ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 11-6-26 08:34:23

គិតគូរជូនជនរួមជាតិ

ប្រកៀកស្ថានការណ៍ បង្ហាញទិសដៅ

ភូមិលេខ៨ ជាភូមិមួយ ក្នុងចំណោម៤ភូមិដែលជួបលំបាកពិសេសរបស់ឃុំKhánh Bình Tây ស្រុក Trần Văn Thời។ អត្រាគ្រួសារក្រីក្រនៅតែខ្ពស់នៅឡើយ ពិសេសគ្រួសារជនជាតិភាគតិច។ ប៉ុន្មានឆ្នាំកន្លង រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់បានបន្តផ្សព្វផ្សាយអនុវត្តគោលនយោបាយជាច្រើន ដើម្បីជួជំនួយឧបត្ថម្ភគ្រួសារមាមីងបងប្អូនឱ្យរួចផុតពីភាពក្រីក្រ។ ទោះជាយ៉ាងណាក៏ដោយ ក៏ត្រូវមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់បងប្អូនប្រជាជនដែរទើបអាចឈានឡើងរួចចាកក្រចីរភាពបាន។

យើងខ្ញុំបានអញ្ជើញទៅសាកសួរសុខទុក្ខគ្រួសារបងស្រី Huỳnh Thị Lan ជាគ្រួសារខ្មែរនៅភូមិលេខ៨  ប្រការដែលបានឃើញដំបូងបង្អស់គឺ រូបភាពក្មេងៗរត់ចេញយា៉ងឈូឆដែលគ្មានទាំងអាវកណ្តាថ្ងៃក្តៅ ឈរទទួលភ្ញៀវ   ខណៈពេលដែលបានឃើញយើងខ្ញុំមកដល់។  រាងកាយមួយណាមួយនឹងប្រលាក់កខ្វក់ ពួកគេសម្លឹងមើខ្ញុំដោយក្រសែភ្នែកទាំងគូរមូលខ្លំទើបនឹងដឹងក្តី។  

បណ្តាក្មេងទាំងនោះគឺជាកូនរបស់បងស្រី Lan។ បងស្រីឆ្នាំនេះមានអាយុ៣៧ឆ្នាំ តែមានកូនដល់ទៅ៨នាក់។ យោងតាមប្រសាន៍របស់បងស្រី គ្រួ សាររស់នៅភូមិភាគនេះអស់រយៈកាល១០ឆ្នាំមកហើយ មានកូនច្រើន តែកាលពីមុនមិនទាន់មានផែបការគ្រួសារ រហូតដល់បានកូន២ ដែលត្រូវជាកូនភ្លោះ បងស្រីទើបសម្រេចចិត្តដាក់ផែនការគ្រួសាររួចរាល់។ ក្រលំបាកកាន់តែតាមទាន់ បណ្តោយឲ្យជីវភាពគ្រួសារបងជួបវេទនា។

ក្នុង​ចំណោម​ពួក​គេ កូន​ច្បង​មាន​អាយុ​ត្រឹម​តែ១៦​ឆ្នាំ​ប៉ុណ្ណោះ ហើយ​កូនបន្ទាប់ក៏មានជាបន្តៗ​។ ដោយឡែក ចំពោះ​កូន​ភ្លោះ​ទាំង​ពីរ​ សព្វថ្ងៃ​មាន​អាយុ​មិន​ទាន់​គ្រប់២​ឆ្នាំ​ផង ។ បងស្រីឡាន បាន​និយាយ​ដោយ​មិន​ខ្វល់​ថា៖ “កូនច្បងរៀនបានថ្នាក់ទី៥ក៏ឈប់ ចំណែកកូនៗដទៃទៀតពោលគឺគ្មាននរ ណាបានរៀនសូត្រអញវីនោហទេ ដោយ​សារ​តែ​មិន​ទាន់​បានធ្វើលិខិតស្នាមរួចរាល់ ដូចជា​ចុះឈ្មោះ​បញ្ជីគ្រួសារ សំបុត្រ​កំណើត ធានា​រ៉ាប់​រង...”។

មិនតែប៉ុណ្ណោះ ក្រៅពីកូនតូចៗទាំង៨នាក់ បងស្រីឡាង ក៏ត្រូវទទួលបន្ទុកមើលថែចៅចំនួន២នាក់ទៀត មួយតូចមានអាយុ៤ឆ្នាំ  ចំណែកមួយធំមាអា យុ១៤ឆ្នាំដែលកំព្រាឪពុកម្តាយតាំងពីតូច។​ ស្ថានភាពក្រកាន់តែធ្ងន់ទៅលើបងស្រី Lan។ 

បងស្រី Huỳnh Thị Lan ជាមួយនឹងកូនតូចៗរបស់ខ្លួន កំពុងត្រូវការជំនួយឧបត្ថម្ភថែមទៀតអំពិសប្បុរសជន និងរដ្ឋអំណាចភូមិភាគ ដើម្បីរួចចាកក្រ។

ដោយបានដឹងថា គ្រួសារបងស្រី Lan គឺជាគ្រួសារក្ររបស់ភូមិលេខ៨អស់  រយៈកាល៤ឆ្នាំមកហើយ។  

គ្រួសារនេះមានសមាជិកចំនួន១៣នាក់ ឪពុកក្មេកមានវ័យចាស់  ប្តី​របស់​បងស្រីប្រកបរបរខាងនេសាទសមុទ្រ ចំណែកបងស្រីវិញនៅផ្ទះចិញ្ចឹមមើលថែកូនតូចៗ។ ​ បងស្រីមានប្រសាសន៍៖ “​គ្រួសារ​មាន​តែ​ប្ដីនាក់គត់ដែលជាអ្នករកប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ រាល់​ខែ​គាត់​ទៅកប៉ាល់សមុទ្រ គ្រប់ចំនួន២០ថ្ងៃទើបចូលច្រាំងម្តង មានខែខ្លះបានច្រើន ខែខ្លះទៀតក៏អន់។ ធម្មតាមួយខែបានប្រហែលពី៤-៥លានដុង។ ពេល​គាត់​ទៅ​សមុទ្រ គឺគ្រួសារទិញអង្ករបណ្តាក់គេ ត្រីសាច់ បន្លែគឺរកដោយខ្លួនឯងតាមព្រែកដើម្បីផ្គត់ផ្គង់ប្រចាំថ្ងៃ”។

ដោយ​យល់​ពី​ស្ថានភាព​លំបាក​របស់​គ្រួសារ ​ទើប​កន្លងហើយភូមិភាគបាន​ធ្វើការជម្រើសជំនួយឧបត្ថម្ភគ្រួសារបងស្រីឡាងយោងតាមគោលនយោបាយដើម្បីសាងសង់ផ្ទះថ្មី។ បងស្រី Lan មានប្រសាសន៍៖ “ពីមុនផ្ទះខ្ញុំមានការទ្រុឌទ្រោម តែដោយបានរដ្ឋាអំណាចភូមិភាគយកចិត្តទុកដាក់ ជំនួយឧបត្ថម្ភទឹកប្រាក់៤៤លានដុង បន្ទាប់មកគ្រួសារខ្ញុំបានបំពេញបន្ថែមចំនួន១៦លានដុងទៀត ទើបសង់បានផ្ទះសមរម្យដូចសព្វថ្ងៃេនះឯង។​ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​មាន​កន្លែង​សមរម្យ​សម្រាប់​ក្មេងៗ​ពួន”។ 

ម្តាយ និងកូនៗរបស់បងស្រី Lan បច្ចុប្បន្នកំពុងរស់នៅលំនឹងល្អនិងធានាសុវត្ថិភាពផងដែរ។ តែប្រការដែលយើងខ្ញុំមានអារម្មណ៍សោកស្តាយបំផុតនោះគឺកូនៗរបស់បងស្រីមិនទាន់បានទៅសាលា ក៏មានន័យថាពួកគេតទៅអនាគត​គឺ​មិនដឹងទៅជាយ៉ាងម៉េចយ៉ាងម៉ានោះទេ។

គ្រួសារ​របស់​លោកស្រី Lan ទើបតែ​ទទួលបាន​ការឧបត្ថម្ភយោងតាម​គោលនយោបាយ​សម្រាប់សាងសង់​ផ្ទះ​ថ្មី​។

លោក Trần Trọng Thể អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Khánh Bình Đông បានឲ្យដឹង៖​ “កន្លងហើយ រដ្ឋអំណាចភូមិភាគពិតជាមានការយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិលើភូមិសាស្ត្រ ពិសេសចមពោះគ្រួសារបងស្រី Huỳnh Thị Lan នេះក៏ចាគ្រួសារខ្មែរក្រីក្រ ជួបលំបាករបស់ឃុំផងដែរ។ ឃុំក៏បានឆ្លៀតយកគ្រប់បណ្តា​គោល​នយោ បាយ​ឧបត្ថម្ភផ្ទះស្នាក់នៅ ​ផ្លាស់​ប្តូរ​មុខរបរការងារ​សម្រាប់​គ្រួសារ​នេះ។ ផ្តើមពីនោះ ក៏សកម្មក្នុងលើកទឹកចិត្តចំពោះការអនុវត្តផែនការគ្រួសារ និងធ្វើសំបុត្រកំណើតសម្រាប់ពួកក្មេង។ ថ្វីត្បិតដូច្នេះ តែ​ដោយ​សារ​ការ​យល់​ដឹង​របស់​គ្រួសារ​មិនទាន់បានជ្រៅជ្រះ ទើបនៅ​មាន​ការ​លំបាក​ជា​ច្រើន”។ 

“នាពេលខាងមុខ ភូមិភាគនឹងបន្តឧបត្ថម្ភបណ្តាប្រភពគោលនយោបាយ និងចលនាសប្បុរសជនដើម្បីបង្កលក្ខណៈសម្រាប់ពួកក្មេងៗទាំងនេះបានទៅសាលា និងស្តារជីវភាពសេដ្ឋកិច្ចគ្រួសារឲ្យបានប្រសើរឡើងវិញ ព្រមទាំងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅជូនបងប្អូនប្រជាជនជាទូទៅនៅភូមិភាគនិយាយរួម” លោក Trần Trọng Thể ​បានអះអាងបែបនេះ៕

 

អត្ថបទនិងរូបថត៖ ហុង ញ៉ុង

 

Tags:

បំបាត់ការស្រេកទឹកស្អាត

Cà Mau ជាភូមិភាគតែមួយគត់នៅតំបន់ដីសណ្តទន្លេមេគង្គដែលគ្មានប្រភពទឹកសាបបន្ថែមពីទន្លេមេគង្គ។ អស់ជាច្រើនជំនាន់មកហើយ ពឹងផ្អែកទាំងស្រុងលើទឹកភ្លៀង និងទឹកក្រោមដី។ រៀងរាល់រដូវប្រាំងម្តងៗ តម្រូវការខាងទឹកសាបរបស់បងប្អូនប្រជាជនកាន់តែជួបបញ្ហាលំបាកខ្លាំង។

Khánh Bình ផ្លាស់ថ្មី

ដោយសារការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ រួមជាមួយនឹងការឯកភាពគ្នា ព្រមទាំងការខិតខំប្រឹងប្រែងរួមកម្លាំងគ្នារបស់ប្រជាជន ក្នុងនោះមានជនរួមជាតិភាគតិច ឃុំ Khánh Bình មានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងទូលំទូលាយលើគ្រប់វិស័យផងដែរ។

បង្កើតមូលដ្ឋានគ្រឹះសម្រាប់ជនរួមជាតិ Khmer រួចចាកក្រ

នៅឃុំ Khánh Lâm ការកាត់បន្ថយភាពក្រីក្រលែងជាចំនួនលេខក្នុងប្រជាជនទៀតហើយ ប៉ុន្តែវាកំពុងបានក្លាយជាដំណើរការផ្លាស់ប្តូរផ្នត់គំនិតក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត និងវិធីសាស្ត្រដើម្បីឈានឡើងរបស់បងប្អូនប្រជាជន។ តាមរយៈទម្រង់ជាក់ស្តែងនេះ គ្រួសារខ្មែរជាច្រើនបានរួចផុតពីការលំបាកដែលអូសអន្លាយ ហើយកំពុងមានស្ថិរភាពជីវភាពរបស់ខ្លួនជាសន្សឹមៗទៀតផង។

ទិសដៅថ្មីសម្រាប់សេដ្ឋកិច្ចគ្រួសារកសិករ

មិនត្រឹមតែទទួលបានជោគជ័យត្រឹមតែទម្រង់បង្កាត់ពូជក្តាមដើម្បីបញ្ជាក់ពីពាណិជ្ជសញ្ញាប៉ុណ្ណោះទេ ថ្មីៗនេះដែរ សហករណ៍បង្កាត់ក្តាមពូជ Cái Trắng នៅភូមិ Chống Mỹ ឃុំ Năm Căn ថែមទាំងបានបន្តបង្កើតស្នាដៃរបស់ខ្លួនជាមួយនឹងគំរូសម្រាប់ការចិញ្ចឹមគ្រែងឈាមផងដែរ។ ងាយស្រួលអនុវត្ត ចំណាយតិច ប៉ុន្តែមានផលចំណេញខ្ពស់ ទម្រង់នេះបានបើកទិសដៅថ្មីដ៏ជោគជ័យសម្រាប់សេដ្ឋកិច្ចគ្រួសារ។

“របាំងការពារ” ថែទាំសុខភាពជូនប្រជាជន

ធានារ៉ាប់រងសុខភាព កាន់តែលើកកម្ពស់តួនាទីជាស្នូលក្នុងការថែទាំសុខភាពជូនបងប្អូនប្រជាជន ជាពិសេសចំពោះបងប្អូនជនជាតិភាគតិចនៅខេត្ត Cà Mau។ មិនត្រឹមតែជួយប្រជាជនកាត់បន្ថយបន្ទុកចំណាយលើការពិនិត្យ និងព្យាបាលជំងឺប៉ុណ្ណោះទេ គោលនយោបាយនេះថែមទាំងបង្កលក្ឋណៈដើម្បីលើកកម្ពស់គុណភាពរស់នៅទៀតផង។ ទន្ទឹមនឹងនោះក៏ពង្រឹងទំនុកចិត្តលើការយកចិត្តទុកដាក់ និងការថែទាំរបស់បក្ស និងរដ្ឋផងដែរ។

នាំយកបុណ្យចូលឆ្នាំថ្មីដោយពេញលេញជូនជនរួមជាតិ

ខេត្ត Cà Mau សព្វថ្ងៃមាន ១៩៧ អ្នកមានកិត្យានុភាពដែលជាជនជាតិភាគតិចចំនួន ១៩៧ រូប ក្នុងនោះដែលច្រើនជាងគេគឺជនរួមជាតិខ្មែរ ដោយមានទាំងអស់ ១២៧ រូប។ ពួកគាត់រសើនៅប្រកបកិច្ចការងារ និងផ្សារភ្ជាប់ជាមួយបងប្អូនរួមជនជាតិជាបងប្អូនផងដែរ ទន្ទឹមនិងនោះក្លាយជាស្ពានតភ្ជាប់ដ៏សំខាន់ដែលផ្តល់នូវ “ជំនោរខ្យល់ថ្មី” សម្រាប់ភូមិស្រុកដែលយោងតាមការពង្រីកនូវតួនាទី និងភារកិច្ចក្នុងការឃោសនាផ្សព្វផ្សាយអំពិគោលការណ៍ណែនបាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងគិតគូរដល់ជីវភាពរស់នៅរបស់សហគមន៍ និងអភិរក្សនូវអត្តសញ្ញាណវប្បធម៌ប្រពៃណី។

អភិវឌ្ឍសេដ្ឋកិច្ចផ្តើមពីទម្រង់ប្រសិទ្ធភាព

ពេលកន្លងមក នៅលើភូមិសាស្ត្រឃុំ Phước Long បានលេចឡើងនូវទម្រង់ផលិត និងការចិញ្ចឹមសត្វប្រកបដោយប្រសិទ្ធភាពកាន់តែច្រើនឡើង ដែលនាំមកនូវប្រភពចំណូលនឹងនរ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាជននៅភូមិភាគ។

តំបន់ជនបទទទួលអំណរនិទាឃរដូវមុនថ្ងៃកំណត់

បុណ្យចូលឆ្នាំថ្មីនេះ ក្តីសប្បាយរីករាយរបស់បងប្អូនប្រជាជនឃុំ Hồng Dân ហាក់ដូចជាកើនឡើងទ្វេដង។ មិនត្រឹមរដូវស្រូវ និងបង្គាបានផលប៉ុណ្ណោះទេ សម្រាប់បងប្អូនដែលរស់នៅតាមបណ្តោយដងផ្លូវ តាសួន ក្តីសប្បាយរីករាយកាន់តែពេញលេញថែមទៀត នៅពេលដែលផ្លូវជនបទត្រូវបានវិនិយោគកសាងកម្រិតខ្ពស់ និងពង្រីកឱ្យបានល្អស្អាត ដោយដាក់ឱ្យប្រើប្រាស់ចំឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំមមី ២០២៦ នេះ។

ផលប្រយោជន៍សេដ្ឋកិច្ចផ្តើមពីចំបើង

តាំងពីយូរលង់ណាស់មកហើយ ចំបើងតែងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងជីវិតរស់នៅ និងការផលិតរបស់កសិករ។ ទោះបីវាជាផលិតផលចំណុះខាងវិស័យកសិកម្មក៏ដោយ ចំបើងមានអត្ថប្រយោជន៍ក្នុងការប្រើប្រាស់ជាច្រើនបែប និងរួមចំណែកដល់ការបង្កើនប្រសិទ្ធភាពក្នុងការផលិត និងការការពារបរិស្ថានទៀតផង។

តុបតែងលម្អដើម្បីទទួលអំណរនិទាឃរដូវ

នៅថ្ងៃជិតបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី ២០២៦ នេះឃុំ សង្កាត់ក្នុងខេត្ត Cà Mau បានផ្លាស់ប្តូរមុខមាត់ថ្មីពោរពេញដោយពណ៌ចម្រុះ។ ការងារតុបតែង និងកែលម្អទីក្រុងត្រូវបានអនុវត្តយ៉ាងព្រមៗគ្នា បង្កើតបានជាចំណុចលេចធ្លោរស់រវើក ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌នៃតំបន់ដីចុងខាងត្បូងបំផុតនៃមាតុភូមិ។

សហគ្រាស - ម៉ាក