មិនត្រឹមតែទទួលបានជោគជ័យត្រឹមតែទម្រង់បង្កាត់ពូជក្តាមដើម្បីបញ្ជាក់ពីពាណិជ្ជសញ្ញាប៉ុណ្ណោះទេ ថ្មីៗនេះដែរ សហករណ៍បង្កាត់ក្តាមពូជ Cái Trắng នៅភូមិ Chống Mỹ ឃុំ Năm Căn ថែមទាំងបានបន្តបង្កើតស្នាដៃរបស់ខ្លួនជាមួយនឹងគំរូសម្រាប់ការចិញ្ចឹមគ្រែងឈាមផងដែរ។ ងាយស្រួលអនុវត្ត ចំណាយតិច ប៉ុន្តែមានផលចំណេញខ្ពស់ ទម្រង់នេះបានបើកទិសដៅថ្មីដ៏ជោគជ័យសម្រាប់សេដ្ឋកិច្ចគ្រួសារ។

លោក Nguyễn Tài Nguyên (ឆ្វេង) ប្រធានសមាគមកសិករឃុំ Năm Căn បានឱ្យដឹងថា នឹងខិតខំជុំរុញទឹកចិត្តបងប្អូនកសិករដើម្បីអនុវត្តទម្រង់បង្កាត់ពូជគ្រែងឈាមសម្រាប់ផ្គត់ផ្គង់ឱ្យការផលិតប្រចាំគ្រួសារ និងចែករំលែកបទពិសោធន៍ជូនដល់គ្រួសារជិតខាងទៀតផងដើម្បីរួមគ្នាពង្រីកសេដ្ឋកិច្ច។
ត្រូវបានបង្កើតតាំងឆ្នាំ ២០១៨ ដោយមានគោលដៅចម្បងក្នុងការផ្គត់ផ្គង់ក្តាមពូជ រហូតដល់ឆ្នាំ ២០២២ សហករណ៍បង្កាត់ពូជក្តាម Cái Trắng បានក្លាហានពិសោធន៍ជាមួយនឹងការចិញ្ចឹមគ្រែងឈាម។ លទ្ធផលលើសពីការរំពឹងទុកជាមុនផងដែរ។
នៅលើផ្ទៃដីតូចមួយប្រហែល ៦៥ ម៉ែត្រការ៉េ លោក Phan Văn Kháng ដែលជាសមាជិកនៃសហករណ៍បានចិញ្ចឹមគ្រែងឈាមប្រភេទតូចដែលមានទម្ងន់ចាប់ពី ២០-៣០លានដុង/ក្បាល។ បន្ទាប់ពីចិញ្ចឹមបានរយៈពេល ១៥ ថ្ងៃ គ្រែងក៏ត្រូវបានផ្ទេរទៅស្រះទឹកជាប់គ្នាដើម្បីកាត់បន្ថយដង់ស៊ីតេ ជួយធ្វើឱ្យពូជមានការធំធាត់បានយ៉ាងឆាប់រហ័សទៀតផង។
លោក Phan Văn Khánh បានចែករំលែកថា៖ “នេះជាប្រផែទគ្រែងធម្មជាតិ ជាពិសេសចំណីរបស់វាមានស្រាប់នៅក្នុងប្រភពទឹក ពោលគឺមិនចាំបាច់ត្រូវចំណាយនោះទេឱ្យស៊ីនោះទេ។ រឿងដែលសំខាន់បំផុតគឺការគ្រប់គ្រងប្រភពទឹក។ ប្រសិនបើប្រភពទឹកបានល្អ និងមានសារាយច្រើនផងនោះ គ្រែងនឹងឆាប់ធំធាត់ និងទទួលបានទិន្នផលខ្ពស់ទៀតផង។ ផ្ទុយទៅវិញ ប្រសិនបើទឹកមានជាតិអាស៊ីត និងខ្វះសារាយ គ្រែងក៏មានការលូតលាស់យឺតផងដែរ ថ្លើម និងពោះវៀនរបស់វាខ្សោយ ដែលនាំឱ្យមានការខាតបង់ ហើយការថែទាំក៏សាមញ្ញដែរ។ តាមកំណត់ជាប្រចាំចាប់ពី ៧-១០ ថ្ងៃ យើងត្រូវបង្ហូតទឹកម្តង និងសម្អាតស្រះ ហើយបំពេញវាដោយប្រភពទឹកសាបវាជាការស្រេច”។
លក្ខណៈពិសេសរបស់ទម្រង់នេះគឺពេលវេលាប្រមូលផលខ្លី ប៉ុន្តែប្រាក់ចំណេញខ្ពស់ខ្លាំង។ អាស្រ័យលើតម្រូវការទីផ្សារ គ្រែងពូជក្រោយពីចិញ្ចឹមបាន ២០ ថ្ងៃ អាចនឹងលក់បាន ព្រមទាំងប្រមូលផលទាំងស្រុងបន្ទាប់ពី ៤០ ថ្ងៃ។ ជាមួយនឹងតម្លៃលក់ចេញចាប់ពី ១០-២០ ដុង/ក្បាល ប្រសិនបើអត្រារស់សម្រេចបានត្រឹម ៣០% រាល់រដូវបង្កាត់ពូជមួយលើកៗអាចផ្តល់ប្រាក់ចំណេញចាប់ពី ៤០-៥០ លានដុង។ ជាពិសេសដើម្បីជំនួយឧបត្ថម្ភគ្រួសារដែលទើបចិញ្ចឹមគ្រែងជាលើកដំបូង សហករណ៍ថែមទាំងបានអនុវត្តគោលនយោបាយផ្តល់ពូជសម្រាប់បងប្អូនប្រជាជនស្ងប់ចិត្តផងដែរ។
គំនិតផ្តួចផ្តើមរបស់សហករណ៍ Cái Trắng ទទួលបានការសរសើរយ៉ាងខ្លាំងពីរដ្ឋអំនាចភូមិភាគ និងផ្នែកពាក់ព័ន្ធ។ នេះត្រូវបានចាត់ទុកជាទម្រង់មួយដើម្បីពង្រីកទូលាយក្នុងប្រពៃណីកសិករផលិត និងជួញដូរពូកែទៀតផង។

លេាក Phan Văn Kháng (ស្តាំ) ជម្រើសពូជគ្រែងឈាមនៅសហករណ៍ដើម្បីទិញយកមកចិញ្ចឹម។
លោក Nguyễn Tài Nguyên អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ និងជាប្រធានសមាគមកសិករឃុំ Năm Căn បានសង្កេតឃើញថា៖ “យោងតាមការពិនិត្យជាក់ស្តែងបានឱ្យឃើញថា គំទម្រង់នៃការបង្កាត់ពូជគ្រែងរបស់សហករណ៍មានប្រសិទ្ធភាពខ្ពស់ ពីព្រោះវាងាយស្រួលក្នុងការគ្រប់គ្រង និងថែទាំទៀត ផង។ នាពេលបន្ត សមាគមកសិករឃុំនឹងជុំរុញទឹកចិត្តឱ្យពង្រីកទម្រង់នេះ ផ្តើមពីនោះក៏បង្កលក្ខណៈសម្រាប់សមាជិកទាំងឡាយមានឱកាសបានចែករំលែក បទពិសោធន៍របស់ខ្លួនជូនដល់មាមីងបងប្អូនកសិករជិតខាង រួមគ្នាអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព”។
សូផ្តើពីគំនិតដែលហានគិត ហានធ្វើរបស់សហករណ៍បង្កាត់ក្តាមពូជ Cái Trắng មិនត្រឹមតែប្រភពក្តាមពូជប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពូជគ្រែងឈាមក៏កំពុងបានបញ្ជាក់ពីជំហររបស់វាជាសន្សឹមៗនៅ Năm Căn ផងដែរ។ ការម្ចាស់ការទទួលបានប្រភពពូជដែលធានាគុណភាពនៅហ្នឹងកន្លែង មិនត្រឹមជួយកាត់បន្ថយការចំណាយ និងបង្កើនអត្រាជោគជ័យសម្រាប់កសិករប៉ុណ្ណោះទេ ថែមទាំងបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងជួយបងប្អូនប្រជាកសិករឱ្យមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់នៅលើទឹកដីនៃស្រុកកំណើតរបស់ខ្លួនទៀតផង៕
Văn Tưởng - Thanh Vũ
