នៅឃុំ Khánh Lâm ការកាត់បន្ថយភាពក្រីក្រលែងជាចំនួនលេខក្នុងប្រជាជនទៀតហើយ ប៉ុន្តែវាកំពុងបានក្លាយជាដំណើរការផ្លាស់ប្តូរផ្នត់គំនិតក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត និងវិធីសាស្ត្រដើម្បីឈានឡើងរបស់បងប្អូនប្រជាជន។ តាមរយៈទម្រង់ជាក់ស្តែងនេះ គ្រួសារខ្មែរជាច្រើនបានរួចផុតពីការលំបាកដែលអូសអន្លាយ ហើយកំពុងមានស្ថិរភាពជីវភាពរបស់ខ្លួនជាសន្សឹមៗទៀតផង។
ដែលធ្លាប់ជាគ្រួសារគ្មានដីផលិត អ្នកមីង Nguyễn Thị Em សព្វថ្ងៃក៏បានលំនឹងជីវភាពរស់នៅអាស្រ័យការឧបត្ថម្ភ ព្រមទាំងពង្រីកទម្រង់ចិញ្ចឹមសត្វទៀតផង។
គ្មានដីផលិត អ្នកមីង Nguyễn Thị Em នៅភូមិលេខ ១៦ ឃុំ Khánh Lâm ត្រូវចាកចេញពីស្រុកកំណើត ដើម្បីទៅធ្វើការជាកម្មករនៅ Đồng Nai អស់រយៈពេលជិត ៧ ឆ្នាំ។ ការងារនេះពិបាកណាស់ ហើយប្រាក់ចំណូលក៏មិនស្ថិតស្ថេរដែរ ធ្វើឱ្យគាត់កាន់តែមានចិត្តខិតខំតស៊ូដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ពេលគាត់ឈានចូលវ័យជាង ៤០ ឆ្នាំ សុខភាពរបស់ កាន់តែយ៉ាប់យ៉ឺន ហើយគាត់បានត្រឡប់ទៅផ្ទះវិញដោយដៃទទេដោយគ្មានទិសដៅច្បាស់លាស់ទៀតផង។
ផ្តើមពីការឧបត្ថម្ភរបស់រដ្ឋអំណាចភូមិភាគ អ្នកមីងត្រូវបានសាច់ញាតិឧបត្ថម្ភដីធារ និងដីផលិត ព្រមទាំងពូជសត្វចិញ្ចឹម និងបច្ចេកទេសក្នុងការចិញ្ចឹមជាដើម។ ចាប់ផ្តើមជាមួយនឹងទម្រង់ចិញ្ចឹមជ្រូករួមផ្សំជាមួយចិញ្ចឹមត្រីទឹកសាបតាមទ្រង់ទ្រាយតូច អ្នកមីងទទួលបានបទពិសោធន៍ជាសន្សឹមៗផងដែរ។ តាមរយៈការរៀនសូត្រយ៉ាងយកចិត្តទុកដាក់ និងការពង្រីកជាបន្តបន្ទាប់ ទម្រង់នេះក៏មានស្ថិរភាពបន្តិចម្តងៗ ផ្តល់នូវប្រាក់ចំណូលយ៉ាងទៀងទាត់ មិនតែប៉ុណ្ណោះអ្នកមីងថែមទាំងសង់បានផ្ទះមួយខ្នងយ៉ាងធំទូលាយស្អាតទៀតផង។
យោងតាមលោក Trần Văn Sỹ លេខាសាខាបក្ស និងជាប្រធានភូមិលេខ ១៦ បានឱ្យដឹងថា៖ ភូមិនេះមានគ្រួសារ Khmer ជាង ២០០ គ្រួសារ។ ពីមុន គ្រួសារក្រស្រូបជាងពាក់កណ្តាល ដោយមាន ១០០ គ្រួសារ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារមានគោលនយោបាយឧបត្ថម្ភទាន់ពេល និងសមស្រប ចំនួនគ្រួសារក្រីក្រក៏បានថយចុះនូវត្រឹម ២០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រនូវត្រឹម ៥ គ្រួសារ។ ការផ្លាស់ប្តូរនេះមិនត្រឹមតែទាក់ទងនឹងប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងជាផ្នត់គំនិត និងរបៀបធ្វើរបស់បងប្អូនប្រជាជនផងដែរ។
ផ្តើមពីទស្សនៈនៃការគ្រប់គ្រង លោកស្រី Trần Hồng Ửng ប្រធានគណៈកម្មាធិការប្រជាជនឃុំ Khánh Lâm បានមានប្រសាសន៍ថា៖ ភូមិភាគបានបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពត្រូវចាប់ផ្តើមជាមួយនឹងការដោះស្រាយ “តម្រូវការត្រឹមត្រូវ លក្ខណៈត្រឹមត្រូវ និងជីវភាពរស់នៅត្រឹមត្រូវ”។ អាស្រ័យហេតុនេះហើយ គ្រួសារនីមួយៗត្រូវបានស្ទង់មតិជាពិសេស ដើម្បីបង្កើតគម្រោងការឧបត្ថងម្ភយ៉ាងសមស្រប ដោយជៀសវាងវិធីសាស្រ្តខ្ចាត់ខ្ចាយ។ ទន្ទឹមនិងនោះ ឃុំក៏បានផ្តោតលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ផ្តល់ការឧបត្ថម្ភលំនៅឋាន និងការយកចិត្តទុកដាក់ចំពោះជីវភាពរបស់បងប្អូនប្រជាជនក្នុងឱកាសបុណ្យទានប្រពៃណី ដើម្បីបង្កើតជាមូលដ្ឋានគ្រឹះស្ថិរភាពរយៈពេលយូរអង្វែង។
មានគ្រួសារ Khmer ជាច្រើននៅឃុំ Khánh Lâm សង់បានផ្ទះយ៉ាងធំទូលាយស្អាតអាស្រ័យប្រសិទ្ធភាពនៃបណ្តាទម្រង់ចិញ្ចឹមជីវិត។
បច្ចុប្បន្ន ទូទាំងឃុំមានគ្រួសារជនជាតិ Khmer ចំនួន ៧២៣ គ្រួសារ រួមទាំងគ្រួសារក្រីក្រចំនួន ៥២ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រ ២៦ គ្រួសារផងដែរ។ ឃុំបានកំណត់ទិសដៅដល់ចុងឆ្នាំ ២០២៦ នឹងបន្ថយចុះតិចបំផុតត្រឹម ៣% គ្រួសារក្រក្នុងជនរួមជាតិ ដោយខិតខំកាត់បន្ថយភាពក្រីក្រពិតប្រាកដ និងទប់ស្កាត់ការវិលត្រឡប់ក្រសាជាថ្មីវិញ។
សរុបប្រភពវិនិយោគទឹកប្រាក់ប្រមាណជាង ៦ ពាន់លានដុងសម្រាប់ការផ្សព្វផ្សាយបណ្តាកម្មវិធីផ្គត់ផ្គង់ជីវភាពរស់នៅ ព្រមទាំងប្រមូលផ្តុំឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងផ្ទេរបច្ចេកទេសក្នុងការផលិត។ របៀបនេះមិនត្រឹមបានបង្កលក្ខណៈសម្រាប់បងប្អូនប្រជាជនបង្កើនប្រភពប្រាក់ចំណូលចំពោះមុខប៉ុណ្ណោះទេ ដែលសំខាន់ជាងទៀតគឺបង្កើតមុខរបរចិញ្ចឹមជីវិតស្ថិរភាព។ ផ្តើមពីការឧបត្ថម្ភសម្ភារៈរហូតដល់ផ្នាត់គំនិតក្នុងការរកស៊ី ដំណើរការនេះកំពុងបានរួមចំណែកផ្លាស់ប្តូរផ្នត់គំនិតក្នុងការផលិតរបស់បងប្អូនប្រជាជនតាមទិសដៅម្ចាស់ការ និងដោយខ្លួនឯងទៀតផង។ ខណៈពេលដែលបានផ្តល់ឱកាសយ៉ាងត្រឹមត្រូវ និងមានភាពសមស្របជាមួយលក្ខណៈផងនោះ បងប្អូនប្រជាជនអាចឈានឡើងលំនឹងជីវភាពរស់នៅលើកទឹកដីភូមិកំណើតរបស់ខ្លួនទៀតផង៕
Nguyễn Đào - Chí Thức
