ខេត្តកាម៉ាវមានទិសដៅរៀបចំការប្រណាំងទូក.ងថ្នាក់ខេត្តចាប់ក្នុងឆ្នាំ ២០២៧ ក្នុងគោលបំណងដើម្បីអភិរក្សវប្បធម៌ខ្មែរ ព្រមទាំងបង្កើតបានជាផលិតផលវប្បធម៌ - ទេសចរណ៍លក្ខណៈពិសេស ដើម្បីផ្សព្វផ្សាយរូបភាពទឹកដី និងប្រជាជនកាម៉ាវ។
-6130.jpg)
វត្តសូរិយារ៉ាម វត្តសុរិយារាម (ខ្វែងបបែលកណ្តាល) ឃុំហឹងហូយ រក្សាបានល្អនូវការរៀបចំពិធីប្រណាំងទូក.ងជាប្រចាំរៀងរាល់ឆ្នាំនៅក្នុងបរិវេណវត្ត។
ពីមុននេះ ស្រុកភឿកឡុង បានរៀបចំការប្រណាំងទូក.ងជាប្រចាំក្នុងឱកាសថ្ងៃទី ២២ ខែធ្នូ ជារៀងរាល់ឆ្នាំ។ ក្រោយពេលអាក់ខានជាង ១០ ឆ្នាំ នៅចុងឆ្នាំ ២០២៥ ឃុំភឿកឡុងក៏បានស្តារចាត់តាំងឡើងវិញនូវពិធីប្រណាំងនេះនៅដងព្រែកក្វាងឡូភុងហ៊ីប ដោយទាក់ទាញបានក្រុមទូក.ងចូលរួមចំនួន ១២ ក្រុម ក្នុងនោះមាន ៨ ក្រុមក្នុងខេត្ត និង ៤ ក្រុមជាភ្ញៀវមកពីទីក្រុងកឹនធើ និងខេត្តអានយ៉ាង។ ព្រឹត្តិការណ៍នេះបានទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍រាប់ពាន់នាក់មកទស្សនា ព្រមទាំងលើកទឹកចិត្តយ៉ាងកុះករ បង្កើតបានជាបរិយាកាសយ៉ាងសប្បាយរីករាយផងដែរ។
ក្នុងកិច្ចប្រជុំការងារជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍បក្សឃុំភឿកឡុង កាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៦ លោក ហ្វិញក្វុកវៀត អនុលេខាគណៈកម្មាធិការបក្សខេត្តកាម៉ាវ បានកត់សម្គាល់នូវគំនិតផ្តួចផ្តើមអភិវឌ្ឍការប្រណាំងទូក.ងឱ្យទៅជាផលិតផលវប្បធម៌ - ទេសចរណ៍ដែលជាលក្ខណៈពិសេស។ អនុលេខាគណៈកម្មាធិការបក្សខេត្តបានឯកភាពលើគោលការណ៍រៀបចំការប្រណាំងទូក.ងខេត្តកាម៉ាវលើកទី ១ នៅឆ្នាំ ២០២៧ ដោយកំណត់ទិសដៅក្លាយជាសកម្មភាពវប្បធម៌ កីឡាប្រពៃណីដែលត្រូវបានរៀបចំជាប្រចាំ ផ្សារភ្ជាប់ជាមួយនឹងការផ្សព្វផ្សាយទេសចរណ៍ប្រចាំភូមិភាគ។
អនុលេខាគណៈកម្មាធិការបក្សខេត្តកាម៉ាវ លោក ហ្វិញក្វុកវៀត បានកំណត់ទិសដៅនាំយកការប្រណាំងនេះឱ្យក្លាយជាសកម្មភាពវប្បធម៌ កីឡាប្រពៃណីដ៏លេចធ្លោ ដែលរៀបចំឡើងជាប្រចាំ មានផែនការច្បាស់លាស់ និងរយៈពេលវែងឆ្ងាយ ផ្សារភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍វប្បធម៌ កីឡា និងទេសចរណ៍របស់ខេត្ត ដោយជៀសវាងការធ្វើដាច់ដោយឡែក រាយប៉ាយ ឬខ្ចាត់ខ្ចាយប្រភពធនធាន។
-2537.jpg)
ពិធីប្រណាំងទូក.ងឃុំភឿកឡុងឆ្នាំ ២០២៥ ប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែធ្នូ លើខ្សែប្រឡាយ ដោយទាក់ទាញប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកទស្សនា និងលើកទឹកចិត្ត។
សកម្មភាពនេះមានគោលដៅទាំងអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ដ៏ល្អប្រសើររបស់បងប្អូនជនរួមជាតិខ្មែរ ទាំងបង្កើតបានជាចំណុចលេចធ្លោក្នុងការផ្សព្វផ្សាយរូបភាពទឹកដី និងប្រជាជនកាម៉ាវដល់ភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទីទៀតផង។
លោក ទឺហ្វាងអឹន អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត បានឱ្យដឹ៖ មន្ទីរនឹងដាក់បញ្ចូលពិធីប្រណាំងនេះទៅក្នុងផែនការការងារឆ្នាំ ២០២៧ ព្រមទាំងចុះស្រាវជ្រាវ ស្ទង់មតិ និងជ្រើសរើសទីតាំងរៀបចំឱ្យមានការសមស្រប។
ក្នុងឆ្នាំ ២០២៦ ឃុំភឿកឡុងនឹងបន្តធ្វើជាម្ចាស់ផ្ទះរៀបចំការប្រណាំងទូក.ងក្នុងកម្រិតថ្នាក់ឃុំ ដោយមានការដឹកនាំ និងចលនាប្រភពធនធានពីសង្គម (សង្គមភាវូបនីយកម្ម) ពីខេត្ត ដែលបង្កើតបានជាមូលដ្ឋានគ្រឹះសម្រាប់ការប្រណាំងថ្នាក់ខេត្តនៅឆ្នាំក្រោយ។
ការបង្កើនកម្រិតនៃការប្រណាំងទូក.ងត្រូវបានរំពឹងថានឹងរួមចំណែកថែរក្សាអត្តសញ្ញាណវប្បធម៌ខ្មែរ ពង្រឹងសាមគ្គីភាពសហគមន៍ និងបង្កើតបានជាចំណុចលេចធ្លោសម្រាប់វិស័យទេសចរណ៍ខេត្តកាម៉ាវផងដែរ៕
អត្ថបទនិងរូបភាព៖ ហ្វាងក្វឹន
