ទូរស័ព្: 0274 383 347
ពុធ, 10-6-26 22:39:50

នាំយកបុណ្យចូលឆ្នាំថ្មីដោយពេញលេញជូនជនរួមជាតិ

ខេត្ត Cà Mau សព្វថ្ងៃមាន ១៩៧ អ្នកមានកិត្យានុភាពដែលជាជនជាតិភាគតិចចំនួន ១៩៧ រូប ក្នុងនោះដែលច្រើនជាងគេគឺជនរួមជាតិខ្មែរ ដោយមានទាំងអស់ ១២៧ រូប។ ពួកគាត់រសើនៅប្រកបកិច្ចការងារ និងផ្សារភ្ជាប់ជាមួយបងប្អូនរួមជនជាតិជាបងប្អូនផងដែរ ទន្ទឹមនិងនោះក្លាយជាស្ពានតភ្ជាប់ដ៏សំខាន់ដែលផ្តល់នូវ “ជំនោរខ្យល់ថ្មី” សម្រាប់ភូមិស្រុកដែលយោងតាមការពង្រីកនូវតួនាទី និងភារកិច្ចក្នុងការឃោសនាផ្សព្វផ្សាយអំពិគោលការណ៍ណែនបាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងគិតគូរដល់ជីវភាពរស់នៅរបស់សហគមន៍ និងអភិរក្សនូវអត្តសញ្ញាណវប្បធម៌ប្រពៃណី។

សម្រាប់អ្នកមានកិត្យានុភាពគឺមានតួនាទីហាក់បីដូចជាជំនោរខ្យល់ថ្មី រួមចំណែកធ្វើឱ្យសម្រស់ភុមិស្រុកមួយថ្ងៃកាន់តែល្អប្រសើរឡើង។ (រូបថតនៅអ៊ូមិញ)។

តាមប្រសាសន៍លោក Nguyễn Văn Đảm នាយករងមន្ទីរជនជាតិ និងសាសនា រយៈពេលកន្លង ខេត្តបានចាត់តាំងឱ្យអ្នកមានកិត្យានុភាពទាំងឡាយបានអញ្ជើញទៅទស្សនាផ្ទាល់ និងសិក្សារៀនសូត្រ ដោះដូរបទពិសោធ ហ្វឹកហ្វឺន បំប៉នចំណេះដឹង ព្រមទាំងសួរសុខទុក្ខ និងជំនួយឧបត្ថម្ភស្មារតីសម្ភារៈ និងផ្តល់ជូនកាសែតដោយមិនគិតប្រាក់សម្រាប់ពួកគាត់ក្តាប់បានព័ត៌មានលម្អិតទាន់ហេតុការណ៍។

ផ្តើមពីការយកចិត្តទុកដាក់ទាំងនោះ សម្រាប់អ្នកមានកិត្យានុភាពពួកគាត់ក៏បានពង្រីកនូវតួនាទី និងភារកិច្ចទទួលខុសត្រូវរបស់ខ្លួនចំពោះសហគមន៍ប្រកបដោយប្រសិទ្ធភាព និងចូលរួមយ៉ាងសកម្មក្នុងរាល់សកម្មភាពរបស់ភូមិភាគ រួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងពង្រឹងប្រព័ន្ធនយោបាយមូលដ្ឋាន។ ទន្ទឹមនិងនោះ ពួកគាត់ថែមទាំងជាស្ពានតភ្ជាប់ដ៏សំខាន់សម្រាប់ក្នុងការទំនាក់ទំនងទ្វេភាគីរវាងគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ រណសិរ្សមាតុភូមិ អង្គការនយោបាយ និងសង្គម ក្នុងការយល់ដឹងអំពីស្ថានភាព និងឆ្លុះបញ្ចាំងពីគំនិត និងក្តីសង្ឃឹមរបស់បងប្អូនជនរួមជាតិភាគតិច។

លោក Trần Huôl (ភូមិលេខ ៩) ជាអ្នកមានកិត្យានុភាពម្នាក់ក្នុងចំណោម ៤ នាក់របស់ឃុំ Khánh Bình មិនត្រឹមជាកសិករ Khmer ដែលឧស្សាហ៍ព្យាយាមក្នុងការពលកម្ម និងមានចិត្តអាណិតអាសូរអ្នកដទៃប៉ុណ្ណោះទេ ថែមទាំងជាគំរូដ៏ភ្លឺស្វាងក្នុងការប្រកាន់ខ្ជាប់ និងចលនាអ្នកភូមិផងរបងជាមួយ ឱ្យអនុវត្តគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងជាស្ពានក្នុងការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ សម្របសម្រួលរាលើការជម្លោះទាំងឡាយ និងថែរក្សាអត្តសញ្ញាណវប្បធម៌នៅភូមិភាគទៀតផង។

លោក Phạm Văn Dự ប្រធានសមាគមកសិករឃុំ Khánh Bình បានមានប្រសាសន៍ថា៖ “ដើម្បីកាត់បន្ថយការលំបាកក្នុងការស្វែងរកទីផ្សារសម្រាប់កសិករក្នុងប្រមូលផលស្រូវ លោក Huôl ជាអ្នក ជួយទិញស្រូវដោយផ្ទាល់ក្នុងតម្លៃសមរម្យ។ បច្ចុប្បន្ន សមាគមកសិករឃុំកំពុងសម្របសម្រួលជាមួយលោក ដើម្បីបញ្ចប់នីតិវិធីសម្រាប់ការបង្កើតសហករណ៍ បង្កើតទិសដៅកសិកម្មប្រកបដោយចីរភាពក្នុងតំបន់”។

“លោក Huôl ជាមនុស្សស្លូតបូត ចិត្តល្អ ធ្វើការងារអ្វីក៏ដាក់ផលប្រយោជន៍របស់មាមីងបងប្អូនឡើងលើជាងគេនោះដែរ ដូច្នេះហើយទើបបានបងប្អូនប្រជាជនគោរពស្រឡាញ់ និងជឿទុកចិត្ត” អ្នកមីង Tăng Thị Thuý នៅភូមិលេខ ១៩ មានប្រសាសន៍បែបនេះ។

លោក Trần Huôl (ទីពីរគិតពីឆ្វេង) រួមជាមួយសមាគមកសិករឃុំខាញ់ប៊ិញដោះដូរខាងករបង្កើតសហករណ៍ប្រមូលទិញស្រូវជូនបងប្អូនប្រជាជន។

នៅភូមិលេខ ៣ ឃុំ U Minh លោក Danh A ជាអ្នកមានកិត្យានុភាពដ៏ឆ្នើមមួយរូបដែលបានរួមចំណែកយ៉ាងសកម្មដល់កិច្ចការងារសហគមន៍។ រយៈពេលកន្លង លោកបានសហការយ៉ាងសកម្មជាមួយរដ្ឋអំណាចភូមិភាគក្នុងការអនុវត្តគោលនយោបាយឧបត្ថម្ភជនរួមជាតិភាគតិច ព្រមទាំងជំរុញទឹកចិត្តបងប្អូនប្រជាជនឱ្យអភិវឌ្ឍផលិ និងចូលរួមយ៉ាងសកម្មក្នុងការបង្ការ និងទប់ស្កាត់រាល់បទល្មើសផ្សេងៗ។ល។ ក្នុងពេលជាមួយគ្នានេះដែរ លោកក៏បានបង្ហាញពីកង្វល់ និងបំណងប្រាថ្នាដ៏ស្របច្បាប់របស់ប្រជាជនទៅកាន់ផ្នែកសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ផងដែរដើម្បីទាន់សភាពការ។

តាមរយៈការបង្កភាពជិតស្និទ្ធជាមួយការរស់នៅរបស់បងប្អូនប្រជាជន និងសកម្មក្នុងការឈោសនាផ្សព្វផ្សាយ ព្រមទាំងចលនាបងប្អូនជនរួមជាតិចូលរួមប្រឡងប្រណាំងក្នុងការផលិត ពង្រីកសេដ្ឋកិច្ច-សង្គម កាត់បន្ថយក្រស្ថិរភាព រក្សានិងលើកតម្កើងអត្តសញ្ញាណវប្បធម៌ជាតិ។ល។ បណ្តាអ្នកមានកិត្យានុភាពទាំងឡាយនៅខេត្តកាម៉ាវ កំពុងរួមចំណែកក្នុងការនាំយកបុណ្យចូលឆ្នាំថ្មីដ៏ពេញលេញជូនបងប្អូនជនរួមជាតិ Khmer ផងដែរ៕

Trịnh Hải

Tags:

ភាគច្រើនអាន

Khánh Bình ផ្លាស់ថ្មី

ដោយសារការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ រួមជាមួយនឹងការឯកភាពគ្នា ព្រមទាំងការខិតខំប្រឹងប្រែងរួមកម្លាំងគ្នារបស់ប្រជាជន ក្នុងនោះមានជនរួមជាតិភាគតិច ឃុំ Khánh Bình មានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងទូលំទូលាយលើគ្រប់វិស័យផងដែរ។

បង្កើតមូលដ្ឋានគ្រឹះសម្រាប់ជនរួមជាតិ Khmer រួចចាកក្រ

នៅឃុំ Khánh Lâm ការកាត់បន្ថយភាពក្រីក្រលែងជាចំនួនលេខក្នុងប្រជាជនទៀតហើយ ប៉ុន្តែវាកំពុងបានក្លាយជាដំណើរការផ្លាស់ប្តូរផ្នត់គំនិតក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត និងវិធីសាស្ត្រដើម្បីឈានឡើងរបស់បងប្អូនប្រជាជន។ តាមរយៈទម្រង់ជាក់ស្តែងនេះ គ្រួសារខ្មែរជាច្រើនបានរួចផុតពីការលំបាកដែលអូសអន្លាយ ហើយកំពុងមានស្ថិរភាពជីវភាពរបស់ខ្លួនជាសន្សឹមៗទៀតផង។

ទិសដៅថ្មីសម្រាប់សេដ្ឋកិច្ចគ្រួសារកសិករ

មិនត្រឹមតែទទួលបានជោគជ័យត្រឹមតែទម្រង់បង្កាត់ពូជក្តាមដើម្បីបញ្ជាក់ពីពាណិជ្ជសញ្ញាប៉ុណ្ណោះទេ ថ្មីៗនេះដែរ សហករណ៍បង្កាត់ក្តាមពូជ Cái Trắng នៅភូមិ Chống Mỹ ឃុំ Năm Căn ថែមទាំងបានបន្តបង្កើតស្នាដៃរបស់ខ្លួនជាមួយនឹងគំរូសម្រាប់ការចិញ្ចឹមគ្រែងឈាមផងដែរ។ ងាយស្រួលអនុវត្ត ចំណាយតិច ប៉ុន្តែមានផលចំណេញខ្ពស់ ទម្រង់នេះបានបើកទិសដៅថ្មីដ៏ជោគជ័យសម្រាប់សេដ្ឋកិច្ចគ្រួសារ។

“របាំងការពារ” ថែទាំសុខភាពជូនប្រជាជន

ធានារ៉ាប់រងសុខភាព កាន់តែលើកកម្ពស់តួនាទីជាស្នូលក្នុងការថែទាំសុខភាពជូនបងប្អូនប្រជាជន ជាពិសេសចំពោះបងប្អូនជនជាតិភាគតិចនៅខេត្ត Cà Mau។ មិនត្រឹមតែជួយប្រជាជនកាត់បន្ថយបន្ទុកចំណាយលើការពិនិត្យ និងព្យាបាលជំងឺប៉ុណ្ណោះទេ គោលនយោបាយនេះថែមទាំងបង្កលក្ឋណៈដើម្បីលើកកម្ពស់គុណភាពរស់នៅទៀតផង។ ទន្ទឹមនឹងនោះក៏ពង្រឹងទំនុកចិត្តលើការយកចិត្តទុកដាក់ និងការថែទាំរបស់បក្ស និងរដ្ឋផងដែរ។

នាំយកបុណ្យចូលឆ្នាំថ្មីដោយពេញលេញជូនជនរួមជាតិ

ខេត្ត Cà Mau សព្វថ្ងៃមាន ១៩៧ អ្នកមានកិត្យានុភាពដែលជាជនជាតិភាគតិចចំនួន ១៩៧ រូប ក្នុងនោះដែលច្រើនជាងគេគឺជនរួមជាតិខ្មែរ ដោយមានទាំងអស់ ១២៧ រូប។ ពួកគាត់រសើនៅប្រកបកិច្ចការងារ និងផ្សារភ្ជាប់ជាមួយបងប្អូនរួមជនជាតិជាបងប្អូនផងដែរ ទន្ទឹមនិងនោះក្លាយជាស្ពានតភ្ជាប់ដ៏សំខាន់ដែលផ្តល់នូវ “ជំនោរខ្យល់ថ្មី” សម្រាប់ភូមិស្រុកដែលយោងតាមការពង្រីកនូវតួនាទី និងភារកិច្ចក្នុងការឃោសនាផ្សព្វផ្សាយអំពិគោលការណ៍ណែនបាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងគិតគូរដល់ជីវភាពរស់នៅរបស់សហគមន៍ និងអភិរក្សនូវអត្តសញ្ញាណវប្បធម៌ប្រពៃណី។

អភិវឌ្ឍសេដ្ឋកិច្ចផ្តើមពីទម្រង់ប្រសិទ្ធភាព

ពេលកន្លងមក នៅលើភូមិសាស្ត្រឃុំ Phước Long បានលេចឡើងនូវទម្រង់ផលិត និងការចិញ្ចឹមសត្វប្រកបដោយប្រសិទ្ធភាពកាន់តែច្រើនឡើង ដែលនាំមកនូវប្រភពចំណូលនឹងនរ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាជននៅភូមិភាគ។

តំបន់ជនបទទទួលអំណរនិទាឃរដូវមុនថ្ងៃកំណត់

បុណ្យចូលឆ្នាំថ្មីនេះ ក្តីសប្បាយរីករាយរបស់បងប្អូនប្រជាជនឃុំ Hồng Dân ហាក់ដូចជាកើនឡើងទ្វេដង។ មិនត្រឹមរដូវស្រូវ និងបង្គាបានផលប៉ុណ្ណោះទេ សម្រាប់បងប្អូនដែលរស់នៅតាមបណ្តោយដងផ្លូវ តាសួន ក្តីសប្បាយរីករាយកាន់តែពេញលេញថែមទៀត នៅពេលដែលផ្លូវជនបទត្រូវបានវិនិយោគកសាងកម្រិតខ្ពស់ និងពង្រីកឱ្យបានល្អស្អាត ដោយដាក់ឱ្យប្រើប្រាស់ចំឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំមមី ២០២៦ នេះ។

ផលប្រយោជន៍សេដ្ឋកិច្ចផ្តើមពីចំបើង

តាំងពីយូរលង់ណាស់មកហើយ ចំបើងតែងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងជីវិតរស់នៅ និងការផលិតរបស់កសិករ។ ទោះបីវាជាផលិតផលចំណុះខាងវិស័យកសិកម្មក៏ដោយ ចំបើងមានអត្ថប្រយោជន៍ក្នុងការប្រើប្រាស់ជាច្រើនបែប និងរួមចំណែកដល់ការបង្កើនប្រសិទ្ធភាពក្នុងការផលិត និងការការពារបរិស្ថានទៀតផង។

តុបតែងលម្អដើម្បីទទួលអំណរនិទាឃរដូវ

នៅថ្ងៃជិតបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី ២០២៦ នេះឃុំ សង្កាត់ក្នុងខេត្ត Cà Mau បានផ្លាស់ប្តូរមុខមាត់ថ្មីពោរពេញដោយពណ៌ចម្រុះ។ ការងារតុបតែង និងកែលម្អទីក្រុងត្រូវបានអនុវត្តយ៉ាងព្រមៗគ្នា បង្កើតបានជាចំណុចលេចធ្លោរស់រវើក ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌នៃតំបន់ដីចុងខាងត្បូងបំផុតនៃមាតុភូមិ។

អត្ថប្រយោជន៍ប្រកបដោយចីរភាពពីគម្រោង "ទឹកគឺជាដង្ហើមនៃជីវិត"

ប៉ុន្មានឆ្នាំកន្លងមកនេះ ការប្រែប្រួលអាកាសធាតុកាន់តែមានភាពស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ បណ្តោយឱ្យមានគ្រោះរាំងស្ងួត និងការជ្រាបព្រៃជាញឹកញាប់ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលិតកម្ម និងកសិកម្ម ព្រមទាំងជីវភាពរស់នៅរបស់បងប្អូនប្រជាជនទៀតផង។ នៅ Cà Mau តំបន់ជាច្រើនដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារកង្វះទឹកសាប ជាពិសេសក្នុងរដូវប្រាំង។ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះ គម្រោង "ទឹកគឺជាដង្ហើមនៃជីវិត - ដោះស្រាយការលំបាករបស់ស្ត្រីដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត និងការជ្រាបប្រៃ" បានបង្ហាញឱ្យឃើញពីប្រសិទ្ធភាពយ៉ាងជាក់ច្បាស់ រួមចំណែកជួយសហគមន៍ជនជាតិភាគតិចឱ្យមានស្ថិរភាពខាងការផលិតជាសន្សឹមៗ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេផងដែរ។

សហគ្រាស - ម៉ាក