្តល់អំណោយ និងអាហារូបករណ៍ចំនួន ៤០ ចំណែកដល់សិស្សដែលមានជីវភាពខ្វះខាត និងសិស្សជនជាតិភាគតិចនៅសាលាបឋមសិក្សា Trần Quốc Toàn។

ទោះបីជាអំណោយទាំងនោះមិនមានតម្លៃជាប្រាក់ច្រើនក៏ដោយ ក៏វាមកដល់ទាន់ពេលវេលា ដើម្បីជួយប្អូនៗក្រីក្រ នៅពេលដែលពួកគេចាប់ផ្តើមឈានចូលឆ្នាំសិក្សាថ្មី។ អ្វីដែលសំខាន់ជាងនេះទៅទៀត ទង្វើសប្បុរសធម៌ទាំងនេះបន្តផ្សព្វផ្សាយស្មារតីនៃការចែករំលែក ដោយប្រមូលផ្តុំអង្គការ អាជីវកម្ម បុគ្គល និងប្រព័ន្ធនយោបាយកាន់តែច្រើនឱ្យចូលរួមគាំទ្រសិស្សដែលមានជីវភាពខ្វះខាតផងដែរ។

ដើម្បីធានាថារដូវកាលចូលរៀនវិញម្តងៗ លែងជាប្រភពនៃការព្រួយបារម្ភទៀតហើយ ប៉ុន្តែជាសេចក្តីរីករាយនៃការចូលរៀន នេះជារបៀបដែលសហគមន៍កំពុងផ្តល់ឱកាសសិក្សាបន្ថែមទៀត និងសាបព្រួសគ្រាប់ពូជនៃក្តីសង្ឃឹមសម្រាប់អនាគត៕

Kim Trúc

Tags:

ពង្រីកកម្លាំងយុវជនក្នុងសកម្មភាពសន្តិសុខសង្គម

ជាមួយស្មារតី “ជួយគ្នាទៅវិញទៅមក” នាពេលកន្លង គណៈសម្ព័ន្ធយុវជនឃុំ Hoà Bình បានដាក់ពង្រាយសកម្មភាពសន្តិសុខសង្គមជាក់ស្តែងជាច្រើន ចែករំលែករាល់ការលំបាកទាន់ពេលជាមួយបណ្តាគ្រួសារ ជំនួយឧបត្ថម្ភសិស្សក្រីក្រឱ្យឈានឡើងក្នុងការសិក្សា។ ឆ្លងតាមនោះ ក៏រីកសាយភាយស្មារតីត្រួសត្រាយ ស្ម័គ្រចិត្ត និងការទទួលខុសត្រូវរបស់យុវវ័យចំពោះសហគមន៍ផងដែរ។

ថ្នាក់រៀន «គ្មានវ័យ» នៅ Cái Đôi Vàm

ពេលរសៀលរៀបលិច បណ្តាម្តាយ លោកយាយក្នុងវ័យជរានៅឃុំ Cái Đôi Vàm បានផ្អាកទុកការងារចង្ក្រានជើងឆ្នាំង ដើម្បីស្វែងមករកថ្នាក់រៀនដ៏ពិសេសមួយ។ នៅទីនោះ បាតដៃក្រិនគ្រើមដោយសារកំដៅព្រះអាទិត្យ និងខ្យល់សមុទ្រ កំពុងតែផ្ចិតផ្ចង់សរសេររាល់តួអក្សរ និងតួលេខនីមួយៗយ៉ាងមិនទាន់ស្ទាត់ដៃនៅឡើយ។ ថ្នាក់លុបបំបាត់អក្ខរកម្មនេះ អាស្រ័យសមាគមនារីឃុំ Cái Đôi Vàm សហការជាមួយប៉ុស្តិ៍ការពារព្រំដែន Cái Đôi Vàm រក្សាដំណើរការជាច្រើនឆ្នាំកន្លងមក។

រួមកម្លាំងដើម្បីចិញ្ចឹមក្តីស្រមៃ

សេចក្តីសម្រេចលេខ ៧១ របស់ក្រសួងការិយាល័យនយោបាយ ស្តីពីការបង្កើតរបត់រីកចម្រើនក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល បានសង្កត់ធ្ងន់លើតួនាទី និងការទទួលខុសត្រូវរបស់សង្គមទាំងមូល ក្នុងការថែទាំបុព្វហេតុនៃការសិក្សាអប់រំ។ ផ្អែកលើទិសដៅនោះ ការកៀរគរប្រភពធនធានសង្គម និងការយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សដែលមានជីវភាពក្រលំបាក មិនត្រឹមតែរួមចំណែកជួយឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសបន្ថែមទៀត ដើម្បីឱ្យប្អូនៗបានសិក្សាក្នុងលក្ខណៈកាន់តែល្អប្រសើរ ឈានទៅរកសមភាពក្នុងវិស័យអប់រំជាបណ្តើរៗ និងចិញ្ចឹមនូវក្តីស្រមៃសម្រាប់ជំនាន់ក្រោយទៀតផង។

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

សហគ្រាស - ម៉ាក