ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 06:16:59

ស្រុកភូមិអឹកធឹករដូវបុណ្យកឋិនទាន

បុណ្យកឋិនទានរបស់បងប្អូនជនរួមជាតិ Khmer ត្រូវបានចាត់ទុកថាជាពិធីបុណ្យដ៏សំខាន់មួយ ដែលជាប់ទាក់ទងនឹងជំនឿព្រះពុទ្ធសាសនាថេរវាទ Khmer ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ បន្ទាប់ពីព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រៃមាស ៣ខែ (ចាប់ពីថ្ងៃទី១រោច ខែអស្សុជ រហូតដល់ថ្ងៃពេញបូរមីខែកក្តឹក)។

អង្ក​កឋិនទាន​ដង្ហែចូល​វត្ត។

សម្រាប់បងប្អូនជនរួមជាតិ Khmer ភាគច្រើនសុទ្ធសឹងជាអ្នកកាន់ព្រះពុទ្ធសាសនា ដូច្នេះហើយ បុណ្យកឋិនទានមានអត្ថន័យធំធេងខ្លាំងណាស់ បង្ហាញពីទឹកចិត្តសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទមានចំពោះជំនុំសង្ឃ និងជាក្តីសប្បាយរីករាយយ៉ាងក្រៃលែងកើតមានកុសលផលបុណ្យសម្រាប់ពុទ្ធបរិស័ទទាំងក្នុងសង្គមគ្រួសារផងដែរ។

 

អមអង្គកឋិន មានក្រុមឆៃយុំាផងដែរ ​រួមចំណែកបង្កើតភាពអ៊ូរអឱ្យពិធីបុណ្យ។

យោងតាមព្រះ​ពុទ្ធសាសនា​ថេរវាទ​របស់ Khmer បរិស័ទទាំងឡាយមានច្បាប់ប្រារព្ធចាត់តាំងធ្វើបុណ្យកឋិនទានបានត្រឹមម្តងប៉ុណ្ណោះនៅតាមអារាមវត្តដែលមានព្រះសង្ឃគង់ចាំវស្សា និងប្រណិបត្តិវិន័យធម៌បានល្អ​ត្រឹមត្រូវតាមគន្លងធម៌។ ពោលគឺគ្មានច្បាប់ចាត់តាំងក្នុងរដូវដែលព្រះសង្ឃកំពុងគង់ចាំព្រះវស្សានោះឡើយ។

ចៅអធិការវត្ត ជូនប័ណ្ណសរសើរដល់ម្ចាស់អង្គកឋិន។

អាស្រ័យដូច្នេះហើយ ឱ្យតែដលរដូវបុណ្យកឋិនទានម្តងៗ គ្រួសារ Khmer ទាំងឡាយដែលគ្មានសមត្ថភាពអាចចាត់តាំងធ្វើបុណ្យកឋិនទានបាន ក៏ផ្តើមកសាងផ្កាប្រាក់សម្រាប់ចូលរួមបច្ច័យកសាងវត្ត និងសន្សំលបុណ្យផងដែរ។ ​

ក្រុមផ្កាភ្លើង ដង្ហែតាមភូមិ។

ថ្ងៃទី២០ និង ២១តុលា នៅវត្តសិរីមង្គល ជ្រុងខ្មែរ ឃុំ Hồ Thị Kỷ ស្រុក Thới Bình មានគ្រួសារឧបាសក ឧបាសិកា Hữu Khanh និង Trần Thị Chung នៅភូមិ Đường Đào កើតមានសទ្ធាជ្រះថ្លា ប្រារព្ធធ្វើបុណ្យកឋិនទាន​ ដោយសរុបបច្ច័យកសាងចំនួនទឹកប្រាក់ ១៣០ លានដុង។

 

ពុទ្ធបរិស័ទ វេរអង្គកឋិនប្រគេនជំនុំសង្ឃ។

បណ្តាគ្រឿងស្ការៈទាំងឡាយសម្រាប់ប្រគេនព្រះសង្ឃក្នុងឱកាសបុណ្យកឋិនទាន ក៏ត្រូវបានប្រជាពុទ្ធបរិស័ទទាំងឡាយដង្ហែតាមភូមិ បង្កើតបានភាពអ៊ូអរផងដែរ។ ទន្ទឹមនិងនោះក៏មានក្រុមឆៃយុំាយ៉ាងអឹកធឹកអមអង្គកឋិនដង្ហែតាមភូមិផង ដែរ។

ព្រះសង្ឃទទួលក្រាលគ្រងអង្គកឋិនទាន។

ដោយបានដឹងថា គិតមកដល់ពេលនេះ ក្នុងចំណោមវត្ត Khmer ទាំង៦វត្តលើភូមិសាស្ត្រ ខេត្តក៏មាន៣វត្តបានប្រារព្ធធ្វើបុណ្យកឋិនទានរួចរាល់ដែរហើយ ចំណែកវត្តដែលនៅសល់ គឺកំពុងត្រៀមរៀបចំធ្វើដូចគ្នាដែរ៕

យុវនារី ដង្ហែផ្កាប្រាក់អមអង្គកឋិន ដើម្បីរួមបច្ច័យកសាងវត្ត។

មនុស្សម្នាយ៉ាងច្រើនកុះករ ចូលរួមទស្សនាផ្កាភ្លើង។

អនុវត្តដោយ៖ Danh Điệp

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក