ទូរស័ព្: 0274 383 347
អាទិត្យ, 8-11-26 00:29:53

ទម្លាប់បូជា ក្វាងកុង របស់ជនជាតិចិន

ទំនៀមទម្លាប់បូជា ក្វាងថាញ់ដេគ្វឹង - ហៅម្យ៉ាងទៀតថា ក្វាងកុង ជាលក្ខណៈប្រពៃនៃវប្បធម៌ជំនឿរបស់សហគមន៍ជនជាតិចិន ដែលបង្ហាញពីក្តីប្រាថ្នាសេចក្តីសុខសាន្ត និងការបួងសួងសុំឱ្យរកស៊ីមានបាន និងមានលាភមានជ័យ។

អាសនៈបូជា ក្វាងកុង (រូបសំណាក៣នៅខាងឆ្វែង) រួមជាមួយព្រះក្វាងអឹម និងព្រះគ្រូ លីដាវមិញ ក្នុងផ្ទះគ្រួសារជនជាតិចិនមួយកន្លែងនៅខេត្តកាម៉ាវ។

ក្វាងកុង ឈ្មោះពិតថា ក្វាងវូ ហៅក្រៅថា វ៉ឹនទ្រឿង ជាមេទ័ពល្បីឈ្មោះឈានមុខក្នុងចំណោម មេទ័ពខ្លាទាំងប្រាំ ក្នុងសម័យ សាមកុក ហើយបានគេលើកតម្កើងរូបតំណាងជាវរៈមេទ័ពដ៏អង់អាចក្លាហាន ដែលមានស្នាដៃធំធេងក្នុងការស្ថាបនាគ្រឹះរាជវាំងស៊ូហាន។ លោកល្បីខាងទឹកចិត្តស្មោះត្រង់និងសច្ចធម៌ ទើបប្រជាជនគោរពបូជា និងលើកតម្កើងលោកជា ព្រះអង្គ ក្វាង ថាញ់ដេគ្វឹង។

ក្នុងជំនឿប្រពៃណីរបស់សហគមន៍ជនជាតិចិន លោក ក្វាងកុង បានចាត់ទុកជាទេវតាការពារ បណ្តេញខ្មោចព្រាយបិសាច និងនាំមកនូវសេចក្តីសុខសាន្ត សំណាងល្អ ហេតុនេះហើយបានជាគ្រួសារភាគច្រើនតែងតាំងអាសនៈបូជា។ ជាពិសេស អ្នករកស៊ីជួញដូរតែងតាំងបូជាព្រះអង្គ ក្វាងកុង នៅកន្លែងលក់ដូរ ឬក្នុងបន្ទប់ទទួលភ្ញៀវសំខាន់របស់ក្រុមហ៊ុន។

កម្មវិធីសម្តែងឡើងវិញនូវរូបភាពព្រះអង្គ ក្វាងថាញ់ដេគ្វឹងដើរប្រព័ទ្ធ នៅទីសក្ការបូជាបុរាណ ក្វាងដេកូមីវ - សង្កាត់ បាកលីវ។

ដោយឡែក នៅតាមវត្តអារាមរបស់ជនជាតិចិន លោក ក្វាងកុង បានបូជា ជាព្រះពោធិសត្វ យ៉ា ឡា រួមជាមួយនិងលោក វីដាហូផាប ដើម្បីជួយថែរក្សាការពារព្រះធម៌ និងព្រះរតនត្រ័យក្នុងព្រះពុទ្ធសាសនា។ ក្នុងសាសនាតាវវិញ លោក ក្វាងកុង បានគេតម្កើងជា ភុកម៉ាដាយដេ  ដែលជាទេវតាបង្ក្រាបនិងកម្ចាត់ខ្មោចព្រាយបិសាច។

រីឯនៅតាមក្លឹបហាត់ក្បាច់គុន ឬក្រុមរបាំតោ លោកបានចាត់ទុកជាគ្រូដើម ដែលតែងហៅដោយឈ្មោះដ៏ស្និទ្ធស្នាលថា “ក្វាងញីកា” ក្នុងគោលបំណងលើកកម្ពស់ស្មារតីស្មោះត្រង់ ចិត្តទូលាយ និងពង្រីកប្រពៃណីសាមគ្គីរបស់សហគមន៍ជនជាតិចិន។ ចំណុចនេះក៏បានពន្យល់ ថា ឱ្យតែទីណាមានជនជាតិចិនរស់នៅ គឺទីនោះតែងមានទំនៀមទម្លាប់បូជា ក្វាងកុង ដោយនឹងអត្ថន័យនៃភាពសាមគ្គី ការពារ និងរួមគ្នារកស៊ីមានបាន។

គំនូរប្រពៃណីតួអង្គទាំង ៣ ដោយមានព្រះអង្គ ក្វាងថាញ់ដេគ្វឹង គង់នៅកណ្តាល អមដោយលោក ចូវធឿង នៅខាងស្តាំ និង លោក ក្វាងប៊ិញ នៅខាងឆ្វែង។

នៅតាមវត្តអារាមនានា ទិវាបូជា ក្វាងថាញ់ដេគ្វឹង(ថ្ងៃ ២៤ ខែ ៦ ច័ន្ទគតិ) បានប្រារព្ធធ្វើឡើងយ៉ាងអធិកអធម ដែលទាក់ទាញប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរមកបួងសួងសុំពរជ័យ រហូតក្លាយជាពិធីបុណ្យប្រពៃណីដ៏លេចធ្លោមួយរបស់សហគមន៍ជនជាតិចិននៅខេត្តកាម៉ាវ៕

អត្ថបទនិងរូប៖ លឺឡឹមហ៊ី

 

 

Tags:

ទម្លាប់បូជា ក្វាងកុង របស់ជនជាតិចិន

ទំនៀមទម្លាប់បូជា ក្វាងថាញ់ដេគ្វឹង - ហៅម្យ៉ាងទៀតថា ក្វាងកុង ជាលក្ខណៈប្រពៃនៃវប្បធម៌ជំនឿរបស់សហគមន៍ជនជាតិចិន ដែលបង្ហាញពីក្តីប្រាថ្នាសេចក្តីសុខសាន្ត និងការបួងសួងសុំឱ្យរកស៊ីមានបាន និងមានលាភមានជ័យ។

កាម៉ាវនឹងមានចាត់តាំងពីធីប្រណាំងទូក.ងថ្នាក់ខេត្តក្នុងឆ្នាំ ២០២៧

ខេត្តកាម៉ាវមានទិសដៅរៀបចំការប្រណាំងទូក.ងថ្នាក់ខេត្តចាប់ក្នុងឆ្នាំ ២០២៧ ក្នុងគោលបំណងដើម្បីអភិរក្សវប្បធម៌ខ្មែរ ព្រមទាំងបង្កើតបានជាផលិតផលវប្បធម៌ - ទេសចរណ៍លក្ខណៈពិសេស ដើម្បីផ្សព្វផ្សាយរូបភាពទឹកដី និងប្រជាជនកាម៉ាវ។

អឹកធឹកនៃខ្សែទឹកប្រណាំងទូក.ងខ្នាតតូច

ពេលថ្មីៗកន្លងទៅ វត្តជ្រុង Khmer បានសហការជាមួយគណៈកម្មាធិការប្រជាជនឃុំ Hồ Thị Kỷ រៀបចំការប្រណាំងទូក.ងខ្នាតតូចអំណរបុណ្យសែនដូនតា ឆ្នាំ២០២៦ ដោយទាក់ទាញបាន ១៣ ក្រុមចូលរួម រួមមានទាំងអស់ ៩ ក្រុមបុរស និង ៤ ក្រុមនារី មកពីឃុំ Hồ Thị Kỷ និងឃុំ Tân Lộc)។

រក្សាភាពរស់រវើកនៃសិល្បៈ Khmer

ក្នុងលំហូរនៃជីវភាពសម័យបច្ចុប្បន្ន បណ្តាទម្រង់សិល្បៈប្រពៃណីរបស់ជនរួមជាតិ Khmer កំពុងប្រឈមមុខនៃតម្រូវការផ្លាស់ថ្មីដើម្បីឱ្យកាន់តែខិតជិតមហាជន និងថែរក្សាតម្លៃដើមដែលបានផ្ទេរបន្តឆ្លងកាត់ជាច្រើនជំនាន់មក។

បំពេញកតញ្ញូតាធម៌ចំពោះបុព្វការីជន

បងប្អូនជនរួមជាតិ Khmer ទើបតែឆ្លងកាត់រដូវបុណ្យសែនដូនតា (ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា) រីកសាយភាយនូវលក្ខណៈដ៏ល្អប្រពៃនៃភាពកតញ្ញូតាធម៌ ជាមួយបណ្តាពិធីបុណ្យរំលឹកគុណ ដឹងគុណចំពោះបុព្វការីជន និងបណ្តាពេលបាយសាមគ្គីជួបជុំគ្រួសារយ៉ាងកក់ក្តៅ។

រក្សាភាពរស់រវើកនៃសម្លៀកបំពាក់ប្រពៃណី

ចាប់ពីស្នាមម្ជុល ថ្នេរអំបោះយ៉ាងប៉ិនប្រសប់ រហូតដល់ពណ៌សម្បុរ និងក្បូរក្បាច់រចនាប្រកបដោយលក្ខណៈពិសេស សម្លៀកបំពាក់ប្រពៃណីរបស់ជនរួមជាតិ Khmer បង្កប់នូវរឿងរ៉ាវអំពីវប្បធម៌ ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់សហគមន៍ដែលប្រកបដោយអត្តសញ្ញាណ។ ប៉ុន្តែ តាមសិល្បការិនី Thạch Thị Hồng Nhung សមាគមអក្សរសិល្ប៍-សិល្បៈប្រជាប្រិយខេត្ត Cà Mau ក្នុងចង្វាក់រស់នៅសម័យទំនើប និងដំណើរការសមាហរណកម្មយ៉ាងស៊ីជម្រៅ សម្លៀកបំពាក់ប្រពៃណីកំពុងតែមានការសាបរលាបបន្តិចម្ដងៗក្នុងជីវភាពប្រចាំថ្ងៃ ហេតុដូច្នេះហើយ ចាំបាច់ត្រូវមានដំណោះស្រាយអភិរក្សឱ្យបានទាន់ពេលវេលា។

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

សហគ្រាស - ម៉ាក