ភូមិដឿងដាវ ឃុំហូធីគី ជាភូមិមួយដែលមានបងប្អូនជនរួមជាតិខ្មែរច្រើនកុះករបានចូលរួមពិធីបុណ្យមហាសាមគ្គីទូទាំងប្រជាជាតិជាមួយបរិយាកាសដ៏សប្បាយ។ ថ្ងៃបុណ្យជាឱកាសដើម្បីលើកតម្កើងនូវតម្លៃវប្បធម៌ប្រពៃណី ពង្រឹងសាមគ្គីភាពរវាងអ្នកភូមិផងរបងជាមួយផងដែរដើម្បីរឹងបន្តឹងផែនមហាសាមគ្គីទូទាំងប្រជាជាតិ និងបង្កើតកម្លាំងចលករសម្រាប់ភូមិភាគអនុវត្តទទួលជោគជ័យនូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។
គណៈចាត់តាំងជូនប័ណ្ណសរសើរ និងរង្វាន់ដល់ឯកជន និងគ្រួសារគំរូក្នុងភូមិភាគ។
នេះមិនត្រឹមជាឱកាសដើម្បីរំលឹកឡើងវិញនូវប្រពៃណីប្រវត្តិសាស្ត្ររបស់ប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងជាសកម្មភាពវប្បធម៌សហគមន៍ដ៏សំខាន់ទៀតផង។ តាមរយៈនោះ គណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ និងរណសិរ្សមាតុភូមិក៏មានឱកាសបានស្ដាប់ការបញ្ចេញមតិយោបល់របស់ប្រជាជន ព្រមទាំងស្ងើចសរសើរគ្រួសារវប្បធម៌គំរូ ដែលក្នុងនោះមានគ្រួសារ ខ្មែរជាច្រើនផងដែរ។
ក្នុងឆ្នាំ ២០២៦ ប្រពៃណីចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌" នៅភូមិដឿងដាវបានបន្តរីកសាយភាយ។ ក្នុងឱកាសនេះ គណៈចាត់តាំងថែមទាំងបានលើកសរសើរ និងផ្ដល់រង្វាន់ដល់បុគ្គលឯកជន និងគ្រួសារដែលបានរួមចំណែកយ៉ាងសកម្មដល់សហគមន៍ទៀតផង។
លោក លីថាយសឺន ជាគ្រួសារខ្មែរគំរូដែលបានស្ងើចសរសើរក្នុងថ្ងៃបុណ្យ បានចែករំលែកថា៖ "ការផ្ដល់រង្វាន់នេះ មិនត្រឹមជាកិត្តិយសរបស់គ្រួសារនីមួយៗប៉ុណ្ណោះទេ ថែមទាំងជាលទ្ធផលមកពីការជួយឧបត្ថម្ភ ជ្រោមជ្រែងពីសហគមន៍ និងការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគផងដែរ។ នេះជាកម្លាំងចលករដើម្បីយើងខ្ញុំបន្តខិតខំប្រឹងប្រែងបន្ថែមទៀតនាពេលអនាគត"។
ប្រជាជនចូលរួមលេងល្បែងប្រជាប្រិយអំណរថ្ងៃបុណ្យ។
ថ្ងៃបុណ្យនៅតាមភូមិស្រុកជាព្រឹត្តិការណ៍វប្បធម៌មួយ បង្កើតឱ្យមានកម្លាំងផ្ទៃក្នុង រួមចំណែកពង្រឹងសាមគ្គីភាពរវាងជនជាតិជាបងប្អូន។ តាមរយៈនោះ បង្កើនទំនុកចិត្តរបស់បងប្អូនជនជាតិភាគតិចចំពោះការដឹកនាំរបស់បក្ស រួមកម្លាំងកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន និងសម្បូរសប្បាយ។
លោក លីវ៉ាន់ហឿង ប្រធានគណៈកម្មាធិការរណសិរ្សភូមិដឿងដាវ មានប្រសាសន៍៖ "ពិធីបុណ្យជាឱកាសដើម្បីប្រជាជនរួមគ្នារំលឹកឡើងវិញនូវលទ្ធផលដែលទទួលបានក្នុងការកសាងជីវភាពវប្បធម៌ អភិវឌ្ឍសេដ្ឋកិច្ច និងពង្រឹងសាមគ្គីនៅតំបន់លំនៅឋាន។ ពេលខាងមុខ គណៈកម្មាធិការរណសិរ្សភូមិនឹងបន្តឃោសនាផ្សព្វផ្សាយដល់ប្រជាជនឱ្យពង្រីកស្មារតីសាមគ្គីភាព ចូលរួមយ៉ាងសកម្មក្នុងចលនាត្រាប់តាម និងរួមកម្លាំងកសាងភូមិស្រុកឱ្យកាន់តែអភិវឌ្ឍន៍"។
ក្រៅពីពិធីបុណ្យជាផ្លូវការ ផ្នែកកម្សាន្តសប្បាយជាមួយល្បែងប្រជាប្រិយក៏ប្រព្រឹត្តទៅយ៉ាងអ៊ូអរ ទាក់ទាញ ដោយមានប្រជាជនចូលរួម និងគាំទ្រយ៉ាងច្រើនកុះករផងដែរ។ បង្កើតបរិយាកាសសប្បាយរីករាយ និងរំភើបខ្លាំងទៀតផង។ សកម្មភាពកម្សាន្តទាំងនេះបានរួមចំណែករក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណី ព្រមទាំងបង្កើតឱកាសឱ្យប្រជាជនបានជួបសំណេះសំណាល ចែករំលែក និងពង្រឹងសាមគ្គីភាពក្នុងសហគមន៍អាសយជន។
អត្ថបទនិងរូប៖ យ័ញឌីប
