ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 06:16:35

លេងកម្សាន្តបណ្តើរ រៀនភាសា Khmer បណ្តើរ

យោងតាមប្រភពព័ត៌មានពីគណៈជនជាតិខេត្ត រដូវវិស្សមកាលឆ្នាំនេះ ទូទាំងខេត្តមានទីតាំងបង្រៀនអក្ Khmer និងអក្សរចិនទាំងអស់ ១៩ កន្លែង ដោយមានគ្រូបង្រៀនចំនួន ២៧ រូប និងមានសិស្សចុះឈ្មោះចូលរៀនចំនួន៥៤៧រូប ក្នុងនោះមាន២១ថ្នាក់ ទី១ និងថ្នាក់ទី២ ១០ថ្នាក់។

លោកស្រី Quách Kiều Mai អនុប្រធានគណៈជនជាតិខេត្ត បានអញ្ជើញទៅពិនិត្យថ្នាក់បង្រៀនអក្សរខ្មែររដូវវិស្សមកាលនៅវត្តសិរីមង្គល ជ្រុងខ្មែរ  (Rạch Giồng) ឃុំ  Hồ Thị Kỷ ស្រុក Thới Bình។ 

 

នៅសាលាបឋមសិក្សា Tân Điền B ឃុំ Thanh Tùng ស្រុក Đầm Dơi ណែនាំសិស្សានុសិស្សចូលរួមលេងល្បែងប្រជាប្រិយ បង្កើតបរិយាកាស សប្បាយរីករាយ កម្សាន្តសប្បាយវណ្តើរ និងរៀនអក្សរខ្មែររដូវវិស្សមកាលបណ្តើរ។

 

សមាគមសហព័ន្ធនារីឃុំ Thanh Tùng បានសហការជាមួយសាលា បឋមសិក្សា Tân Điền B  ឃុំ Thanh Tùng ចាត់តាំងដោះដូរ និងណែនាំលេង លែងប្រជា ប្រិយជូនប្អូនៗ។

ទីតាំងបង្រៀនអក្សរខ្មែររដូវវិស្សមកាលនៅវត្តសិរីមង្គល ជ្រុងខ្មែរ  (Rạch Giồng) ឃុំ Hồ Thị Kỷ ឆ្នាំនេះមានសិស្ស ចូលរៀនចំនួន៦៥រូប ត្រូវបាន ចែកចេញជា៣ ថ្នាក់ ថ្នាក់ទី១ពីរថ្នាក់ និងថ្នាក់ទី២មួយថ្នាក់ 

 

ប៉ុន្មានឆ្នាំថ្មីៗនេះ សកម្មភាពបើកថ្នាក់បង្រៀនអក្សរ Khmer និងអក្សរ Hoa ជូនកូនក្មួយជនរួមជាតិខ្មែរតំបន់ជនជាតិក៏ត្រូវបានខេត្តយកចិត្តទុកដាក់យ៉ាងពិសេសផងដែរ។ ព្រមទាំងបានក្លាយជាទម្លាប់ទៅហើយ គឺឲ្យតែដល់រដូវវិស្ស មកាល តាមបណ្តាវត្ត Khmer និងសាលាទាន (Salatel) ព្រមទាំងតាមបណ្តាសាលារៀនក្នុងខេត្តតែងមានបើកថ្នាក់បង្រៀនអក្សរ KHmer និងអក្សរ Hoa ជាប្រចាំ។

សកម្មភាពនេះ មួយថ្ងៃកាន់តែត្រូវបានឪពុកម្តាយ និងប្អូនៗសិស្សានុសិស្សជាច្រើននៅតាមតំបន់ជនរួមជាតិយកចិត្តទុកដាក់ បង្កលក្ខណៈសម្រាប់កូនក្មួយជនរួម ជាតិបានចូលរៀន រួមចំណែកយ៉ាងធំក្នុងការអភិរក្សនូវអក្សរសាស្ត្រជាតិ និងពង្រីកលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនជាតិ។ ផ្តើមពីនោះក៏ ជួយឲ្យប្អូនៗ  កូនក្មួយជនរួមជាតិមានទីតាំងរៀនសូត្រត្រឹមត្រូវ ព្រមទាំងដោះដូរចំណេះដឹងផ្សេងៗនារដូវវិស្សមកាលទៀតផង៕

 

Loan Phương
 

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក