ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:39

ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទខ្មែរ ប្រឡងប្រណាំងស្នេហាជាតិ

រួមជាមួយនឹងបណ្តាសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរួមរបស់ក្រុង Cà Mau គ្រប់បណ្តាអនុសង្កាត់ និងសង្កាត់ទាំងឡាយដែលមានជនជាតិរួមជាតិ Khmer រស់នៅ ក៏មានការផ្លាស់ប្ដូរយ៉ាងសកម្មផងដែរស្តីពីជីវភាពរស់នៅ ទាំងវប្បធម៌ និងវិស័យសេដ្ឋកិច្ចផងដែរ។

លោក Tăng Vũ Em អនុប្រធានគណៈកម្មាធិការប្រជាជនក្រុង Cà Mau បានអះអាងថា៖ យោងតាមបណ្តាកម្មវិធី និងគម្រោងការផ្តើមពីកម្មវិធីគោលដៅជាតិ គ្រួសារជនជាតិភាគតិចដែលក្រីក្របានអាស្រ័យផលគ្រប់របរ និងគោលនយោ បាយអាទិភាពផងដែរ។ មាមីងបងប្អូនតែងរីករាយ និងសុខសាន្តចិត្តក្នុងការពលកម្មផលិតអភិវឌ្ឍន៍សេដ្ឋកិច្ចលំនឹងជីវ ភាព ឈានឡើងសន្សឹមៗដើម្បីរួចចាកភាពក្រីក្រ។

បណ្តាពិធីបុណ្យក្នុងសាសនា និងបុណ្យប្រពៃណីរបស់ជនរួមជាតិ Khmer តែងត្រូវបានប្រព្រឹត្តិឡើងជាប្រចាំ។

ជីវភាពរបស់បងប្អូនជនរួមជាតិ Khmer ស្ទើតែគ្រប់គ្នាបានឈានឡើងជាបណ្តើរៗ។ ដោយមានច្រើនវិធីសាស្ត្រយ៉ាងសកម្មក្នុងការកាត់បន្ថយក្រ គិតមកទល់សព្វថ្ងៃ អត្រាគ្រួសារក្រីក្ររបស់ក្រុង Cà Mau បន្ថយចុះនូវត្រឹម០,២១។ ចំពោះបងប្អូនជនជាតិភាគតិចនាបច្ចុប្បន្ន អត្រាគ្រួសារក្រនូវត្រឹមតែ០,២៥ប៉ុណ្ណោះ។

ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទអ្នកកាន់ព្រះពុទ្ធសាសនាថេរវាទ Khmer ទាំងឡាយនៅក្រុង Cà Mau រួមជាមួយរដ្ឋអំណាចភូមិភាគអនុវត្តបានល្អក្នុងការកសាងគ្រួសារវប្ប ធម៌ឆ្នើមនៅតាមតំបន់ប្រជុំជន ហើយតែងអនុវត្តតាមការណែនាំ និងផ្សព្វផ្សាយទូលំទូលាយនូវបណ្តាគោលនយោបាយបក្ស និងក្រឹត្យច្បាប់របស់រដ្ឋចំពោះបងប្អូនជនរួមជាតិ។ បណ្តាទង្វើទាំងនោះក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងផែនមហាសាមគ្គី បង្កើនទំនុកចិត្តរបស់បងប្អូនជនរួមជាតិ Khmer ចំ ពោះបក្សនិងរដ្ឋ ព្រមទាំងជាប្រភពកម្លាំងយ៉ាងពិសេសសម្រាប់បងប្អូនជនរួមជាតិឈានឡើង លំនឹងជីវភាព។

វត្តគឺជាកន្លែងសម្រាប់សកម្មភាពវប្បធម៌ប្រពៃណីរបស់បងប្អូនជនរួមជាតិ បង្ហាញពីការពង្រីកនូវគុណធម៌ សច្ចាប្រណិធាន និងសេចក្តីមេត្តាករុណាតាមឱវាទព្រះសម្មា សម្ពុទ្ធ ដូច្នេះហើយទើបព្រះសង្ឃ និងពុទ្ធបរិស័ទទាំងឡាយតែងសកម្មចូលរួមប្រពៃណីចលនាជួយគ្រួសារជួបលំបាក កាត់បន្ថយភាពក្រីក្រ តបស្នងសងគុណ សាងសង់ផ្ទះមេត្តាធម៌។ល។ ដោយមានជាទឹកប្រាក់និងសម្ភារៈផ្សេងៗជាដើម។ អ្នកមីង Trương Thị Măng នៅសង្កាត់៩ ក្រុង Cà Mau មានប្រសាសន៍៖ "វត្តមុនីវង្សាបុបា្ផរាម តែងជាទីតាំងសម្រាប់គ្រួសារខ្ញុំអញ្ជើញមកគោរពបូជាសូមសេចក្តីសុខ។ ដោយឡែកខាងកិច្ចការងារសង្គមវិញ គឺវត្តជាកន្លែងសម្រាប់ការអនុវត្តយ៉ាងមានរបៀបរៀបរយក្នុងពេលផ្តល់អំ ណោយ និងអង្ករ ជូនមាមីងពុទ្ធបរិស័ទជារៀងរាល់ខែថែមទាំងមានធ្វើការពិនិត្យសុខភាពដោយមិនគិតប្រាក់ជូនមាមីង បងប្អូនមិនត្រឹមតែជនរួមជាតិ khmer​ប៉ុណ្ណោះទេ។ គ្រប់បណ្តាកម្មវិធីបុណ្យនៅវត្តពិតជាមានលក្ខណៈពិសេសខ្លាំងណាស់ តែងបង្ហាញយ៉ាងច្បាស់ពីជំនឿប្រពៃណីរបស់ជនរួមជាតិទៀតផង"។

បងប្អូនជនរួមជាតិ Khmer​ នៅទីនេះតែងរួមគ្នាពង្រីកប្រពៃណីសាមគ្គីជនជាតិ និងសាសនាជានិច្ចនិរន្តរ៍។

បណ្តាសមិទ្ធិផលដែលសម្រេចបាននាពេលកន្លង មិនត្រឹមជាការខិតខំប្រឹងប្រែងរបស់ព្រះសង្ឃប៉ុណ្ណោះទេ ថែមទាំងជាការឆ្លុះបញ្ចាំងពីការខ្នះខ្នែង ភាពឆ្លាតវៃនិងការតស៊ូព្យាយាមរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ និងរដ្ឋអំណាចភូមិ ភាគផងដែរ។ ការដឹកនាំរបស់បក្ស និងការគ្រប់គ្រងរបស់រដ្ឋ​ ក៏ត្រូវបានបង្កើត និងអនុវត្តក្នុងលក្ខណៈជាក់ច្បាសើ ព្រម ទាំងអនុវត្តស៊ីសង្វាក់គ្នា មានប្រសិទ្ធភាព និងជាក់ស្តែង។

នេះជាការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋស្តីពីការងារជនជាតិ និងសាសនាចំពោះព្រះពុទ្ធសាសនាថេរវាទ Khmer ក៏ដូចជាបងប្អូនជនជាតិ Khmer រឹតបន្តឹងស្មារតីសាមគ្គី និងបង្កើននូវទំនុកចិត្តក្នុងបងប្អូនជនជាតិភាគតិចចំពោះបក្ស និងរដ្ឋក្នុងការងារកសាង និងការពារមាតុភូមិក្នុងស្ថានភាពថ្មី លោក Vương Văn Sáng ប្រធានការិយាល័យជនជាតិក្រុង Cà Mau រីករាយនិយាយដូច្នេះ៕

 

Nhật Minh

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក