ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 06:16:49

ជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតា សាមគ្គី កក់ក្តៅ និង សុវត្ថិភាព

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៤​ បានប្រព្រឹត្តឡើងកាលពីថ្ងៃទី១រហូតដល់ថ្ងៃទី៣ ខែតុលា។ នេះជាបុណ្យដ៏ធំ និងមានអត្ថន័យក្នុងចំណោមបុណ្យផ្សេងៗប្រចាំឆ្នាំរបស់ជនរួមជាតិ Khmer ជាឱកាសសម្រាប់កូនចៅបានតបស្នងគុណណូបការៈចំពោះបុព្វការីជន គ្រួសារបានជួបជុំមូលគ្នា ទៅវត្តបោះបាយបិណ្ឌឧទ្ទិសជូនដួងវិញ្ញាណក្ខន្ធពពួកប្រេតទាំងឡាយដែលត្រូវជាសាច់សាលោហិតរបស់ខ្លួន។

 

Clip: Quỳnh Anh

ឱកាសនេះដែរ គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត រួមជាមួយគ្រប់បណ្តាគណៈផ្នែក ស្ថាប័ននានាបង្កើតក្រុមដើម្បីអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយបុណ្យភ្ជុំបិណ្ឌ សែនដូនតានៅតាមបណ្តាវត្ត Khmer ទាំង៧វត្ត និង១០សាលាទាន ព្រមទាំងអ្នកមានប្រជាប្រិយក្នុងជនរួមជាតិ Khmer និងគ្រួសារគោលនយោបាយ គ្រួសារក្រីក្រជាជនជាតិ Khmer មានជីវភាពជួបលំបាកពិសេសជាដើម។

ក្នុងរយៈកាលកន្លង ខេត្តតែងយកចិត្តទុកដាក់ដល់ការរស់នៅរបស់បងប្អូនជនរួមជាតិតាំងពីសម្ភារៈនិងស្មារ តី ព្រមទាំងអនុវត្តល្អគោលនយោបាយចំពោះជនរួមជាតិ Khmer។ រដ្ឋអំណាចគ្រប់បណ្តាថ្នាក់តែងបង្កលក្ខណៈដើម្បីគ្រួសារ Khmer ទាំងឡាយអភិវឌ្ឍន៍សេដ្ឋកិច្ច ឈានឡើងរួចចាកផុតការលំបាក ធ្វើមានដោយកម្លាំងខ្លួនឯង ព្រមទាំងអភិរក្ស និងលើកតម្កើងលក្ខណៈប្រពៃណីវប្បធម៌ជនជាតិ រួមចំណែកអនុវត្តជោគជ័យរាល់បណ្តាទិសដៅ និងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ខេត្ត។ ពិសេសនាឱកាសបុណ្យភ្ជុំបិណ្ឌ សែនដូនតា និងបុណ្យចូលឆ្នាំថ្មីប្រពៃណី Khmer ខេត្តក៏តែងបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិចាត់តាំងទទួលអំណរបុណ្យប្រកបដោយភាពសប្បាយរីករាយ កក់ក្តៅ សុវត្ថិភាព និងប្រឹតសំចៃ។ យោងតាមនោះដែរ ក៏ពង្រឹងនូវទំនុកចិត្តរបស់បងប្អូនជនរួមជាតិ ​Khmer ចំពោះការដឹកនាំរបស់បក្ស និងរដ្ឋ បន្តពង្រីកប្រពៃណីសាមគ្គីស្នេហាជាតិ ផ្តុំកម្លាំងសាមគ្គី លើកកម្ពស់ស្មារតីខិតខំព្យាយាមដោយខ្លួនឯង និងមានមោទនភាពចំ ពោះជនជាតិ៕

លោក Phạm Thành Ngại, អនុលេខានៃគណៈអចិន្ត្រៃយ៍ប្រចាំការបក្សខេត្ត ប្រគេនអំណោយព្រះសង្ឃវត្តជុំប្រាសាទ Rạch Cui ឃុំ Khánh Bình Đông ស្រុក Trần Văn Thời កាលពីថ្ថៃទី២តុលា។

លោក Nguyễn Minh Luân អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau ប្រគេនអំណោយព្រះសង្ឃវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ស្រុក Thới Bình ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៤។

លោក Nguyễn Thành Niệm, អនុប្រធានគណៈជនជាតិខេត្ត ជូនអំណោយអ្នកមានប្រជាប្រិយនៅឃុំ Tân Duyệt ស្រុក Đầm Dơi កាលពីថ្ងៃទី១តុកា។

មាមីងពុទ្ធបរិស័ទ Khmer នាំគ្នាយកបាយបិណ្ឌទៅវត្តតាំងពីពេលព្រឹកព្រលឹមដើម្បីនិមន្តព្រះសង្ឃដារឧទ្ទិសជូនពពួកប្រេតទាំងឡាយ។

ក្នុងរូវបុណ្យសែនដូនតា ជារៀងរាល់ព្រឹកព្រហាម បងប្អូនប្រជាពុទ្ធបរិស័ទតែងយកចង្ហាន់ និងបាយបិណ្ឌចូលវត្តដើម្បីនិមន្តព្រះសង្ឃស្វាធ្យាយឧទ្ទិសមគ្គផលជូនដួងវិញ្ញាណក្ខន្ធបុព្វការីជន។

បរិយាកាសនៃឱកាសជួបជុំយ៉ាងកក់ក្តៅ និងមេត្រីភាពរបស់បងប្អូនមាមីងពុទ្ធបរិស័ទ Khmer នៅវត្ត Rạch Cui ឃុំ Khánh Bình Đông ស្រុក Trần Văn Thời កាលពីថ្ងៃទី២តុលា។

ចំពោះភូមិភាគដែលគ្មានវត្តអារាម បងប្អូន Khmer ក៏បាននាំគ្នាទៅអុជធូបនៅតាមបណ្តាសាលាទានផងដែរ។

កីឡាលោតបៅអំណរបុណ្យសែនដូនតា នៅវត្តសិរីមង្គល ជ្រុងខ្មែរ​ (Rạch Giồng) ឃុំ Hồ Thị Kỷ។

វេចនំអន្សោមជ្រូកទទួលបុណ្យសែនដូនតា។

គណៈចាត់តាំងរួមជាមួយម្ចាស់ឧបត្ថម្ភ ជូនរង្វាន់ដល់ក្រុមកីឡាទូក-ងខ្នាតតូចដែលមានស្នាដៃឆ្នើមក្នុងការប្រគួតនាឱកាសបុណ្យសែនដូនតាឆ្នាំ២០២៤ ប្រព្រឹត្តឡើងនៅវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ កាលពីថ្ងៃទី២៩កញ្ញាកន្លងហើយ។

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៤ នៅតាមបណ្តាវត្ត Khmer មួយចំនួនលើភូមិសាស្ត្រខេត្ត ក៏បានចាត់តាំងយ៉ាងច្រើនល្បែងប្រជាប្រិយ ជាពិសេសកីឡាប្រណាំងទូក-ងខ្នាតតូចនៅវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ រួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌ជាតិ។

ក្នុងបណ្តាថ្ងៃបុណ្យសែនដូនតា ក្រុមសិល្បៈខ្មែរខេត្ត ក៏មានយ៉ាងច្រើនកម្មវិធីសម្តែងដើម្បីបម្រើមាមីងបងប្អូន Khmer នៅតាមបណ្តាសាលាទាន។

 

Quỳnh Anh - Danh Điệp

 

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក