ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:37

ពិធីប្រណាំងទូក-ងខ្នាតតូចអំណរបុណ្យសែនដូនតា

កាលពីថ្ងៃទី២៩កញ្ញា គណៈកម្មាធិការប្រជាជនឃុំ Hồ Thị Kỷ ស្រុក Thới Bình បានសហការជាមួយវត្តសិរីមង្គល ជ្រុងខ្មែរ ចាត់តាំងពីធីប្រណាំងទូក-ងខ្នាតតូចអំណរបុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer។ នេះជាឱកាសសម្រាប់កីឡាករទូក-ងទាំងឡាយបានចូលរួមដោះដូរបទពិសោធ លត់ដំសុខភាពសម្រាប់ឱ្យការប្រគួតប្រចាំតំបន់នាពេលខាងមុខនេះ។

ទិដ្ឋភាពដ៏ឧឡារឹកនៅលើដងព្រែក Đường Xuồng.

កាលពីថ្ងៃទី២៩កញ្ញា គណៈកម្មាធិការប្រជាជនឃុំ Hồ Thị Kỷ ស្រុក Thới Bình បានសហការជាមួយវត្តសិរីមង្គល ជ្រុងខ្មែរ ចាត់តាំងពីធីប្រណាំងទូក-ងខ្នាតតូចអំណរបុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer។ នេះជាឱកាសសម្រាប់កីឡាករទូក-ងទាំងឡាយបានចូលរួមដោះដូរបទពិសោធ លត់ដំសុខភាពសម្រាប់ឱ្យការប្រគួតប្រចាំតំបន់នាពេលខាងមុខនេះ។

ពិធីប្រណាំទូក-ងខ្នាតតូចឆ្នាំនេះមានការសហការរបស់មណ្ឌលបង្វឹក និង ប្រគួតប្រជែងកីឡាខេត្ត Cà Mau រួមជាមួយម្ចាស់ឧបត្ថម្ភផងដែរ ដោយសរុបទឹកប្រាក់ជាពានរង្វាន់កើនដល់ជាង៥៥លានដុង ដូច្នេះហើយ មាមីង បងប្អូនក៏មានការសប្បាយនឹងចូលរួមដោយស្ម័គ្រចិត្ត ក្រុមកីឡាការទាំងឡាយក៏ចូលរួមប្រគួតប្រជែងយ៉ាងអស់ពីចិត្តផងដែរ។

ទស្សនិកជនទាំងឡាយចូលរួមលើកទឹកចិត្តសម្រាប់ក្រុមកីឡាករទាំងឡាយ។

ទស្សនិកជនទាំងឡាយចូលរួមលើកទឹកចិត្តសម្រាប់ក្រុមកីឡាករទាំងឡាយ។

ពិធីប្រណាំងបានប្រព្រឹត្តិឡើងយ៉ាងឱឡារឹកនៅដងព្រែក Đường Xuồng ខាងមុខខ្លោងទ្វារវត្តជ្រុងខ្មែរ ដោយមានការចូលរួមរបស់ក្រុបកីឡាករបុរសចំនួន៧ក្រុម និង​ ក្រុមនារី៤ក្រុមមកពីបណ្តាភូមិទូទាំងឃុំ ដោយចម្ងាយ៤០០ម៉ែត្រ។ បណ្តាអ្នកទស្សនាលើកទឹកចិត្តយ៉ាងច្រើនកុះករទាំងសង្ខាងដងព្រែក ក៏នាំគ្នជួយលើកទឹកចិត្តយ៉ាងគក្រឹកគគ្រេងណាស់ដែរ បង្កើតបានបរិយាកាសយ៉ាងឱឡារឹក អធឹកអធមសម្រាប់រដូវបុណ្យភ្ជុំបិណ្ឌ សែនដូនតា។

បណ្តាក្រុមកីឡាករទូក-ងក្រគួតប្រជែងយ៉ាងស្វាហាប់ដើម្បីមកកាន់ខ្សែព្រត្រ។

បណ្តាក្រុមកីឡាករទូក-ងក្រគួតប្រជែងយ៉ាងស្វាហាប់ដើម្បីមកកាន់ខ្សែព្រត្រ។

ពិធីប្រណាំទូក-ងខ្នាតតូចអំណរបុណ្យភ្ជុំបិណ្ឌ សែនដូនតា ក៏ជាឱកាសសម្រាប់ក្លឹបកីឡាទូក-ងខ្នាតធំរបស់វត្តសិរីមង្គល ជ្រុងខ្មែរធ្វើការជម្រើសកីឡាករចំណាប់ៗដើម្បីចូលរួមប្រគួតពីធីប្រណាំទូក-ងទូទាំងតំបន់ផងដែរ៕

 

Nhật Minh

 

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក