ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:41

សិប្បករមានទេពកោសល្យក្នុងការបោះទូក-ង

កើតនិងធំដឹងក្តីក្នុងត្រកូលគ្រួសារដែលមានប្រពៃណីខាងបោះទូក-ងឆ្លងកាត់៣ជំនាន់មកហើយ។ បង Danh Vũ មានដើមកំណើតនៅ ស្រុក Giồng Riêng ខេត្ត Kiên Giangក៏ជំនាញក្នុងការបោះទូក-ង ប្រពៃណីរបស់ Khmer ទៅហើយ។

ឆ្នាំនេះ សិប្បករ Danh Vũ មានអាយុ៤៩ឆ្នាំ។ ទោះបីជាមានដើមកំណើតនៅ Kiên Giang ក្តីប៉ុន្តែគាត់បែរជាបានសាងកេរ្តិ៍ឈ្មោះជាង២ទសវត្សរ៍នៅខេត្តសុកត្រាំងដែលជាខេត្តដែលគេចាត់ទុកមានប្រពៃណីខាងកីឡាប្រណាំងទូក-ង ដ៏លេចធ្លោជាងគេទូទាំងតំ បន់វាលរាបទន្លេគីវឡុង។ ខណៈពេល ដែលបងបានបោះទូក-ងដំបូងបង្អស់ជូនវត្តពេជ្រមង្គល ស្រុក Vĩnh Châu និងវត្ត Trà Quýt Cũ ស្រុក Châu Thành ខេត្ត Sóc Trăng កាលពីឆ្នាំ២០០២ ចាប់ពីពេលនោះ បងក៏ក្លាយជាអ្នកស្នងបន្តសិប្បករបោះទូក-ងជំនាន់ទី៤ របស់ត្រកូលគ្រួសារផង ដែរ។

ជាទូទៅសម្រាប់ទូក-ងដែលសិប្បករ Danh Vũ បោះគឺមានប្រវែងចាប់ពី៣០ម៉ែត្រឡើងទៅ សម្រាប់កីឡាករប្រមាណជាង៦០នាក់។

ដើម្បីបោះបានទូក-ងមួយគ្រឿងៗ ពោលគឺមិនត្រឹមតែការទទួលមត៌ករបស់គ្រួសារប៉ុណ្ណោះទេ ថែមទាំងក៏អាស្រ័យលើចំ ណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់បងផងដែរ ត្រូវចេះជម្រើសក្តារឈើឲ្យបានល្អិតល្អន់ប៉ិនប្រសប់ និងមានជំនាញបច្ចេក ទេសក្នុងការបោះ។ ទន្ទឹមជាមួយការរក្សាបានល្អនូវលក្ខណៈប្រពៃណីនៃទូក-ង Khmer ក៏ត្រូវធានាឱ្យបាននូវល្បឿនលើផ្ទៃទឹកផងដែរ។ ពិសេសយើងត្រូវជម្រើសឈើដែលមានអាយុលើសពី១០០ ឆ្នាំឡើងទៅ ដើម្បីពេលចុះទឹកកុំឲ្យវាបៀមទឹក ហើយឈើនឹងមានភាពបត់បែនបានល្អទៀតផង។ ដើម្បីបោះបានជាទូក-ងពេញរូបរាងខ្ញុំត្រូវការអ្នកជំនួយចាប់ពី៣-៤នាក់។ រាល់ទូក-ងមួយគ្រឿងៗ ធម្មតាមានប្រវែងជាង៣០ម៉ែត្រ សម្រាប់កីឡាករជាង៦០នាក់ សរុបទឹកប្រាក់ចំណាយក្នុងការបោះវិញចាប់ពី៤០០-៥០០លានដុង សិប្បករ Danh Vũ ឱ្យដឹងដូច្នេះ។

គិតមកទល់សព្វថ្ងៃ សិប្បករ Danh Vũ បោះទូក-ងសម្រេចបានជាង២០០គ្រឿងហើយដែរ។

ពិធីប្រណាំងទូក-ងរៀងរាល់ឆ្នាំរបស់ជនរួមជាតិ Khmer មិនត្រឹមជាសកម្មភាពកីឡាបង្ហាញពីស្មារតីសហគមន៍ប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យផ្នែកខាងវប្បធម៌ និងស្មារតីសម្រាប់ជនរួមជាតិទៀតផង។ ដូច្នេះហើយ ដើម្បីមានទូក-ង ធានាបាននូវល្បឿនក្នុងការចូលរួមប្រកួត គេក៏ត្រូវការសិប្បករដែលមានជំនាញ និងបទពិសោធន៍ក្នុងការបោះទូកផងដែរ ក្នុងនោះមានសិប្បករ Danh Vũ ដែលបច្ចុប្បន្នជាសិប្បករបោះទូក-ងដែលមានវ័យក្មេង និងល្បីឈ្មោះជាងគេក្នុងចំណោមជាងបោះទូក-ងដទៃទៀតទូទាំងតំបន់។​​​​           

បច្ចុប្បន្ន បង Danh Vũ ក៏ជាសិប្បករដែលមានវ័យក្មេងនិងល្បីឈ្មោះខាងបោះទូ-កងទូទាំងតំបន់នាផងដែរ។

គិតមកដល់សព្វថ្ងៃ បងបោះទូក-ងបានជាង២០០គ្រឿងនៅទូទាំងតំបន់។ ដោយ ឡែកនៅ Cà Mau វិញសិប្បករ Danh Vũ កំពុងទទួលបោះទូក-ងចំនួន២គ្រឿងសម្រាប់ ២វត្ត៖ វត្តវង្សស្រង់ ក្របីឃ្លៀច ឃុំ  Tân Lộc និងវត្តសិរីមង្គល ជ្រុងខ្មែរ ឃុំ Hồ Thị Kỷ ស្រុក Thới Bình។ ដោយថវិការឧបត្ថម្ភតាមគម្រោងទី៦នៃកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច។

យោងតាមសិប្បករ Danh Vũ ដើម្បីបោះសម្រេចបានទូក-ងមួយគឿងៗ បងត្រូវការរយៈពេលប្រហែល២សប្តាហ៍ និងអ្នកជំនួយ ចាប់ពី៣-៤នាក់។

ទន្ទឹមនិងនោះ បងក៏ទទួលបោះទូក-ងបន្ថែមចំនួន៥គ្រឿងទៀត សម្រាប់ឱ្យខេត្តទាំង២គឺ Kiên Giang និង Sóc Trăng ដើម្បីចូលរួមពិធីបុណ្យអកអំបុក​ ប្រណាំងទូក-ងបើកទូលាយទូទាំងតំបន់ដែលប្រព្រឹត្តឡើងនៅខេត្ត Sóc Trăng ក្នុងឆ្នាំ២០២៤នេះ៕

 

Danh Điệp

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក